កាលពីពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP បានឱ្យដឹងថា រដ្ឋបាលវិទ្យុ និងទូរទស្សន៍ជាតិចិន ព្រមទាំងក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានចេញបទប្បញ្ញត្តិថ្មី ដែលតម្រូវឱ្យអ្នកផលិតវីដេអូផ្សាយនៅលើអ៊ីនធឺណិត ក៏ដូចជា Influencer នៅក្នុងប្រទេសចិនទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍ថ្មីដែលបានចែង។ ហើយសម្រាប់អ្នកចង់ក្លាយជា Influencer នៅក្នុងវិស័យចំនួន ៤ រួមមាន ច្បាប់ ហិរញ្ញវត្ថុ សុខាភិបាល និងការរបស់រំ ត្រូវមានការបញ្ជាក់ពីក្រសួងរបស់ចិនសិនទើបផលិតវីដេអូននិយាយពីប្រធានបទទាំងនេះបាន។
ប្រភពដដែលបានឱ្យដឹងទៀតថា រដ្ឋាភិបាលចិន បានធ្វើការហាមឃាត់សកម្មភាពចំនួន៣១ នៅពេលផ្សាយបន្ដផ្ទាល់ និងមាតិកាមួយចំនួន ដែលបង្ករឱ្យមានកម្សោយ និងបង្ខូចទ្រង់ទ្រាយដល់ការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រព័ន្ធសង្គមនិយម ឬកំណែទម្រង់របស់ប្រទេស ក៏ដូចជា ការបើកទូលាយជាដើម។
ជាមួយគ្នានេះដែរ សម្រាប់កាយវិការ ក៏ដូចជាសកម្មភាពមួយចំនួនដូចជាការប្រើបច្ចេកវិទ្យាចម្លងមុខនិងសំឡេងក្លែងក្លាយ «Deepfake» ដោយចេតនានិយាយពីបញ្ហារសើប ដែលប៉ះពាល់រូបភាពរបស់បក្សកុម្មុយនិស្តចិន និងថ្នាក់ដឹកនាំរដ្ឋ។
គួរជម្រាបផងដែរថា សម្រាប់ការទទួលបានសិទ្ធិក្នុងការផលិតវីដេអូជុំវិញប្រធានបទទាំង៤ខាងលើនេះ ខាងរដ្ឋចិនមិនទាន់បញ្ជាក់នៅឡើយទេថា តើតម្រូវឱ្យមានការទទួលស្គាល់លើចំណុចអ្វីខ្លះ ទើបអាចផលិតវីដេអូដើម្បីធ្វើជា Influencer ក្នុងវិស័យទាំងនេះបាន៕