ច្នៃប្រឌិតមែន ផ្សារមួយនៅចិន ធ្វើទូរលេងហ្គេមសម្រាប់ដាក់ប្តីណាខ្ចិលយួរឥវ៉ាន់តាមប្រពន្ធដើរផ្សារ
Makara Rin
MARCH 20 2022
នវានុវត្តន៍
345 views
1 min read

ការដើរទិញទំនិញតាមផ្សារអាចជាចំណង់ចំណូលចិត្តរបស់មនុស្សស្រីតែផ្ទុយទៅវិញការដើរទិញទំនិញបែបនេះអាចជាការធុញទ្រាន់សម្រាប់មនុស្សប្រុសមួយចំនួនក៏ថាបាន ដោយមើលឃើញបញ្ហានេះផ្សារធំមួយនៅ សៀហៃ ឈ្មោះ Global Harbour បានបង្កើតទូហ្គេមជាច្រើនសម្រាប់បុរសៗណាដែលមិនចង់ដើរតាមប្រពន្ធពេលទិញឥវ៉ាន់។

The pods are not empty seating spaces

បើតាមការបញ្ជាក់របស់ TimeNow បានបង្ហាញថា នៅក្នុងទូនីមួយៗគឺបានបំពាក់ទៅដោយ កៅអីសម្រាប់អង្គុយមួយ Monitor សម្រាបបង្ហាញមួយ ប៊ូតុងសម្រាប់បញ្ជាហ្គេមមួយ រួមជាមួយនឹងហ្គេមសេរីចាស់ Retro សម្រាប់លេងផងដែរ។

Husband storage pods in China

គូសបញ្ជាក់ផងដែថាសម្រាប់ទូហ្គេមទាំងអស់នោះដំបូងឡើយគឺដាក់អ្នកប្រើប្រាស់ទាំងអស់អាចលេងបានដោយមិនគិតថ្លៃប៉ុុន្តែទៅមុខទៀតអ្នកចូលលេងអាចនឹងគិតថ្លៃដោយតម្រូវឱ្យស្កែន QR Code ទើបអាចចូលលេងបាន។

សម្រាប់អ្នកទាំងអស់គ្នាយល់យ៉ាងណាដែរប្រសិនបើគេដាក់ទូរហ្គេមប្រភេទនេះនៅក្នុងផ្សារនៅប្រទេសកម្ពុជាយើង?

អត្ថបទដោយ​៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia