តវ៉ាគ្មានប្រសិទ្ធភាព! Brazil បិទមិនឱ្យ Apple លក់ទូសព្ទទៅមនុស្ស ២១៥លាននាក់ ព្រោះអត់ដាក់ឆ្នាំសាក
Navasiri Morm
SEPTEMBER 9 2022
អាជីវកម្ម 4.0
475 views
1 min read

កាលពីពេលថ្មីៗនេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន Apple ត្រូវបានរដ្ឋាភិបាលប្រទេសប្រេស៊ីល (Brazil) ពិន័យជាទឹកប្រាក់រហូតដល់ទៅ ២.៣៨លានុដល្លារ និងដាក់បំរាមមិនឱ្យ​លក់ទូរសព្ទ iPhone នៅក្នុងប្រទេសប្រេស៊ីលបន្ដទៀត ដោយសារតែ Apple លក់ទូរសព្ទ iPhone មិនមានដាក់ដុមសាកថ្មមកជាមួយ។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយទទួលបានដំណឹងនេះ Apple បានធ្វើការតវ៉ា និងបានលើកហេតុផលថា ការដែរខ្លួនដកមិនឱ្យមានឆ្នាំសាកភ្ជាប់មកនៅក្នុងប្រអប់ គឺដើម្បីរួមចំណែកជួយដល់បិរស្ថាន ខណៈការដកដុំសាកពី iPhone អាចជួយកាត់បន្ថយសាធាតុកាបូនបំពុលបរិស្ថានដល់ទៅ២លានតោន។។

យ៉ាងណាមិញ ទោះបីជា Apple បានដាក់ពាក្យតវ៉ាយ៉ាងណាក្ដី ប៉ុន្ដែ Brazil នៅតែបន្ដគោលជំហរ ឱ្យ Apple ដាក់ឆ្នាំសាកភ្ជាប់ជាមួយទូរសព្ទដដែល បើពុំដូច្នេះទេ Apple និងមិនអាចលក់ទូរសព្ទ iPhone ក្នុងទីផ្សារប្រទេសប្រេស៊ីលដែលមានប្រជាជនជាង ២០០លាននាក់។

គួរជម្រាបផងដងដែរថា ប្រសិនបើ Apple ត្រូវបានដកមិនឱ្យលក់ទូរសព្ទ iPhone នៅក្នុងប្រទេសប្រេស៊ីលពិតមែន នោះ Apple នឹងបាត់ចំណែកទីផ្សារធំ ខណៈបច្ចុប្បន្នប្រជាជននៅក្នុងប្រទេសប្រេស៊ីលមានរហូតដល់ទៅជាង ១១៦លាននាក់។ យ៉ាងណាមិញ យើងនឹងរង់ចាំមើលបន្ដទៀតថា តើក្រុមហ៊ុន Apple នឹងដោះស្រាយបញ្ហាមួយនេះដោយរបៀបណា ស្របពេលដែលរដ្ឋាភិបាលប្រេស៊ីលមិនយល់ស្របជាមួយនឹងហេតុផលដកឆ្នាំសាកដោយសារចង់រួមចំណែកជួយបរិស្ថានរបស់ Apple។

យ៉ាងណាមិញ សម្រាប់មិត្តអ្នកអានវិញយល់ឃើញយ៉ាងណាដែរ? តើគិតថា ការដកឆ្នាំសាកចេញរបស់ Apple នឹងជួយដល់បរិស្ថានឬយ៉ាងណា? ហើយតើគិតថា Apple នឹងដាក់ឆ្នាំសាកមកវិញសម្រាប់ iPhone លក់ទៅកាន់ប្រទេសប្រេស៊ីលដែរទេ? ហេតុអ្វី?

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia