Apple គឺជាក្រុមហ៊ុនមួយដែលមនុស្សជាច្រើនមានក្ដីស្រមៃចង់ចូលទៅធ្វើការ ដោយសារតែក្រុមហ៊ុនមួយនេះ គឺជាក្រុមហ៊ុនឈានមុខគេ និង ធ្លាប់បានធ្វើនូវរឿងអស្ចារ្យជាច្រើននៅក្នុងវិស័យអេឡិចត្រូនិច ផ្លាស់ប្ដូរពិភពលោក។ បន្ថែមពីនេះទៀត ក្រៅពីចង់រួមចំណែកអភិវឌ្ឍន៍វិស័យអេឡិចត្រូនិច ការទទួលបានប្រវត្តិការងារនៅក្រុមហ៊ុនធំលំដាប់ពិភពលោក និងការទទួលបាននូវប្រាក់ខែខ្ពស់ ក៏ជាហេតុផលរុញច្រានឱ្យមនុស្សជាច្រើនចង់ទៅធ្វើការនៅ Apple។
ហើយថ្ងៃនេះផងដែរ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅមើលការងារទាំង១០ នៅក្នុងក្រុមហ៊ុន Apple ដែលទទួលបានប្រាក់ខែខ្ពស់ៗ ដល់ទៅរាប់សែនដុល្លារក្នុងមួយឆ្នាំ ឱ្យតែអ្នកចេះជំនាញណាមួយក្នុងចំណោមការងារទាំង១០ នេះច្បាស់ Apple នឹងរង់ចាំទទួលអ្នកដទៃពីរ។
១. Software Development, Applications៖ មានជាច្រើនផ្នែក និងអាចទទួលបានចន្លោះពី ៩០,៧៥ដុល្លារ ដល់ ២៤៦,០០០ដុល្លារ ក្នុងមួយឆ្នាំ។
២. Machine Learning Engineer៖ អាចទទួលបានប្រាក់ខែចន្លោះពី ១៣៧,៥០០ដុល្លារ ទៅ ២០៩,៨៧៣ដុល្លារ ក្នុងមួយឆ្នាំ។
៣. Tools & Animation Engineer៖ អាចទទួលបានប្រាក់ខែចន្លោះពី ១២២,១២០ដុល្លារ ទៅ ២០០,០០០ដុល្លារ ក្នុងមួយឆ្នាំ។
៤. Machine Learning Engineer៖ អាចទទួលបានប្រាក់ខែចន្លោះ ១២០,០០០ដុល្លារ ទៅ ២៦០,៥០០ដុល្លារក្នុងមួយឆ្នាំ។
៥. Software Development Engineer៖ អាចទទួលបានប្រាក់ខែចន្លោះ ១៣០,០០០ដុល្លារ ទៅ ២៦៣,០០០ដុល្លារក្នុងមួយឆ្នាំ។
៦. AR/VR Software Development Engineer៖ អាចទទួលបានប្រាក់ខែចន្លោះ ១៥៣,០០០ដុល្លារ ទៅ ២០០,០០០ដុល្លារក្នុងមួយឆ្នាំ។
៧. Data Scientist៖ អាចទទួលបានប្រាក់ខែចន្លោះ ១២០,០០០ដុល្លារ ទៅ ២០៥,០០០ដុល្លារក្នុងមួយឆ្នាំ។
៨. Data Engineer៖ អាចទទួលបានប្រាក់ខែចន្លោះ ១៧០,០០០ដុល្លារ ទៅ ១៧៣,០៩៧ដុល្លារក្នុងមួយឆ្នាំ។
៩. Hardware Development Engineer៖ អាចទទួលបានប្រាក់ខែចន្លោះ ១១៥,០០០ដុល្លារ ទៅ ១៧៣,០៩៧ដុល្លារក្នុងមួយឆ្នាំ។
១០. Engineering Project Manager៖ អាចទទួលបានប្រាក់ខែចន្លោះ ១៤៧,៦៧៩០ដុល្លារ ទៅ ១៩២,០២១ដុល្លារក្នុងមួយឆ្នាំ៕