ចង់ក្លាយជា Hacker ឬ Cybersecurity អាចចូលសិក្ខាសាលានេះ ឥតគិតថ្លៃ ដើម្បីស្វែងយល់បន្ថែមពីជំនាញ១នេះ
Navasiri Morm
JULY 7 2023
PR
1 min read

សម្រាប់អ្នកដែលចង់ក្លាយជា Hacker ការពារសុវត្ថិភាព ឬចង់ចាប់ជំនាញ Cybersecurity នេះគឺជាឱកាសដ៏ល្អមួយ ដោយនេះគឺជាសិក្ខាសាលាស្ដីពីជំនាញ Cybersecurity នៅកម្ពុជា នាឆ្នាំ២០២៣ ដែលនឹងជជែកលម្អិតពីការរៀបចំផែនការណ៍រៀនសូត្រនិងចាប់ជំនាញ Cybersecurity ដើម្បីជាជំនួយដល់សិស្សានុសិស្សដែលមានបំណងចង់ស្វែងយល់និងចាប់យកជំនាញមួយនេះ។

នៅក្នុងសិក្ខាសាលា Cybersecurity Cambodia 2023 នឹងនិយាយលម្អិតទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖

  • Offensive Security
  • Defensive Security
  • Governance and Compliance
  • Cloud Security
  • កម្មវិធីនេះនឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ អាចចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមរយៈតំណរលីងនេះ ​https://bit.ly/3XHzKwT។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 016 997 282 | 099 997 282 ហ្វេសប៊ុកផេក Sunrise Institute of Technology

    គួរជម្រាបផងដែរថា IT គឺជាជំនាញដែលមានតម្រូវការទីផ្សារខ្ពស់បំផុតមួយនាពេលបច្ចុប្បន្ន ខណៈយើងកំពុងតែរស់នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ហើយរដ្ឋាភិបាលកម្ពុជាក៏មានគម្រោងអភិវឌ្ឍន៍កម្ពុជាទៅជាសង្គមសេដ្ឋកិច្ចឌីជីថលនៅក្នុងឆ្នាំ២០៣៥ផងដែរ។ យ៉ាងណាមិញ ក្នុងចំណោមជំនាញ IT ជាច្រើនដែលកំពុងតែមានតម្រូវវការ យើងសង្កេតឃើញថា ជំនាញ Cybersecurity គឺជាជំនាញដែលមានការពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជាផងដែរ។

    59

     

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia