អាខោនឈប់លេង មិនបាត់ពី Facebook ទេ មកដឹងក្បាច់នេះទាញទិន្នន័យទុកហើយលុបបាត់ពីផែនដី
Makara Rin
APRIL 26 2022
គន្លឹះល្អៗ
1.1 K views
1 min read

ជាទូទៅប្រសិនបើអ្នកចង់លុបគណនី Facebook របស់អ្នកចោលរួមទាំងព័ត៌មានផ្ទាល់ខ្លួនផ្សេងៗដែលអ្នកបានផ្ទុក នៅលើផ្លេតហ្វមមួយនេះមិនមែនគ្រាន់តែទុកអាខោនចោលហើយឈប់លេងនោះទេ ហើយការធ្វើបែបនេះព័ត៌មានរបស់នឹងរក្សាទុកនៅលើ Facebook រាប់ឆ្នាំមិនបាត់ទេ។

ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបក្នុងការលុបគណនីចាស់ៗដែលឈប់លេងចោលឱ្យបាត់ពី Facebook តែម្តង។ ហើយខាងក្រោមនេះគឺជាវិធីសាស្រ្តចូលទៅលុប៖

  • ចូលទៅកាន់ Facebook>Setting & Privacy>Privacy Shortcuts
  • អូសមកក្រោមបន្តិចយកពាក្យថា Delete your account and information
  • បន្ទាប់មកវានឹងលោតផ្ទាំងមួយទៀតបង្ហាញ ដោយមានពាក្យ Deactivate account និង Delete account ដូច្នេះយើងត្រូវយកខាងក្រោមគេហើយចុចពាក្យ Continue to account deactivation
  • P1

    • ចុច Continue បន្តទៀត ហើយធ្វើការចុចលើជម្រើសណាមួយដែលអ្នកចង់រើស
    • បន្ទាប់មកចុច Continue ជាបន្តបន្ទាប់ទៀត

    P2

    • ចុងក្រោយវាមានជម្រើសសម្រាប់ឱ្យយើងទាញទិន្នន័យសំខាន់ៗទុក
    • ហើយបើមាន Page អ្នកអាចផ្ទេរ Admin ឱ្យហើយក៏បាន
    • ចុចលើពាក្យ Delete Account ជាការស្រេច

    P3

    អត្ថបទដោយ៖ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia