ឡិច ស៊ឺស ខេមបូឌា អបអរសាទរខួបគម្រប់ ២ ឆ្នាំ នៃការផ្ដល់ជូនសេវាកម្មល្អឯក ក្នុងទីផ្សាររថយន្ដប្រណីតនៅព្រះរាជាណាចក្រកម្ពុជា
Sakada Techie
SEPTEMBER 9 2026
PR
4 mins read

ភ្នំពេញ ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៦ — ឡិចស៊ឺស ខេមបូឌា បានប្រារព្ធពិធីអបអរសាទរខួប ២ ឆ្នាំ ក្រោមប្រធានបទ “THE SIGNATURE OF CRAFTSMANSHIP”  ដែលព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការរំឭកខួបពីរឆ្នាំ នោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីសិល្បៈនៃការបង្កើតថ្មីដ៏ផ្ចិតផ្ចង់ និងបដិសណ្ឋារកិច្ចបែបជប៉ុនដ៏ប្រណីត Omotenashi ជូនដល់អតិថិជន។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស ខេមបូឌា ដោយមានវត្តមានចូលរួមពីសំណាក់ភ្ញៀវកិត្តិយស អតិថិជន និងដៃគូ ឡិច ស៊ឺស ខេមបូឌា ។ ភ្ញៀវកិត្តិយសគ្រប់រូបបានរួមដំណើរជាមួយគ្នានារាត្រីដែលពោរពេញដោយបទពិសោធដ៏អស្ចារ្យ អមដោយសិល្បៈហត្ថកោសល្យដ៏ល្អប្រណីត ជាស្នាដៃឯករបស់សិប្បករដ៏ល្បីល្បាញ និងការពិសាភោជនាហារដ៏វិសេស ជាមួយមុខម្ហូបប្រណីតពិសេសៗ ដែលច្នៃឡើងដោយចុងភៅឯកដ៏ល្បីល្បាញ គឺលោក សៅ សុភ័ក្ដ្រ។ មុខម្ហូបដ៏ប្រណីតទាំងនេះត្រូវបានច្នៃប្រឌិតឡើងយ៉ាងពិសេសសម្រាប់តែរាត្រីនោះប៉ុណ្ណោះ ដោយគ្រប់សាច់រឿង និងបេះដូងនៃមុខម្ហូបនីមួយៗត្រូវបានកត់ត្រាយ៉ាងផ្ចិតផ្ចង់នៅក្នុង “Culinary Book” របស់ ឡិច ស៊ឺស ដើម្បីទុកជាអនុស្សាវរីយ៍ដ៏មានតម្លៃ។ 

Photo 2026 09 09 19.02.24

ចាប់តាំងពីការស្វាគមន៍យ៉ាងកក់ក្ដៅ ការទស្សនាការតាំងបង្ហាញរថយន្ត ព្រមទាំងការពិសាភោជនាហារ និងការកម្សាន្តដែលបានរៀបចំឡើងយ៉ាងពិសេសក្នុងរាត្រីដ៏សែនមនោរម្យ ក្រោមស្មារតី “Ichigo Ichie” ដែលជាទស្សនវិជ្ជាមួយរបស់ជប៉ុន ក្នុងការរំឭកឱ្យយើង ឱ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ចំពោះរាល់ជំនួបទំនាក់ទំនងនីមួយៗ ព្រោះវាជាពេលវេលាតែមួយគត់ក្នុងជីវិតដែលមិនអាចកើតឡើងសាជាថ្មីឡើយ។  
ពិសេសជាងនេះទៀត មានការចូលរួមជាសម្ដែងពីតារាចម្រៀងកិត្តិយស រូបសម្រស់ស្រស់សោភា សំឡេងពីរោះដ៏ក្រអួនក្រអៅ គឺអ្នកស្រីសុគន្ធ និសា បានចាប់ដៃគូជាមួយតន្ដ្រីករ Mr.Saxman បានផ្ដល់នូវសូរសព្ទសំនៀងដ៏ពីរោះរណ្ដំ លាយឡំនឹងសំឡេង Saxophone យ៉ាងស្រទន់គ្រលួច បានកួចបរិយាកាសកម្មវិធីឱ្យកាន់តែអស្ចារ្យឡើងមួយកម្រិតទៀតក្រោមបដិសណ្ឋារកិច្ចដ៏ប្រណីតនេះ និងបានក្លាយជាពេលវេលាដ៏គួរអោយចងចាំមួយ ដែលស្ថិតនៅក្នុងបេះដូងរបស់ភ្ញៀវកិត្តិយសគ្រប់រូប។

