ស្ងាត់ៗ Lenovo បញ្ចេញកំពូលទូរស័ព្ទកម្លាំងខ្លាំង Legion Y90 ធ្វើការធ្ងន់ៗពីព្រឹកទល់ល្ងាចគ្មានបញ្ហា
Makara Rin
MARCH 2 2022
អេឡិចត្រូនិក
1.2 K views
2 mins read

បើនិយាយពី Legion គឺជាខ្សែស្រឡាយផលិតផលប្រភេទ Gaming របស់ Lenovo មួយប្រភេទមានទាំងកុំព្យូទ័រនិងទូរស័ព្ទហើយថ្មីៗនេះបើតាមការចុះផ្សាយរបស់ GSMARENA បានបង្ហាញថា Lenovo បានបញ្ចេញកំពូលទូរស័ព្ទ Lenovo Legion Y90 អាចលេងហ្គេមបាន8ម៉ោងដោយគ្មានបញ្ហា។

ខ្សែស្រឡាយស្មាតហ្វូនប្រភេទ​ Gaming Lenovo Legion Y90 មួយនេះបានបំពាក់មកជាមួយនឹងឈីប Snapdragon 8 Gen 1 ដោយមានជម្រើស RAM 12GB 16GB និង 18GB លើសពីនេះទៅទៀត Y90 មាន Storage 256GB តែបើម៉ូឌែលខ្ពស់ជាងគេ គឺបែងចែក​ Storage ជា2គឺ 512GB UFS + 128GB ជាប្រភេទ SSD

Lenovo Legion Y90 with Snapdragon 8 Gen 1 unveiled, Legion Y700 tablet with SD 870 follows

បើក្រឡេកទៅមើលរូបរាងវិញ Y90 មានអេក្រង់ប្រភេទ AMOLED ទំហំ 6.92អ៊ីញ ហើយមានកម្រិតបង្ហាញរហូតដល់ទៅ 1080 X 2460 pixel មិនតែប៉ុណ្ណោះវាមានកម្រិតពន្លឺដល់ 1300 nits​ ឯណោះជាមួយនឹង​ Refresh Rate 144 Hz ដែលអាចលេងហ្គេមបានយ៉ាងរលូន។

ដោយសារវាជាប្រភេទ​ Gaming ដូច្នេះ Lenovo បានរចនាដោយបំពាក់មកជាមួយនឹង​ ប៊ូតុងបញ្ជា2នៅចំហៀងនិង Speaker 2 ផងដែប្រភេទ Dolby Atmos។ លើសពីនេះទៅទៀតកាមេរ៉ាក៏មិនអន់ដែរពោលគឺមានទំហំ 64MP ជា Main Camera និង 13MP ជាប្រភេទលែនទូលាយ Ulta-Wide

Lenovo Legion Y90 with Snapdragon 8 Gen 1 unveiled, Legion Y700 tablet with SD 870 follows

ចំណុចពិសេសមួយទៀតគឺ Lenovo Legion Y90 មានទំហំថ្មរហូតដល់ទៅ 5600 mAh ដែលអាចលេងហ្គេមបានដល់ទៅ8ម៉ោង និងអាច​ Stream Video បានដល់ 13ម៉ោងឯណោះ ដោយធ្វើការបញ្ចូលថ្មតែកន្លះម៉ោងពេញ100%។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia