ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនចែកចាយដំណោះស្រាយបច្ចេកវិទ្យា និងប្រព័ន្ធគ្រប់គ្រងការលក់ (POS) ឈានមុខគេនៅកម្ពុជា បានសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ដោយទទួលបានពានរង្វាន់ឆ្នើម លំដាប់អន្តរជាតិ «Sales Excellence Award 2026» ពីសំណាក់ក្រុមហ៊ុនសាជីវកម្ម Posiflex Technology, Inc. ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុង New Taipei និងជាម៉ាកសញ្ញាឈានមុខគេលើពិភពលោក ផ្នែកប្រព័ន្ធ POS, Retail Automation, Self-Services and IoT solutions។
ពានរង្វាន់ដ៏មានកិត្តិយសនេះ ត្រូវបានប្រគល់ជូនដោយផ្ទាល់ពី លោក Owen Chen អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនសាជីវកម្ម Posiflex Technology, Inc. នៅក្នុងព្រឹត្តិការណ៍ជួបជុំដៃគូអាជីវកម្មជុំវិញពិភពលោក ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Crowne Plaza Tainan by IHG ដើម្បីទទួលស្គាល់ដៃគូ ដែលមាន អត្រាកំណើននៃការលក់ (Growth Rate) ខ្ពស់លេចធ្លោជាងគេ ក្នុងចំណោមបណ្តាប្រទេសទាំងអស់ទូទាំងសាកលលោក។
ទោះបីជាប្រទេសកម្ពុជាមានទំហំទីផ្សារ និងចំនួនប្រជាសាស្ត្រតូចជាងបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ានក៏ដោយ ប៉ុន្តែ ល្បឿននៃការកើនឡើងនៃតម្រូវការ និង ការផ្លាស់ប្តូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យអាជីវកម្មលក់រាយ (Retail), ផ្សារទំនើប, ភោជនីយដ្ឋាន, សេវាកម្ម និងបដិសណ្ឋារកិច្ច មានសន្ទុះយ៉ាងខ្លាំងក្លា។ កត្តានេះបានរុញច្រានឱ្យក្រុមហ៊ុន IQ Distribution សម្រេចបាននូវអត្រាកំណើននៃការចែកចាយផលិតផល Posiflex លើសពីការរំពឹងទុក។
តំណាងក្រុមហ៊ុន IQ Distribution បានលើកឡើងថា៖ «ពានរង្វាន់ Sales Excellence Award 2026 នេះ មិនត្រឹមតែជាជោគជ័យដ៏សំខាន់របស់ក្រុមហ៊ុន IQ Distribution ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាព បញ្ជាក់ពីសក្តានុពល និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ ទោះបីជាបរិមាណទីផ្សារសរុបរបស់យើងនៅមានកម្រិត បើធៀបនឹងប្រទេសធំៗ តែល្បឿននៃការធ្វើទំនើបកម្មអាជីវកម្មនៅកម្ពុជា កំពុងឈានទៅមុខយ៉ាងរហ័ស។ ម្ចាស់អាជីវកម្មក្នុងស្រុកកាន់តែច្រើន បាននិងកំពុងវិនិយោគលើប្រព័ន្ធគ្រប់គ្រងការលក់ និង Hardware ដែលមានស្តង់ដារខ្ពស់ ដើម្បីពង្រឹង ប្រសិទ្ធភាពប្រតិបត្តិការ និងការពង្រីកអាជីវកម្មកាន់តែសកម្មជាបន្តបន្ទាប់ ស្របទៅនឹងឱកាសទីផ្សារ ។»

ការទទួលស្គាល់កម្រិតអន្តរជាតិនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន IQ Distribution ក្រោមបេសកកម្ម «Grow Your Business Together» ក្នុងការនាំមកនៅបច្ចេកវិទ្យា Hardware និងដំណោះស្រាយស្វ័យប្រវត្តិកម្ម កម្រិតពិភពលោកមកបម្រើទីផ្សារកម្ពុជា ព្រមទាំងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ពានរង្វាន់អន្តរជាតិនេះ គឺជាសញ្ញាណដ៏វិជ្ជមានមួយដែលបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ការចាប់យកបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងអាជីវកម្ម មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងខ្ពស់របស់សហគ្រាសក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញទំនុកចិត្តពី វិនិយោគិន និងក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកដទៃទៀត អោយមកវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង។

អំពីក្រុមហ៊ុន Posiflex Technology, Inc.
Posiflex Technology, Inc. គឺជាក្រុមហ៊ុនផលិត និងអភិវឌ្ឍន៍ផ្នែករឹង (Hardware) សម្រាប់ប្រព័ន្ធ POS, Self-Service Kiosks និងដំណោះស្រាយ Edge Computing កម្រិតពិភពលោក ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ និងមានបណ្តាញសាខា ប្រតិបត្តិការជាសកល ជាង 42 ឆ្នាំមកហើយ។ ផលិតផលរបស់ក្រុមហ៊ុនសាជីវកម្ម Posiflex ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកចំពោះភាពធន់ គុណភាពខ្ពស់ និងការរចនាប្រកបដោយភាពច្នៃប្រឌិត។
អំពីក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd.
IQ Distribution (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនចែកចាយបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) និងប្រព័ន្ធ Retail/POS Solutions ឈានមុខគេមួយនៅកម្ពុជា។ ក្រុមហ៊ុនជាតំណាងចែកចាយស្របច្បាប់នូវផលិតផលម៉ាកល្បីៗលើពិភពលោក រួមមាន Posiflex, SUNMI, Honeywell by Brandy Corporation, APC by Schneider Electric, Bixolon, Data Logic, TSC Printronix, SOTI, ZK Teco និងម៉ាកសញ្ញាឈានមុខ ជាច្រើនទៀត ដោយផ្តល់ជូននូវផលិតផលគុណភាព សេវាកម្មគាំទ្របច្ចេកទេស និងការធានាជាផ្លូវការជូនដៃគូអាជីវកម្មទាំងអស់ ទូទាំងប្រទេសកម្ពុជា។

