អយ្យការបារាំងដោះលែងប្រធានក្រុមហ៊ុន Telegram លោក Pavel Durov ក្រោយពីជាប់ឃុំអស់រយៈពេល 4 ថ្ងៃ ដើម្បីឲ្យបង្ហាញខ្លួននៅតុលាការ នេះបើតាមការចុះផ្សាយពីសំណាក់កាសែតហុងកុង SCMP។
លោក Pavel Durov ប្រធានក្រុមហ៊ុន Telegram ត្រូវបានដោះលែងពីការឃុំខ្លួនរបស់អាជ្ញាធរបារាំង បន្ទាប់ពីការសាកសួរអស់រយៈពេលបួនថ្ងៃ ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីសកម្មភាពខុសច្បាប់នៅលើវេទិកានេះ រួមមានសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ និងការជួញដូរគ្រឿងញៀន។