ហេតុផល៥ ប្រាប់អ្នកថាឈប់ប្រើ Chromeទៅ! មកប្រើ Microsoft Edge វិញ
Makara Rin
MARCH 30 2023
គន្លឹះល្អៗ
3.5 K views
2 mins read

បច្ចុប្បន្នមាន Browser ច្រើនដើម្បីឲ្យយើងជ្រើសរើសក្នុងការប្រើប្រាស់ដូចជា Google Chrome, FireFox, Opera, Microsoft Edge និង Browser ផ្សេងៗទៀត ក្នុងនោះយើងឃើញថា Google Chrome គឺមានការពេញនិយមប្រើប្រាស់ច្រើន ប៉ុន្តែក៏បានមានការអ៊ូររទាំច្រើនផងដែរ ដោយពេលខ្លះវាដំណើរការយឺត ឬមានបញ្ហាផ្សេងៗទៀតជាដើម។

ថ្ងៃនេះចាបខៀវ Technology Cambodia នឹងលើកយកហេតុផលចំនួន 5 ដែលអ្នកទាំងអស់គ្នាគួរតែឈប់ប្រើ Google Chrome ហើយរត់ទៅប្រើ Microsoft Edge វិញ។

មុខងារថ្មីៗលើ Microsoft Edge

ដំណើរការលឿន

សម្រាប់​ Microsoft Edge នេះគឺប្រើប្រាស់ Chromium ដែលវាមានដំណើរការលឿនជាង Browser ផ្សេងៗទៀត ជាពិសេសអ្នកដែលប្រើប្រាស់វានៅលើ Window 10 ។ លើសពីនេះទៅទៀត បើទោះបីជាយើងបើក Tabs ច្រើនក៏វាមិនធ្វើឲ្យយឺតដែរព្រោះ គេបានប្រើប្រាស់ប្រព័ន្ធមួយដែលអាចទាញយកកម្លាំងចេញពី​ Tabs ដែលទុកចោលយកទៅដាក់ជាមួយនឹង Tabs ដែលយើងកំពុងប្រើ។

សុវត្ថិភាព

ទៅលើប្រព័ន្ធសុវត្ថភាពវិញ Microsoft Edge នេះគឺមានសុវត្ថិភាពខ្លាំងជាង Google Chrome ទៀត ដោយវាអាចស្គាល់មេរោគផ្សេងៗបាន អាចការពារមិនឲ្យមានការជ្រៀតនៃមេរោគគ្រប់ប្រភេទថែមទៀតផង ជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធSmart Screen ដែលអាចការពារពីការវាយប្រហាតាមរយៈ Phishing ឬ​ Malware ជាដើម​។

មានមុខងារ AI

ដូចដែលអ្នកបានដឹងហើយថា Microsoft បានធ្វើការអាប់ឌែតទៅលើបច្ចេកវិទ្យា AI ថ្មីៗជាច្រើននៅក្នុងឆ្នាំ​ 2023 នេះ​ តួយ៉ាងដូចជា Microsoft New Bing ដែលមាន AI Chatbot ដូចគ្នាជាមួយនឹង ChatGPT, Bing Image Generator មានសមត្ថភាពក្នុងការផលិតរូបភាពតាមការស្រមៃ ជាដើម។

លើសពីនេះទៅទៀត យើងក៏អាចប្រើប្រាស់វាដើម្បីឲ្យជួយសង្ខេបសាច់រឿង ជួយសរសេរអត្ថបទ​ សរសេរ អ៊ីមែល ដោយស្វ័យប្រវត្តិទៅតាមអ្វីដែលយើងចង់បានផងដែរ។

ជួយបញ្ចុះផលិតផលឬសេវាកម្មដែលទិញលើអនឡាញ

មុខងារពិសេសមួយទៀតដែលមាននៅលើ​ Microsoft Edge គឺវាអាចជួយស្វែងរក Promo-Code ដើម្បីបញ្ចុះតម្លៃលើផលិតផលឬសេវាកម្មផ្សេងៗដែលគេបានដាក់លក់នៅលើទីផ្សា ហើយសម្រាប់​ Promo-Code ខ្លះអាចឈានដល់ 50-60%​ ថែមទៀតផង ដូច្នេះគឺវាអាចជួយសន្សំសំចៃយើងបានមួយកម្រិត ជាពិសេសអ្នកដែលចូលចិត្តទិញមេរៀនតាមអនឡាញ​ជាដើម។

មុខងារផ្សេងៗ

សម្រាប់មុខងារផ្សេងៗទៀតដែលមាននៅលើ Microsoft Edge នេះគឺអាចជួយសម្រួលការងាររបស់យើងាបានច្រើន​ ដូចជាការអានអត្ថបទឲ្យជាមួយនឹងសំឡេងគ្រប់ប្រភេទដោយមិនចាំបាច់ប្រើ​ Extensions ជំនួយទេ។ ហើយក្រៅពីនេះក៏មាន Game សម្រាប់លេង ក៏ដូចជា Microsoft Reward ដើម្បីប្តូរយកអ្វីមួយផងដែរពេលដែលយើងប្រើប្រាស់វាច្រើន។

ដូច្នេះសរុបមកនៅលើ Microsoft Edge នេះគឺមានមុខងារប្លែកៗជាច្រើនដែល Google Chrome មិនធ្លាប់មាន ជាពិសេសវាមានល្បឿននិងសុវត្ថិភាពជាងថែមទៀតផង។ ចំពោះអ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរ?​ ហើយរាល់ថ្ងៃកំពុងប្រើ Google Chrome ឬ​ Microsoft Edge?

អត្ថបទដោយ៖​ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia