ប្រើ Facebook រាល់ថ្ងៃ តិចអត់ដឹងថាមានពាក្យពេចន៍និងសញ្ញាមួយចំនួន គឺខុសជាមួយនឹង Community Standards របស់ក្រុមហ៊ុន Facebook ជាហេតុធ្វើឱ្យគេអាចនឹងចាប់ ដាក់ពិន័យឱ្យផ្អាកដំណើរការ ឬធ្ងន់ធ្ងររហូតដល់បិទគណនីភ្លាមៗក៏ថាបាន។
ខាងក្រោមនេះជាក្រុមពាក្យពេចន៍ទាំង ៥ ដែល facebook ហាមមិនឱ្យប្រើ:
ទី១-ពាក្យស្ដីពីអំពើហឹង្សា ឬការគំរាម៖ ដូចជា សម្លាប់, បំផ្លាញ, គប់ ឬ ឃាតកម្ម ឬពាក្យអសុរសផ្សេងៗជាដើម (ជាភាសាអង់គ្លេសរួមមាន: Kill , shoot , fight , destroy, attack, bomb, weapon, war…)
ទី២-ពាក្យស្ដីពីផ្លូវភេទ ឬអាសអាភាស៖ ដូចជា រូបអាក្រាត, រួមភេទ, ឬពាក្យពេចន៍ណាដែលមើលងាយដល់ភេទជាដើម (ពាក្យជាភាសាអង់គ្លេសរួមមាន: sex, sexual, nude, naked, porn, xxx …)
ទី៣-ពាក្យស្ដីពីអំពើឧក្រិដ្ឋកម្ម៖ ដូចជា បោកប្រាស់, បន្លំ, ចោរ, ក្លែងក្លាយ ... (ពាក្យជាភាសាអង់គ្លេសរួមមាន: hack, hacking, crack, cheat, fake, leak, exploit…)
ទី៤-ពាក្យស្ដីពីអំពើបោកបញ្ឆោត៖ ដូចជា រកលុយងាយៗ, ចុចទីនេះទទួលបានប្រាក់, ឥតគិតថ្លៃ ១០០% ជាដើម (ពាក្យជាភាសាអង់គ្លេសរួមមាន: sell, buy, promote, discount, 100% free, earn fast…)
ទី៥-ពាក្យដែល Facebook ចាត់ចូលជាព័ត៌មានក្លែងក្លាយ៖ ដូចជា ថ្នាំព្យាបាលឆាប់ជា, គន្លឹះសម្ងាត់, រដ្ឋាភិបាលលាក់អ្វីមួយ... (ជាភាសាអង់គ្លេសរួមមាន: COVID cure, vaccine secret, government hide, 100% guaranteed, magic cure…)
ខាងក្រោមនេះជាសញ្ញា (Symbols) ដែលអាចបណ្ដាលឱ្យ Post ឬ comment ត្រូវចាប់:
ទី១-សញ្ញាពាក់ព័ន្ធនឹងអំពើហឹង្សា៖
ទី២-សញ្ញាលុយ៖ សញ្ញាដែលបង្ហាញពីលុយច្រើនពេក Facebook អាចចាត់ចូលថា Spam
ទី៣-សញ្ញាអាវុធគ្រប់ប្រភេទ៖
ចំណាំ៖ ពាក្យ និង សញ្ញា ហាមឃាត់ខាងលើ Facebook បិទសម្រាប់តែការផុស Caption និង comment ដោយឡែកក្នុង Messenger អាចប្រើបានធម្មតា។
គួរជម្រាបផងដែរថា ដើម្បី កុំឱ្យ Facebook ចាប់ ឬបិទអាខោន សូមប្រើប្រាស់បណ្តាញសង្គម ដោយប្រុងប្រយ័ត្ន និងចៀសវាងប្រើពាក្យដែលគេបានហាមឃាត់ នៅលើ Caption ឬតាម Comment។ ប្រសិនបើចាំបាច់ត្រូវប្រើពាក្យហាមឃាត់រកអ្វីផ្សេងមកជំនួសមិនបាន សូមដាក់សញ្ញាមួយចំនួនដូចជា “*” ឬ “_” ដើម្បីការពារ (Ex: ប_ន្លំ)៕