JETOUR Cambodia ដែលនាំចូល និងចែកចាយផ្តាច់មុខដោយ KNN Group បានដាក់សម្ពោធជាផ្លូវការនូវកំពូលរថយន្តម៉ូឌែលថ្មី JETOUR Dashing i-DM ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៦ នេះ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដែលមានការចូលរួមដ៏ច្រើនសន្ធឹកសន្ធាប់ពីសិល្បៈករ សិល្បៈការនី អតិថិជនរបស់ Jetour Cambodia ព្រមទាំងក្រុមអ្នកផលិតមាតិការរថយន្តល្បីៗក៏មានវត្តមានក្នុងកម្មវិធីដ៏ពិសេសមួយនេះផងដែរ។

អ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំង និងលេចធ្លោបំផុតសម្រាប់រថយន្តបែបអនាគតទាក់ភ្នែកស៊េរីថ្មីនេះ គឺការរចនារូបរាងថ្មី ប្រកបដោយភាពទំនើប ស៊ីវិល័យ និងបានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រទេសអាល្លឺម៉ង់ ព្រមទាំងប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃបំផុត។
កាន់តែពិសេសជាងនេះទៅទៀតកំពូលរថយន្ត JETOUR Dashing i-DM ត្រូវបានដាក់លក់ក្នុងតម្លៃពិសេសស្ទើរតែមិនគួរឱ្យជឿ គឺត្រឹមតែ ២៨,៩៩៩ ដុល្លារ ប៉ុណ្ណោះ។


លោក អ៊ឹង មុយហ្គេច ប្រធាននាយកប្រតិបត្តិ អាជីវកម្មរថយន្ត នៃក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានមានប្រសាសន៍ថា “ការដាក់សម្ពោធកំពូលរថយន្ត JETOUR Dashing i-DM នាពេលនេះ មិនត្រឹមតែជាការបង្ហាញខ្លួននៃរថយន្តម៉ូឌែលថ្មីបែបអនាគតប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនវិស័យដ៏វែងឆ្ងាយរបស់ KNN Cambodia ក្នុងការបន្តជំរុញវិស័យយានយន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើនជាមួយនឹងការមើលឃើញយ៉ាងច្បាស់ពីរបត់នៃការផ្លាស់ប្តូរទម្លាប់នៃការបើកបរ ឆ្ពោះទៅរកការប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយសន្សំសំចៃ និងការគិតគូរពីបរិស្ថាន ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការគាំទ្រយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញកម្ពុជាទៅជាសង្គមប្រើប្រាស់ថាមពលបៃតង។

កំពូលរថយន្ត JETOUR Dashing i-DM ប្រាកដជាក្លាយជារថយន្តដ៏ពេញនិយម និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា។ រថយន្តនេះត្រូវបានរចនាឡើងយ៉ាងទំនើប ទាន់សម័យ និងបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃចុងក្រោយបំផុត ព្រមទាំងមានសមត្ថភាពសន្សំសំចៃខ្ពស់ ដោយការបញ្ចូលគ្នារវាងប្រេងសាំង និងថាមពលអគ្គិសនីអាចបើកបរបានចម្ងាយរហូតដល់ ១,៤០០ គីឡូម៉ែត្រ ដែលជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈបានយ៉ាងច្រើន។”
គួរបញ្ជាក់ផងដែរថា JETOUR Dashing i-DM (PHEV) គឺជា SUV Hybrid ជំនាន់ថ្មី ដែលរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងបច្ចេកវិទ្យាទំនើប ថាមពលបើកបរដ៏ខ្លាំងក្លា និងសុវត្ថិភាពកម្រិតខ្ពស់។ រថយន្តនេះបំពាក់ដោយម៉ាស៊ីន 1.5L Turbo ដើរដោយម៉ូទ័រអគ្គិសនី បង្កើតកម្លាំងបានរហូតដល់ 360សេះ និងកម្លាំងរមួល 530Nm ផ្គុំជាមួយប្រអប់លេខ DHT ធ្វើឱ្យការបើកបរមានភាពស្ទុះខ្លាំង និងរលូនឥតខ្ចោះ។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិត ដោយបំពាក់អេក្រង់ទំហំ 15.6 អ៊ីញ ដំណើរការដោយឈីប Snapdragon ជំនាន់ចុងក្រោយ គាំទ្រ Apple CarPlay និង Android Auto ឥតខ្សែ អមដោយប្រព័ន្ធសំឡេង Sony រហូតដល់ ៩ គ្រាប់ កញ្ចក់ការពារសំឡេង ២ ជាន់ កៅអីចុចអូតូមាន Memory Seat និងប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ។ លើសពីនេះ JETOUR Dashing i-DM ផ្តល់នូវទំនុកចិត្តខ្ពស់បំផុតក្នុងការបើកបរតាមរយៈប្រព័ន្ធសុវត្ថិភាព ADAS ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព ៥៤០ ដឺក្រេ និងពោងសុវត្ថិភាពចំនួន ៨គ្រាប់។ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន Jetour Cambodia បានផ្តល់ជូនការធានាយ៉ាងពិសេសលើអាគុយរហូតដល់ ៨ ឆ្នាំ ឬ ១៦០,០០០ គីឡូម៉ែត្រ។
សំរាប់ព័ត៏មានបន្ថែមសូមលោកអ្នកអាចទាក់ទងមកលេខ
០១៧ ៧១៣ ៧១៣


