ប្លែកភ្នែកមែនទែន! ហេតុអ្វីបានជាកំពូលរថយន្ត GAC ទាំង ៣ ម៉ូដែល ជុំគ្នាជាក្បួនវែងអន្លាយទៅកែប-កំពត?
Sakada Techie
SEPTEMBER 7 2026
PR
2 mins read

កាលពីថ្មីៗនេះ ក្រុមហ៊ុន GAC Cambodia បានរៀបចំកម្មវិធីដ៏រីករាយ «ដំណើរកម្សាន្តជួបជុំគ្រួសារ GAC» ទៅកាន់ខេត្តកំពត និងខេត្តកែប រយៈពេល ២ ថ្ងៃ ១ យប់ ដោយមានការចូលរួមយ៉ាងកក់ក្តៅពីសំណាក់អតិថិជន និងម្ចាស់រថយន្ត GS3 EMZOOM, EMKOO និង GN6 Pro សរុបប្រមាណ ៣៥ គ្រឿង។

ដំណើរកម្សាន្តពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតឱកាសមាសជូនដល់អតិថិជនបានជួបជុំ សំណេះសំណាល និងបង្កើតអនុស្សាវរីយ៍ស្មោះស្ម័គ្រថ្មីៗជាមួយក្រុមគ្រួសារ ព្រមទាំងសមាជិកគ្រួសារ GAC Family ទាំងមូល។ ជាមួយគ្នានេះ កម្មវិធីក៏ជាវេទិកាដ៏ល្អប្រសើរសម្រាប់ម្ចាស់រថយន្ត GAC គ្រប់ម៉ូដែលក្នុងការរាប់អានគ្នា និងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនជុំវិញការបើកបរ និងការធ្វើដំណើរកម្សាន្តរួមគ្នា។

Photo 2026 09 07 17.10.41

Photo 2026 09 07 17.11.30

ក្នុងរយៈពេល ២ ថ្ងៃនេះ ក្បួនរថយន្ត GAC បានធ្វើដំណើរសំដៅទៅកាន់តំបន់ទេសចរណ៍ល្បីៗក្នុងខេត្តកំពត និងកែប ដោយបានរួមចំណែកក្នុងសកម្មភាពកម្សាន្តជាច្រើន រាប់ចាប់តាំងពីការពិសាអាហារជុំគ្នា ការថតរូបសន្លឹកអនុស្សាវរីយ៍ រហូតដល់ការផ្លាស់ប្តូរស្នាមញញឹមយ៉ាងជិតស្និទ្ធ។ បរិយាកាសធម្មជាតិដ៏ស្រស់បំព្រង រួមផ្សំជាមួយពេលវេលាដ៏មានន័យ បានធ្វើឱ្យដំណើរកម្សាន្តនេះក្លាយជាបទពិសោធន៍មិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួមគ្រប់រូប។

Photo 2026 09 07 17.13.24

Photo 2026 09 07 17.13.21
លើសពីការកម្សាន្ត កម្មវិធីនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ GAC Cambodia ចំពោះអតិថិជន ដោយចាត់ទុកគ្រប់រូបជាសមាជិកដ៏សំខាន់នៃ GAC Family មិនមែនត្រឹមតែជាអ្នកប្រើប្រាស់រថយន្តនោះឡើយ។ តាមរយៈជំនួបដ៏មានន័យនេះ GAC Cambodia មានឱកាសទទួលយកមតិយោបល់ និងបទពិសោធន៍ពិតៗពីអតិថិជន ដើម្បីបន្តពង្រឹងគុណភាពសេវាកម្មឱ្យកាន់តែប្រសើរជាPage។ ការអញ្ជើញចូលរួមយ៉ាងច្រើនកុះករនៃរថយន្ត GS3 EMZOOM, EMKOO និង GN6 Pro សរុប ៣៥ គ្រឿង ក៏ជាសាក្សីភាពបង្ហាញពីភាពសកម្ម និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃសហគមន៍អ្នកប្រើប្រាស់ GAC នៅកម្ពុជាផងដែរ។

Photo 2026 09 07 17.13.55

Photo 2026 09 07 17.13.52

ផ្អែកលើជោគជ័យនៃកម្មវិធី GAC Trip នេះ ក្រុមហ៊ុន GAC Cambodia ប្តេជ្ញានឹងបន្តរៀបចំនូវសកម្មភាព និងបទពិសោធន៍ថ្មីៗប្លែកៗបន្ថែមទៀត ដើម្បីបន្តពង្រឹងសហគមន៍ GAC Family ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធទ្វេឡើង។

Photo 2026 09 07 17.14.59

Photo 2026 09 07 17.14.54

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia