កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Huawei Cambodia បានធ្វើការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ ប្រគួតកីឡាវាយកូនគោលមិត្តភាព រវាងកងយោធពលខេមរភូមិន្ទ និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងគោលបំណង់ចូលរួមអបអរសាទរ ទិវាបុណ្យជាតិសាធារណរដ្ឋប្រជាមានិតចិន លើកទី៧៣ ក៏ដូចជាដើម្បីរិតចំណងមិត្តភាពកម្ពុជាចិនឱ្យកាន់តែរឹងមាំផងដែរ។
ពិធីនេះត្រូវបាធ្វើឡើងនៅឯទីលានវាយកូនគោលវឌ្ឍនៈ ក្រោមវត្តមានរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជានិងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ថ្លែងនៅក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ ចំពោះក្រុមការងារមិត្តចិនដែលបាន ខិតខំប្រឹងប្រែងរៀបចំការប្រកួតននេះ ដើម្បីជាចំណងមិត្តភាព ជាប្រពៃណីរវាងប្រទេសទាំង២ ចូលរួមជាកម្លាំងក្នុងការកសាង សហគមន៍វាសនារួមរវាងប្រទេសទាំង២ កម្ពុជា-ចិន។ ហើយកម្មវិធីនេះ គឺជាកម្មវិធីដ៏មានអត្ថន័យបំផុត ដែលប្រារព្ធឡើងចំថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិនតែម្ដង។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម Wang Wentian ក៏បានថ្លែងអំណរគុណចំពោះសម្ដេចពិជ័យសេនា ទា បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិត រៀបចំកម្មវិធី កម្មវិធីនេះឡើង ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពកម្ពុជា- ចិន ក៏ដូចជាអបអរដល់ ទិវាបុណ្យជាតិសាធារណរដ្ឋប្រជាមានិតចិន លើកទី៧៣ ផងដែរ។ ហើយឯកឧត្តម Wang Wentian សង្ឃឹមថា នឹងមានកម្មវិធីប្រគួតក្រីឡាវាយកូនហ្គោលមិត្តភាពបែបនេះ នៅឆ្នាំក្រោយៗ ទៀត៕