Photo 2026 09 09 19.03.02

រយៈពេល ២ ឆ្នាំកន្លងមកនេះ ឡិច ស៊ឺស ខេមបូឌា បានបន្តពង្រឹងវត្តមានរបស់ខ្លួនក្នុងនាមជាម៉ាកយីហោរថយន្តប្រណីតឈានមុខនៅកម្ពុជាដោយផ្តោតសំខាន់លើសិល្បៈហត្ថកោសល្យ Takumi ដ៏ល្អឥតខ្ចោះដែលជាស្នូលនៃសិល្បៈហត្ថកម្មរបស់រថយន្ត ឡិចស៊ឺស ស្ដែងពីស្មារតីនៃឧត្តមភាព និងការប្តេជ្ញាចិត្តក្នុងការច្នៃរចនាបែបលម្អិតដើម្បីភាពល្អឥតខ្ចោះ រួមជាមួយស្មារតីនៃបដិសណ្ឋារកិច្ច Omotenashi ក្នុងការផ្តល់ជូនបទពិសោធន៍ដ៏ប្រណីត និងភាពស្ងប់សុខពិតប្រាកដ។ ផ្នែកខាងក្នុងនៃរថយន្ដ ឡិច ស៊ឺស ប្រៀបប្រដូច ទៅនឹង ការរៀបចំពិធី ដែលសុទ្ធតែត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនដោយផ្អែកលើទស្សនវិជ្ជាទាំងនេះ ព្រោះវាជា បេះដូងនៃ ឡិច ស៊ឺស ដែលស្ដែងពីស្មារតីនៃឧត្ដមភាពសម្រាប់ទំនាក់ទំនងរបស់មនុស្ស។

ការអបអរសាទរខួប ២ ឆ្នាំនេះ មិនត្រឹមតែជាការរំឭកនូវសមិទ្ធផលកន្លងមករបស់ ឡិចស៊ឺស ខេមបូឌា ក្នុងការលើកកម្ពស់បទពិសោធន៍រថយន្តប្រណីតនៅកម្ពុជានោះទេ ប៉ុន្តែក៏ជាការអបអរសាទរនូវសិល្បៈហត្ថកោសល្យដ៏ល្អឯក ក្រោមសារ “THE SIGNATURE OF CRAFTSMANSHIP” ដោយឈរលើទស្សនវិជ្ជា និងគោលជំហរនៃការផ្តល់តម្លៃដល់បេតិកភណ្ឌជាតិ ឡិចស៊ឺស បានរួមបញ្ចូលសិល្បៈ និងវប្បធម៌ខ្មែរដ៏ស្រស់ផូរផង់ ដោយមានក្បូរក្បាច់រចនាធ្វើដោយដៃបែបខ្មែរដ៏ប្រណីត ទៅក្នុងរចនាបថនៃអគារតាំងបង្ហាញ និងគ្រប់កម្មវិធីប្រណីតៗជាច្រើន។ ការរួមបញ្ចូលគ្នានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ ឡិច ស៊ឺស ក្នុងការអភិរក្ស លើកតម្កើង និងអបអរសាទរសិល្បៈវប្បធម៌ដ៏សម្បូរបែបនៃប្រទេសកម្ពុជាទៅក្នុងបរិបទទំនើបសហសម័យឱ្យកាន់តែមានគំហើញនៅក្នុងទីផ្សារជាតិ និងអន្ដរជាតិ។

Photo 2026 09 09 19.03.34

ដោយស្ថិតក្រោមសារ “THE SIGNATURE OF CRAFTSMANSHIP” និងឈរលើគំនិតគោលក្នុងការបង្ហាញពី «អត្តសញ្ញាណ» នៃភាពប្រណីតដ៏ល្អឯក  ដែលឆ្លុះបញ្ចាំងពីចរិតលក្ខណៈ គុណភាព ការលះបង់ និងការយកចិត្តទុកដាក់យ៉ាងលម្អិតរបស់អ្នកច្នៃប្រឌិតម្នាក់ៗ ដើម្បីសម្រេចលទ្ធផលល្អឥតខ្ចោះ ដែលប្រៀបប្រដូចទៅនឹងស្នាដៃដ៏ល្អឯកក្នុងរចនាបថនៃគ្រប់រថយន្ដ ឡិច ស៊ឺស ទាំងអស់។

ដើម្បីបង្កើនបទពិសោធន៍ឱ្យកាន់តែមានន័យ ឡិច ស៊ឺស បាននាំយកទស្សនវិជ្ជាមួយនេះបំលែងទៅជាបទពិសោធន៍ជាក់ស្តែង ដោយបានរួមសហការជាមួយមេចុងភៅឈានមុខ នៅកម្ពុជា ក្នុងការបង្កើត "SIGNATURE LEXUS DISHES" យ៉ាងពិសេសសម្រាប់ពិធីអបអរសាទរខួប ២ ឆ្នាំនេះ។ មុខម្ហូបនីមួយៗត្រូវបានច្នៃប្រឌិតឡើងដោយភាពប៉ិនប្រសប់ក្នុងការទាញយកគំនិតពីអត្តសញ្ញាណ និងសិល្បៈច្នៃប្រឌិតយ៉ាងផ្ចិតផ្ចង់ក្នុងយានយន្តរបស់ ឡិច ស៊ឺស ទៅជាបទពិសោធន៍ភោជនាហារដ៏ប្រណីតគ្មានពីរ។

Photo 2026 09 09 19.04.05

គូសបញ្ជាក់ផងដែរ ឡិច ស៊ឺស ខេមបូឌា ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ត ឡិចស៊ឺស ផ្ដាច់មុខដោយផ្ទាល់ពីរោងចក្រនៅប្រទេសជប៉ុន។ ការទទួលស្គាល់នេះផ្តល់នូវការជឿជាក់យ៉ាងពេញទំហឹងជូនដល់អតិថិជន ក្នុងការទទួលបានរថយន្តថ្មីស្រឡាងដែលមានការធានាពេញលេញ និងសេវាកម្មថែទាំកម្រិតស្តង់ដាអន្តរជាតិ។ ទោះបីជាមានការនាំចូលរថយន្ត ឡិចស៊ឺស ពីទីផ្សារដទៃតាមរយៈអាជីវករគ្មានសិទ្ធិស្របច្បាប់ក៏ដោយ មានតែតំណាងចែកចាយផ្លូវការប៉ុណ្ណោះ ដែលអាចផ្តល់ជូននូវរថយន្តប្រណីតពិតប្រាកដ និងសេវាកម្មថែទាំដ៏ត្រឹមត្រូវ។ 

លោក Kensuke Tsuchiya ប្រធានក្រុមហ៊ុន ឡិចស៊ឺស ខេមបូឌា បានលើកឡើងថា៖ « ការប្រារព្ធពិធីអបអរសាទរខួប ២ ឆ្នាំនេះ មិនត្រឹមតែជាការរំឭកពីសមិទ្ធផលនៃដំណើររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីបទពិសោធន៍ដ៏វិសេសវិសាលដែលយើងបានបង្កើតឡើងរួមគ្នា ដោយផ្អែកលើការគាំទ្រ ការកសាងទំនាក់ទំនង ជាមួយអតិថិជន និងដៃគូអាជីវកម្ម។ ហើយយើងប្តេជ្ញានឹងបន្តនាំយកនូវនវានុវត្តន៍ និងបទពិសោធន៍នៃភាពជាម្ចាស់ដ៏ប្លែកគេ ស័ក្ដិសមនឹងអត្តសញ្ញាណដ៏ឧត្ដមរបស់អតិថិជន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ទីផ្សាររថយន្តប្រណីតនៅកម្ពុជា»។ 

Photo 2026 09 09 19.01.41

អំពី ឡិច ស៊ឺស

ឡិចស៊ឺស បានដំណើរការដំបូងនៅក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយកែប្រែប្រណីតភាពក្នុងឧស្សាហកម្មយានយន្ត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បានបង្កើតនូវប្រភេទរថយន្តតួខ្ពស់ប្រណីត ជាមួយការប្រកាសចេញនូវរថយន្តម៉ូដែល RX។ ក្នុងនាមជាក្រុមហ៊ុនឈានមុខលើការលក់រថយន្ត Hybrid ប្រណីត ឡិចស៊ឺស បានប្រកាសចេញរថយន្ត Hybrid ប្រណីតដំបូងគេ ហើយត្រឹមខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្ត Hybrid បានសរុបជាង ២,៦៦លានគ្រឿង រួមមានប្រភេទ HEV, PHEV និង BEV។
ក្នុងតំណែងជាម៉ាករថយន្តប្រណីតលំដាប់សាកលលោក ជាមួយការប្ដេជ្ញាដ៏មោះមុតលើភាពអង់អាច
ការឌីហ្សាញដ៏លេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន ឡិចស៊ឺស បានអភិវឌ្ឍសែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនប្រណីតជំនាន់ថ្មីលើសាកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅក្នុងប្រទេសនិងតំបន់ជាង ៩០ ទូទាំងពិភពលោក។

ក្រុមការងារ ឡិចស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធដ៏អស្ចារ្យដែលមានតែនៅ ឡិចស៊ឺស។
យើងខ្ញុំពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក។
ទំនាក់ទំនងលេខ ៖ +85517 888 727

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia