នៅលើស្មាតហ្វូននីមួយៗគឺតែងតែមានមុខងារសន្សំសំចៃថាមពលថ្មដើម្បីកុំឲ្យឆាប់អស់ពេក និងអាចរក្សាការប្រើប្រាស់បានរយៈពេលយូរជាដើម ជាក់ស្តែងនៅក្នុង Telegram ឥឡូវក៏មានមុខងារមួយនេះដែរពោលគឺវាអាចជួយរក្សាអាយុជីវិតថ្មទូរស័ព្ទរបស់យើងកុំឲ្យឆាប់អស់ពេលរាល់ពេលដែលយើងប្រើប្រាស់ Telegram ។
សម្រាប់មុខងារនោះផងដែរគឺមានឈ្មោះថា Power Saving ដែលអាចឲ្យយើងកំណត់ភាគរយថ្មថាតើនៅសល់ប៉ុន្មានភាគរយទើបបើកមុខងារសន្សំសំចៃថ្ម ឬកំណត់ទៅលើដំណើរការមួយចំនួនទៀតដែលមាននៅក្នុង Telegram ។ ហើយខាងក្រោមនេះគឺជារបៀបចូលទៅប្រើប្រាស់មុខងារសន្សំសំចៃថ្ម Power Saving នៅក្នុង Telegram ។
- ចូលទៅកាន់ Telegram រួចចុចលើ Setting
- អូសឡើងលើបន្តិច រួចចុចលើពាក្យ Power Saving
- បន្ទាប់មកនៅត្រង់ចំណុច Power Saving Mode អ្នកទាំងអស់គ្នាអាចកំណត់ចំនួនភាគរយថ្មទៅតាមអ្វីដែលយើងចង់បាន ត្រង់ចំណុចនេះមានន័យថា ប្រសិនបើយើងជ្រើសរើសយក Below 35% នោះរាល់ពេលដែលថ្មទូរស័ព្ទយើងស្ថិតក្រោម 35% Telegram នឹងធ្វើការបិទដំណើរកាផ្សេងៗ ដើម្បីទុកថាមពលឲ្យថ្មទូរស័ព្ទតែម្តង។
អត្ថបទដោយ៖ រិន មករា