ឱកាសមាស! Meta បើកបង្រៀនជំនាញបច្ចេកវិទ្យា៥វគ្គហ្វ្រី រៀនចប់អាចដាក់ពាក្យធ្វើការនៅ Meta បាន
Navasiri Morm
MAY 13 2022
អាជីវកម្ម 4.0
803 views
2 mins read

នេះគឺជាឱកាសដ៏ល្អមួយ ដោយកាលពីពេលថ្មីនេះ ក្រុមហ៊ុន​ Meta និង ផ្លែតហ្វមរៀនអនឡាញ Coursera ធ្វើការបើកបង្រៀនជំនាញបច្ចេកទេសផ្នែកបច្ចេកវិទ្យាចំនួន ៥វគ្គធំៗ រៀនចប់ទទួលបានសញ្ញាបត្រទទួលស្គាល់ជាអន្ដជាតិ និងជាពិសេសគឺអាចដាក់ពាក្យធ្វើការជាមួយក្រុមហ៊ុន Meta បានថែមទៀតផង។

ដោយវគ្គបង្រៀននេះ ខាងក្រុមហ៊ុន Meta បានបញ្ជាក់ថា គេបានរៀបចំមេរៀន បង្រៀនចាប់ពីចំណុចសូន្យទៅ ទោះបីជាអ្នកដែលមិនបានរៀបបិរញ្ញាបត្រ និងអ្នកដែលថ្មីសុទ្ធនៅក្នុងជំនាញបច្ចេកវិទ្យា ហើយចង់ចេះជំនាញនេះ ក៏អាចរៀនបានដែរ។ ហើយចំណែកឯការរៀនវិញ គឺជាការរៀនអនឡាញ សិស្សអាចរៀនកន្លែងណា និងពេលណាក៏បានដែរ ដោយវគ្គបង្រៀនទាំង៥នោះ រួមមានដូចខាងក្រោម៖

សម្រាប់វគ្គមួយនេះ គេនឹងបង្រៀនឱ្យយើងពាក់ព័ន្ធនឹងការបង្កើតវេបសាយ ប៉ុន្ដែផ្ដោតទៅលើការងារផ្នែកខាងក្រោយនៃវេបសាយ ពោលគឺជាការសរសេរកូដឱ្យវេបសាយដំណើរការដោយរលូននឹងឯង។

វគ្គនេះត្រូវចំណាយពេលរៀន ២០សប្ដាហ៍ និង១សប្ដាហ៍ ១០ម៉ោង ហើយបន្ទាប់មកត្រូវបង់លុយ ៤៩ដុល្លារ ដើម្បីបញ្ចប់វគ្គ និងប្រឡងយកសញ្ញាបត្រ។ ហើយប្រសិនបើអ្នកចុះឈ្មោះមុនថ្ងៃ ៣០មិថុនា ឆ្នាំ២០២២ អ្នកនឹងទទួលបានសិទ្ធចូលរៀនហ្វ្រី៤សប្ដាហ៍។

២. Front-End Developer

សម្រាប់វគ្គមួយនេះ គេនឹងបង្រៀនឱ្យយើងពាក់ព័ន្ធនឹងការបង្កើតវេបសាយ ប៉ុន្ដែផ្ដោតទៅលើការងារផ្នែកខាងមុខនៃវេបសាយ ពោលគឺរៀនពីរបៀបឌីហ្សាញមុខមាត់វេបសាយយ៉ាងណាឱ្យស្អាត ឱ្យទាក់ទាញ ដើម្បីផ្ដល់បទពិសោធន៍ល្អៗដល់អ្នកប្រើ។

ដោយវគ្គនេះ អ្នកសិក្សាត្រូវចំណាយពេល ១៦សប្ដាហ៍ និងមួយសប្ដាហ៍១០ម៉ោង ដើម្បីបញ្ចប់វគ្គមួយនេះ។ ហើយប្រសិនបើអ្នកចុះឈ្មោះមុនថ្ងៃ ៣០មិថុនា ឆ្នាំ២០២២ អ្នកនឹងទទួលបានសិទ្ធចូលរៀនហ្វ្រី៤សប្ដាហ៍។

៣.iOS Developer

សម្រាប់វគ្គមួយនេះ គេនឹងបង្រៀនឱ្យយើងពាក់ព័ន្ធការសរសេរកូដបង្កើត App ទូរស័ព្ទដៃសម្រាប់ប្រើនៅលើប្រព័ន្ធប្រតិបត្តិការ iOS ដោយវគ្គនេះ អ្នកត្រូវចំណាយពេលរៀន ៣៥សប្ដាហ៍ និងមួយសប្ដាហ៍១០ម៉ោង ហើយប្រសិនបើអ្នកចុះឈ្មោះរៀនមុន ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ អ្នកនឹងទទួលបានសិទ្ធចូលរៀនហ្វ្រី៤សប្ដាហ៍។

៤.Android Developer

វគ្គមួយនេះ អ្នកនឹងបានរៀបពីរបៀបសរសេរកូដបង្កើត App សម្រាប់ប្រើនៅលើទូរស័ព្ទដៃ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android​។ ហើយដើម្បីបញ្ចប់វគ្គនេះ អ្នកត្រូវចំណាយពេលប្រមាណ ៣៣សប្ដាហ៍ និងមួយសប្ដាហ៍១០ម៉ោង ហើយបើចុះឈ្មោះមុនថ្ងៃទី ២៩ កក្កដា អ្នកនឹងទទួលបានសិទ្ធចូលរៀនហ្វ្រី១ខែពេញ។

៥. Database Engineer

សម្រាប់វគ្គមួយនេះ អ្នកនឹងបានរៀនជុំវិញការធ្វើការងារផ្នែកទិន្នន័យ ដែលវគ្គនេះអ្នកត្រូវចំណាយពេលប្រមាណ ១៣សប្ដាហ៍ និងមួយសប្ដាហ៍១០ម៉ោងក្នុងការបញ្ចប់វគ្គមួយនេះ។ ហើយដូចវគ្គទី៣-៤ដែរ ប្រសិនបើអ្នកចុះឈ្មោះមុនថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២​អ្នកនឹងទទួលបានសិទ្ធចូលរៀនហ្វ្រី១ខែ។

គួរជម្រាបផងដែរថា សម្រាប់វគ្គសិក្សាទាំង៥ខាងលើនេះ គឺត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ដោយ Meta ជាមួយនឹង Coursera ដោយមួយគោលដៅធំមួយ គឺចង់បង្កើតធនធានមនុស្សផ្នែកនេះឱ្យច្រើន ខណៈដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Meta ជាដើមនោះ កំពុងតែមានតម្រូវការបុគ្គលិកជំនាញបច្ចេកទេសផ្នែកបច្ចេកវិទ្យានេះយ៉ាងខ្លាំង តំណែងទំនេរជាច្រើនកំពុងតែរង់ចាំអ្នកមានសមត្ថភាព៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia