អស្ចារ្យ! ក្រុមហ៊ុន Huawei ចេញរបាយការណ៍ប្រចាំឆ្នាំ២០២២​​ ចំណេញជាង៥ពាន់លាន$ និងប្ដេជ្ញាស្រាវបង្កើតបច្ចេកវិទ្យាថ្មីៗ
Navasiri Morm
APRIL 5 2023
អាជីវកម្ម 4.0
199 views
2 mins read

ទីក្រុង Shenzhen កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei  បានប្រារពន្ធកម្មវិធី Huawie Annual Press Conference 2022 ដោយបានប្រកាសចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ខ្លួន ប្រកបដោយស្ថិរភាពក្នុងរយៈពេលមួយឆ្នាំពេញ ពោលគឺក្រុមហ៊ុនអាចរកចំណូលសរុបបានរហូតដល់ទៅ ៦៤២.៣ពាន់លានយន់ ស្មើនឹងប្រមាណ៩៣.៣៣ពាន់លានដុល្លារ។ ហើយអាចរកប្រាក់ចំណេញសរុបរហូតដល់ទៅ ៣៥.៦ពាន់លានយន់ ឬស្មើនឹងប្រមាណ ៥.១៧ពាន់លានដុល្លារ។

45

កាលពីឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន Huawei បានបន្ដពង្រឹងវិនិយោគទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ (R&D) ដោយបានចំណាយប្រាក់សរុបជាង ១៦១.៥ពាន់លានយន់ ឬស្មើនឹងប្រមាណ ២៣.៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ខណៈចំនួននេះគឺតំណាងឱ្យទឹកប្រាក់ ២៥.១% នៃចំណូលសរុបប្រចាំឆ្នាំរបស់ក្រុមហ៊ុន​ ដែលបាននាំឱ្យការចំណាយសរុបទៅលើផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huawei ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ បានកើនឡើងរហូតដល់ទៅ ៩៧៧.៣ពាន់លានយន់ ឬស្មើនឹងប្រមាណ១៤២ពាន់លានដុល្លារ។

លោក Eric Xu ដែលជាប្រធានបន្តវេនរបស់ក្រុមហ៊ុន Huawei បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ក្រុមហ៊ុនថា «នៅក្នុងឆ្នាំ ២០២២ បរិយាកាសខាងក្រៅ និងកត្តាសេដ្ឋកិច្ចមិនមែនទីផ្សារ បានធ្វើឱ្យមានផលប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei ទាំងមូល។ នៅកណ្តាលព្យុះដ៏កំណាចមួយនេះ យើងបានបន្តការប្រណាំងទៅមុខ ដោយធ្វើអ្វីៗគ្រប់យ៉ាងតាមកម្លាំងរបស់យើង ដើម្បីរក្សាបាននូវភាពបន្តដំណើរការអាជីវកម្ម និងបម្រើអតិថិជនរបស់យើង។ យើងក៏បានបន្ដដំណើរយ៉ាងឆ្ងាយក្នុងការដាំដុះប្រមូលផល បង្កើតប្រាក់ចំណូលជាបន្តបន្ទាប់ប្រកបដោយស្ថិរភាព ដើម្បីទ្រទ្រង់ជីវិតរបស់យើង និងបង្កើតនូវមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត»

46

ជាមួយគ្នានេះដែរ​ ក្រុមហ៊ុន Huawei មានជំនឿយ៉ាងមុតមាំថា ការសហការជាមួយដៃគូប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួន នឹងជួយឱ្យមានការរីកចម្រើនទាំងអស់គ្នាកាន់តែខ្លាំងឡើង។ ហើយក្រុមហ៊ុន Huawei នៅតែបន្ដធ្វើការដំណើរការផ្លែតហ្វមរបស់ខ្លួនរួមមាន HarmonyOS, Kunpeng, Ascend និង cloud portfolio ជាដើម។ ហើយក្រុមហ៊ុន Huawei កំពុងតែយកចិត្តទុកដាក់ទៅលើការផ្ដល់សេវាកម្ម និងការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួនឱ្យកាន់តែទំនើប ដើម្បីគាំទ្រដល់អតិថិជន និងដៃគូប្រព័ន្ធអេកូរបស់ខ្លួនលើគ្រប់វិស័យ។  ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការជាមួយអ្នកអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យាជាងប្រាំបួនលាននាក់ និងដៃគូប្រព័ន្ធអេកូជាង ៤០,០០០ ដើម្បីជំរុញការច្នៃប្រឌិតដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី និងបង្កើតគុណតម្លៃកាន់តែច្រើនសម្រាប់អតិថិជន។

លោក Eric Xu បានសង្កត់ធ្ងន់ថា «ឆ្នាំ២០២៣ គឺជាឆ្នាំដ៏សំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍន៍ និងការរស់រានមានជីវិតប្រកបដោយនិរន្ដភាព របស់ក្រុមហ៊ុន Huawei»។ លោកបន្ដទៀតថា «ផ្កា (Plum) មានទំនោរលូតលាស់យ៉ាងល្អក្នុងរដូវត្រជាក់ខ្លាំង ខណៈវាជាការពិតដែលថាយើងប្រឈមជាមួយនឹងសម្ពាធយ៉ាងច្រើននៅចំពោះមុខយើងមានអ្វីដែលវាត្រូវការដើម្បីចេញមកក្រៅជាមួយនឹងឱកាសជាច្រើនដើម្បីរីកចម្រើន។ យើងមានទំនុកចិត្តលើសមត្ថភាពរបស់យើងក្នុងការជំនះបញ្ហាប្រឈមដែលកើតឡើង ពោលគឺពួកយើងបាននឹងកំពុងតែព្យាយាមក៏សាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរស់រានមានជីវិត និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

47

គូសបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុទាំងអស់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ 2022 ត្រូវបានធ្វើសវនកម្មដោយឯករាជ្យដោយ KPMG ដែលជាក្រុមហ៊ុនគណនេយ្យអន្តរជាតិ Big Four ។ ដើម្បីទាញយករបាយការណ៍ប្រចាំឆ្នាំ 2022 សូមចូលទៅកាន់គេហទំព័រ https://www.huawei.com/en/annual-report/2022

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia