(ទីក្រុង Shenzhen ប្រទេសចិន) កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២៤ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសចាប់ផ្ដើមជាផ្លូវការនូវកម្មវិធី «HUAWEI GoPaint Worldwide Creating Activity» ដែលជាកម្មវិធីប្រកួតប្រជែងគូរគំនូរឌីជីថលដ៏ធំបំផុតមួយ ដែលអនុញ្ញាតឱ្យអ្នកអ្នកចូលរួមបង្ហាញស្នាដៃនិង ភាពច្នៃប្រឌិតតាមរយ:គំនូរបែបឌីជីថល ដើម្បី លើកកម្ពស់ និងជំរុញការច្នៃប្រឌិត និងផ្ដល់បទពិសោធន៍ល្អៗ ដល់សិល្ប:ករទូទាំងពិភពលោក ជាមួយនឹងថេប្លេតរបស់ Huawei។
សម្រាប់កម្មវិធីប្រគួតគំនូរឌីជីថល HUAWEI GoPaint Worldwide Creating Activity នឹងផ្ដល់ជូនជ័យលាភី និងរង្វាន់ជាច្រើនដូចខាងក្រោម៖
- រង្វាន់ Best Creative Award (1 នាក់) ជាមួយនឹងរង្វាន់ជាទឹកប្រាក់ ៥០០០ដុល្លារ
- រង្វាន់ Best Visual Award (1 នាក់) ជាមួយនឹងរង្វាន់ជាទឹកប្រាក់ ៥០០០ដុល្លារ
- រង្វាន់ Best Storytelling Award (1នាក់) ជាមួយនឹងរង្វាន់ជាទឹកប្រាក់ ៥០០០ដុល្លារ
- រង្វាន់ Most Popular Award (2 នាក់) ជាមួយនឹងរង្វាន់ជាទឹកប្រាក់ ៥០០០ដុល្លារ
- រង្វាន់ Honourable Mention (15 នាក់) ជាមួយនឹងរង្វាន់ជាទឹកប្រាក់ ២០០០ដុល្លារ
លក្ខខណ្ឌនៃការចូលរួមប្រកួត៖
ដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធី «HUAWEI GoPaint Worldwide Creating Activity» សិល្ប:ករត្រូវប្រើថេប្លេតរបស់ Huawei ដើម្បីគូសរូបភាពណាមួយជុំវិញប្រធានបទ៣ធំៗគឺ វប្បធម៌ ទេសភាពទីក្រុង ឬតួអង្គណាមួយ។ ហើយក្រោយពីគូររួចអាចធ្វើការ ផ្ញើរូបគំនូរឌីជីថលរបស់ខ្លួនដើម្បីចូលរួមប្រកួត ឲ្យបានមុនថ្ងៃទី២៩ ខែកុម្ភ ឆ្នាំ២០២៤ តាមរយ:ពីរវិធីដូចខាងក្រោម៖
- វិធីទី១៖ បើកកម្មវិធី My HUAWEI នៅលើទូរសព្ទ ឬថេប្លេតរបស់អ្នក ហើយចុះឈ្មោះក្នុងកម្មវិធី។ បន្ទាប់មកផ្ញើរូបភាពឌីជីថលរបស់អ្នកនៅលើទំព័រ GoPaint នៅក្នុងកម្មវិធីជាការស្រេច។
- វិធីទី២៖ បង្ហោះរូបឌីជីថលរបស់អ្នកនៅលើ Facebook និង Instagram ជាមួយនឹង #UHAWEIGoPaint និងធ្វើការ Mention គណនីផ្លូវការណ៍ “huaweimobile”។
គួរជម្រាបផងដែរថា សម្រាប់កម្មវិធី ប្រគួតគំនូរឌីជីថល «HUAWEI GoPaint Worldwide Creating Activity» ត្រូវបានធ្វើឡើងស្របពេលដែលក្រុមហ៊ុន Huawei ទើបតែបញ្ចេញនូវថេប្លេត (Teblet) ថ្មីរបស់ខ្លួនគឺ «HUAWEI MatePad Pro 13.2» បង្កើតឡើងជាពិសេស សម្រាប់អ្នកដែលអ្នកឌីហ្សាញ និងអ្នកគូរូបឌីជីថល (Digital Artist) ភ្ជាប់ជាមួយនឹងប៊ិក HUWEI M-Pencil 2nd Gen ដែលមានអេក្រង់ប្រភេទ OLED screen ច្បាស់ត្រជាក់ភ្នែកទំហំ 11.5 អ៊ីញ, កម្រិតបង្ហាញរូបភាព 2.2K, ល្បឿនអេក្រង់ 120hz។ អេក្រង់ធំ ច្បាស់ដិតត្រជាក់ភ្នែកបូករួមជាមួយនឹងប៊ិកដែលមានបច្ចេកវិទ្យាទំនើប ធ្វើឲ្យបទពិសោធន៍នសការឌីហ្សាញ និងការគូររូបផ្សេងៗ កាន់តែមានប្រសិទ្ធភាពខ្ពស់។
ហើយសម្រាប់ថេប្លេត «HUAWEI MatePad Pro 13.2» នេះទៀតសោត ក៏មានសិល្ប:ករខ្មែរមួយរូបគឺកញ្ញា Lisa Mam ដែលជា Digital Artist មួយរូបដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយ:គំនូរឌីជីថលរបស់កញ្ញា ក៏កំពុងតែសហការជាមួយនឹងក្រុមហ៊ុន Huwei ក្នុងការសម្ភោធជាផ្លូវការណ៍នូវថេប្លេតគឺ «HUAWEI MatePad Pro 13.2» និងគំនូរឌីជីថលរបស់កញ្ញា Lisa Mam នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងតម្លៃប្រមាណខ្ទង់ $3xx។
ហើយសម្រាប់អ្នកដែលធ្វើការទិញយកនូវថេប្លេត «HUAWEI MatePad Pro 13.2» នឹងទទួលបានការថែមជូនពិសេសជាច្រើនដូចជា ថែមជូន HUAWEI Smart Keyboard ដែលមានតម្លៃ $129, HUWEI M-Pencil 2nd Gen តម្លៃ $99, Mouse តម្លៃ $19, Gift Box តម្លៃ $19 និងកម្មវិធី Office កុំព្យូទ័រ Version ប្រើប្រាស់ដោយឥតគិតថ្លៃផងដែរ។
ព័ត៌មានបន្ថែម៖
លីញព័ត៍មានប្រកួតគំនូរឌីជីថលខ្នាតអន្តរជាតិ
HUAWEI GoPaint Worldwide Creating Activity - HUAWEI Global
ហ្វេសប៊ុកផេក៖ Huawei Mobile
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