នេះជាមូលហេតុធំៗ ៤ ដែលធ្វើឲ្យគណនី Facebook លោតសារ Disable មក
SOKLY - កូនផ្កាឈូក
OCTOBER 15 2025
គន្លឹះល្អៗ
13.5 K views
1 min read

វាអាចមានហេតុផលជាច្រើនដែលក្រុមហ៊ុន Facebook ដាក់ពិន័យ Suspension ឬ Disable (ផ្អាក ឬបិទលែងឱ្យដំណើរការ) ចំពោះគណនីរបស់អ្នកប្រើប្រាស់ ប៉ុន្តែខាងក្រោមនេះជាមូលហេតុធំៗទាំង៤ ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ CyberGuy៖

ទី១-ធ្វើខុសគោលការណ៍ Facebook៖ បើអ្នកប្រើប្រាស់បង្ហោះមាតិកាដែលផ្ទុយនឹង Community Standards របស់ Facebook ដូចជា ការបង្ហោះរូបភាពអាសអាភាស សកម្មភាពហិង្សា ព័ត៌មានមិនពិត ឬការប្រើពាក្យមិនសមរម្យ អ្នកប្រើប្រាស់អាចត្រូវបាន Facebook ដាក់ពិន័យឬផ្អាកគណនីជាបណ្ដោះអាសន្ន ឬអចិន្ត្រៃយ៍។

ទី២-Fake Account៖ ការបង្កើតគណនីដោយប្រើឈ្មោះ ឬអត្តសញ្ញាណមិនពិត គឺជារឿងដែល Facebook មិនអនុញ្ញាតឡើយ។ ប្រសិនបើ Facebook សង្ស័យថាអ្នកប្រើគណនីមិនមែនជាមនុស្សពិត ឬប្រើរូបនិងឈ្មោះរបស់អ្នកដទៃ គណនីនោះអាចត្រូវបានលុបចោលភ្លាមៗ។

ទី៣-ប្រព្រឹត្តអំពើក្លែងបន្លំ៖ បើអ្នកប្រើគណនីដើម្បីបន្លំអ្នកដទៃ ដូចជា ការផ្ញើលីងក្លែងក្លាយ (phishing links), ស្នើលុយ, ឬបញ្ជូនសារដែលមានគោលបំណងបោកប្រាស់ Facebook នឹងចាត់វិធានការយ៉ាងតឹងរឹង ដោយអាចផ្អាកគណនីរបស់អ្នកភ្លាមៗ ដើម្បីការពារអ្នកប្រើប្រាស់ផ្សេងទៀត។

ទី៤-ការបំពានច្បាប់៖ បើការប្រើប្រាស់គណនីរបស់អ្នកពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ដូចជា ការលក់ផលិតផលហាមឃាត់ ការបង្ហោះមាតិកាអំពើពុករលួយ ឬអំពើល្មើសបច្ចេកវិទ្យា Facebook អាចសហការជាមួយអាជ្ញាធរក្នុងតំបន់ដើម្បីបិទគណនីនោះ។ ដោយឡែកនៅក្នុងតំបន់មួយចំនួន គណនីអាចត្រូវបានបិទដោយផ្អែកលើការរឹតបន្តឹងផ្នែកច្បាប់ទាក់ទងនឹងអាយុផងដែរ។

គួរជម្រាបផងដែរថា នៅក្នុងសម័យដែលបណ្តាញសង្គមក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ការរក្សាគណនីឱ្យមានសុវត្ថិភាព និងគោរពតាមគោលការណ៍របស់វេទិកា គឺជារឿងសំខាន់បំផុត។ ការប្រើប្រាស់បណ្តាញសង្គមយ៉ាងមានទំនួលខុសត្រូវ មិនត្រឹមតែការពារគណនីរបស់អ្នកទេ ប៉ុន្តែជាការរួមចំណែកក្នុងការបង្កើតសហគមន៍អនឡាញដ៏វិជ្ជមានសម្រាប់មនុស្សទាំងអស់ផងដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia