ប្រយ័ត្នដាច់អាខោន! បើ Facebook លោតសារ Disable ត្រូវចុចតាមវិធីនេះភ្លាម ដើម្បីការពារគណនី
SOKLY - កូនផ្កាឈូក
OCTOBER 15 2025
គន្លឹះល្អៗ
36.4 K views
1 min read

ប្រសិនបើគណនីរបស់អ្នកត្រូវបាន Facebook ផ្ញើសារព្រមានពី SuspensionDisabled វាជារឿងបន្ទាន់ដែលត្រូវអនុវត្តជំហានភ្លាមៗ ដើម្បីការពារគណនី និងកាត់បន្ថយរយៈពេលដែលគណនីមិនអាចប្រើប្រាស់បាន។ ខាងក្រោមនេះជាចំណុចបន្ទាន់ដែលអ្នកត្រូវធ្វើ៖

ទី១-ចូលទៅកាន់ Center Help Facebook៖ ចូលទៅកាន់ Facebook Help Center ហើយស្វែងរកផ្នែក “My Personal Account is Disabled”។ នេះជាជំហានដំបូងដើម្បីទទួលបានព័ត៌មានច្បាស់ពីមូលហេតុដែលគណនីរបស់អ្នកត្រូវបាន Disable និងអ្វីដែលអ្នកអាចធ្វើបាន ដើម្បីសង្រ្គោះគណនី។

ទី២-បញ្ជាក់អត្តសញ្ញាណរបស់អ្នក៖ Facebook អាចស្នើឱ្យអ្នកបញ្ចូលព័ត៌មានដូចជា ឈ្មោះពិត និងអ៊ីមែលដែលអ្នកប្រើប្រាស់ និងរូបភាពអត្តសញ្ញាណផ្លូវការដូចជា ID, Passport, ឬ ប័ណ្ណសម្គាល់ផ្សេងៗ។ ការបញ្ជាក់អត្តសញ្ញាណនេះជួយ Facebook ផ្ទៀងផ្ទាត់ថា គណនីនេះជារបស់អ្នកពិត និងមិនមែនគណនីក្លែងក្លាយ។

ទី៣-បញ្ជូន Appeal Form៖ បន្ទាប់ពីបញ្ជាក់អត្តសញ្ញាណ អ្នកអាចបញ្ជូន Appeal Form ដល់ Facebook ដើម្បីស្នើឱ្យពិនិត្យគណនីវិញ។

-បញ្ជាក់ព័ត៌មានទាំងអស់បានត្រឹមត្រូវ

-ពុំប្តូរពាក្យសម្ងាត់ ឬព័ត៌មានច្រើនពេក

-រង់ចាំការឆ្លើយតបពី Facebook ដែលអាចចំណាយពេលពី ១-៧ ថ្ងៃ ឬច្រើនជាងនេះ

គួរជម្រាបផងដែរថា ការឆ្លើយតបភ្លាមៗ និងបំពេញព័ត៌មានត្រឹមត្រូវ ជាជំហានសំខាន់ក្នុងការរក្សាគណនី Facebook របស់អ្នកឱ្យមានសុវត្ថិភាព ចៀសផុតពីការដែលត្រូវ Facebook លុបចោលទាំងស្រុង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia