កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Meta របស់មហាសេដ្ឋី Mark Zuckerberg ដែលពីមុនត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Facebook ត្រូវបានក្រុមហ៊ុនមួយឈ្មោះថា Meta ដាក់ពាក្យប្ដឹងពីបទលួចឈ្មោះ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Business Insider។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនដែលបានដាក់ពាក្យប្ដឹង ទៅកាន់ក្រុមហ៊ុនកយ្ស Meta របស់លោក Mark Zuckerberg ត្រូវបានគេដឹងថា បានបង្កើតឡើងនៅក្នុងឆ្នាំ២០១០ និងបានចុះបញ្ចីពាណិជ្ជសញ្ញា (Trademark) នៅក្នុងឆ្នាំ២០១៦ ហៅថា MetaX។
គួរជម្រាបផងដែរថា លោក Mark Zuckerberg បានធ្វើការប្ដូរឈ្មោះក្រុមហ៊ុនរបស់ខ្លួនពី Facebook ទៅជា Meta កាលពីខែតុលា ឆ្នាំ២០២១។ ហើយកាលពីពេលកន្លងមក គេធ្លាប់បានឮថាខាងក្រុមហ៊ុន MetaX គំរាមនឹងប្ដឹងខាងក្រុមហ៊ុន Meta របស់លោក Mark Zuckerberg ម្ដងរួចមកហើយ។ យ៉ាងណាមិញ ដំណោះស្រាយបណ្ដឹងនេះនឹងទៅជាយ៉ាងណាយើងមានតែរង់ចាំមើលព័ត៌មានផ្លូវការណ៍ជាបន្ដបន្ទាប់ទៀត៕