ចង់ចេញរកស៊ីបង្កើត Startup បច្ចេកវិទ្យា តោះមកស្ដាប់មេ CheckinMe ចែករំលែក Free អាទិត្យនេះ
Sakada Techie
FEBRUARY 23 2024
អាជីវកម្ម 4.0
164 views
2 mins read

Startup ឬធុរកិច្ចថ្មី អាចជាក្ដីស្រមៃក្នុងបេះដូងរបស់យុវវ័យសម័យបច្ចេកវិទ្យានេះ យ៉ាងណាក្នុងការចាប់ផ្ដើម មិនមានមនុស្សច្រើនឡើយហ៊ានសាក ហ៊ានធ្វើ ហើយការកង្វះព័ត៌មានជាកត្តាមួយចំបង ធ្វើឱ្យក្ដីស្រមៃមនុស្សមួយចំនួនចាប់ផ្ដើមរសាត់បាត់ទៅតាមពេលវេលា។

ហេតុនេះហើយអ្នកកំពុងតែចាប់អារម្មណ៍ នឹងធុរកិច្ចបង្កើតថ្មី ឬ Startup នេះគួរតែមិនបណ្ដែតបណ្ដោយឱ្យក្ដីស្រមៃខ្លួនឯងរសាត់ឡើយ ត្រូវប្រមែប្រមូលព័ត៌មានរៀនសូត្រពី អ្នកកំពុងធ្វើទាំងជោគជ័យ ទាំងមិនទាន់បានសម្រេច តាមរយៈកម្មវិធី និងការចែករំលែកផ្សេងៗ ហើយជាឱកាសល្អមួយនៅថ្ងៃអាទិត្យនេះ កម្មវិធីចែករំលែកទាក់ទងនឹង Startup លំដាប់ពិភពលោក Startup Grind Cambodia បានត្រឡប់មកវិញជាមួយនឹងព្រឹត្តិការណ៍ Founder Talks ដោយមានការចូលរួមពីលោក ឡី កំថូង គ្រប់គ្នាស្គាល់ថាជាសហស្ថាបនិកក្រុមហ៊ុន CheckinMe កំពុងលេចធ្លោខ្លាំងនោះ។

កម្មវិធីចែករំលែកនេះនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យទី ២៥ ខែ កុម្ភៈឆ្នាំ ២០២៤ នេះចាប់ពីម៉ោង ៩ ដល់ ១១៖៣០នាទីព្រឹក ក្រោមប្រធានបទ “ការចាប់ផ្ដើមធុរកិច្ចថ្មី និង ស្វ័យប្រវត្តិកម្មកន្លែងធ្វើការ” ដោយអាចចុះឈ្មោះចូលរួមបានដោយឥតគិតថ្លៃ។

បើតាមលោក កំថូង ថ្លែងប្រាប់ក្រុមការងារចាបខៀវបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ លោកនឹងមានការចែករំលែកទៅលើមាតិការខ្លឹមៗមួយចំនួនដោយចាប់ផ្ដើមអំពី កាលវេលានៃបដិវត្តឧស្សាហកម្មពិភពលោក រួចចូលទៅកាន់បរិយាកាសអាជីវកម្មបង្កើតថ្មីនៅកម្ពុជានិងពិភពលោក ជាពិសេសស្វែងយល់ពីរបៀបក្នុងការបង្កើតនូវផលិតផលដំបូង MVP និងស្វែងរកផលិតផលដែលសមសម្របទៅតាមទីផ្សារ ជាពិសេសទៅទៀត លោកក៏នឹងចែករំលែកបទពិសោធន៍នៃការប្រមែប្រមូលទុន និង ការវិនិយោគផងដែរ។

ជាងនេះទៅទៀត អ្នកចូលរួមមានឱកាសសាកសួរដោយផ្ទាល់ ទៅកាន់វាគ្មិនកិត្តយស ដែលជាសហគ្រិនដឹកនាំក្រុមហ៊ុន CheckinMe កំពុងតែបោះជំហានយ៉ាងលឿនរហ័ស ព្រមទាំងអាចប្រាស្រ័យទំនាក់ទំនងជាមួយអ្នកស្រឡាញ់ចូលចិត្ត បច្ចេកវិទ្យា ឬ ធុរកិច្ចបង្កើតថ្មីដូចគ្នា ដោយគេនិយមហៅថា Networking នោះ ជាធាតុសំខាន់ មិនថាសម្រាប់អ្នកកំពុងធ្វើការ គ្រោងបង្កើតអាជីវកម្ម ឬកំពុងតែមានអាជីវកម្មហើយក្ដី។

សម្រាប់លោក ជា សុខហ៊ី អ្នកគ្រប់គ្រងកម្មវិធី Startup Grind Cambodia បានឱ្យដឹងដែរថា កម្មវិធី Startup Grind ក៏មានរបៀបវីរៈខុសប្លែកពីកម្មវិធីដទៃទៀតដែរ ដោយធ្វើបែប Fireside Chat ដែលជាការចែករំលែកបែបងាយស្រួលយល់ មិនផ្លូវការពេក ជាការសន្ទនាទៅវិញទៅមកស៊ីសង្វាក់គ្នាដោយមិនរៀបចំទុកមុនរវាងអ្នកសម្របសម្រួល និង វាគ្មិន។

សម្រាប់អ្នកមិនទាន់ដឹង Startup Grind ជាសហគមន៍ប្រមូលផ្ដុំដោយសហគ្រិន Startup ស្ថាបនិក អ្នកជំនួញ និង អ្នកច្នៃប្រឌីត ជាច្រើនមកពីទូរទាំងពិភពលោក ច្រើនជាង ១២៥ ប្រទេស ដោយចាប់ផ្ដើមដំបូងពីតំបន់ជង្រុកជំនួញបច្ចេកវិទ្យាពិភពលោក Sillicon Valley សហរដ្ឋអាមេរិក។

កុំទុកពេលថ្ងៃអាទិត្យនៅទំនេរ ទៅស្ដាប់ការចែករំលែកពីសហគ្រិនមានបទពិសោន៍កសាង Startup បច្ចេកវិទ្យាពិតៗ ចេញពីកម្ពុជាយើងដោយឥតគិតថ្លៃគ្រាន់តែធ្វើការ 👇

ចុះឈ្មោះចូលរួម ដោយឥតគិតថ្លៃតាមនេះ https://bit.ly/foundertalks202402

May be an image of 1 person and text that says 'FOUNDER TALKS Fireside Chat Open Mic Networking ចាប់ផ្តើមធុរកិច្ចថ្មី និងស្វ័យប្រវត្តិកម្មកន្លែងធ្វើការ BUILDING A STARTUP & WORKPLACE AUTOMATION How to build and sustain a startup business How to automate workplace and people management Sunday, February 25 9:00 AM 11:30 AM KY iCenter, Floor 21 Street 360, Phnom Penh OUR SPEAKER FREE Admission (Registration red) REGISTER NOW @CheckinMe startup grind PHNOMPEN LEY KAMTHONG CEO & Co-founder CheckinMe omo hub Ignite Cambodia bluu HUMAN express STARTUP CheckinMe ENDEAVOUR CONSULTING'

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia