កាលពីពេលថ្មីៗនេះ តុលាការប្រេស៊ីលបានសម្រេចដាក់ពិន័យបន្ថែមទៅលើក្រុមហ៊ុន Apple ១៩លានដុល្លារបន្ថែម និងនៅតែបន្ដវិធានការ ឱ្យក្រុមហ៊ុន Apple ត្រូវលក់ទូរសព្ទភ្ជាប់ជាមួយនឹងក្បាលដុំសាកថ្មនៅក្នុងប្រអប់ទើបអាចលក់ទូរសព្ទ iPhone នៅក្នុងប្រទេសប្រេស៊ីលបាន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន macrumors។
សម្រាប់ការលក់ទូរសព្ទដោយមិនបានឱ្យនូវដុំសាកថ្ម គឺខាងក្រុមហ៊ុន Apple បានលើកហេតុផលថា ចង់ជួយដល់បរិស្ថាន តាមរយៈការជួយកាត់បន្ថយសំរាមអេឡិចត្រូនិច។ ប៉ុន្ដែយ៉ាងណាក៏ដោយ អ្វីដែលអ្នកប្រើប្រាស់រអ៊ូរទាំនោះ គឺនៅទីបំផុត អ្នកប្រើនៅតែត្រូវទៅទិញដុំសាកថ្មដដែល។
គួរជម្រាបផងដែរថា សម្រាប់ពាក្យបណ្ដឹងខាងលើត្រូវបានធ្វើឡើងដោយ សមាគមន៍សមាគមអ្នកខ្ចី អ្នកប្រើប្រាស់ និងអ្នកបង់ពន្ធប្រេស៊ីល (AMBCC)។ ហើយកាលពីពេលកន្លងមក រដ្ឋាភិបាលប្រេស៊ីលធ្លាប់ពិន័យក្រុមហ៊ុន Apple ២.៣៨លានដុល្លារម្ដងរួងហើយ។ ប្រសិនបើក្រុមហ៊ុន Apple នៅបន្ដលក់ទូរសព្ទអត់ដុំសាកថ្មទៀត នោះក្រុមហ៊ុន Apple នឹងមិនអាចលក់ទូរសព្ទរបស់ខ្លួនទៅកាន់ប្រទេសប្រេស៊ីល ដែលជាទីផ្សារមានប្រជាជនជាង ២១២លាននាក់បាននោះទេ។ ហើយយើងរង់ចាំមើលបន្ដថា តើក្រុមហ៊ុន Apple នឹងដោះស្រាយបញ្ហាមួយនេះដោយរបៀបណា៕