បច្ចេកវិទ្យាធ្វើបានគ្រប់យ៉ាង! Youtuber ម្នាក់ធ្វើជើងរូបូតឱ្យពស់ ផ្អើលអស់អ្នកលេងអ៊ីនធឺណេត
Makara Rin
AUGUST 17 2022
អេឡិចត្រូនិក
526 views
1 min read

សម្រាប់អ្នកលេងអ៊ីនធឺណេត ប្រហែលជាបានឃើញវីដេអូមួយទាក់ទងនឹងជើងរូបូតសម្រាប់សត្វពស់ដែលមានការចែករំលែកច្រើនមែនទែន ជាមួយចំណងជើងធំៗថា “ឱ្យជើងពស់មកវិញ”។

ម្ចាស់ឆានែលចូលចិត្តធ្វើរបស់របរច្នៃប្រឌិតបែបវិទ្យាសាស្ត្រ លោក Allen Pan បានលើកឡើងថា មែនទែនគាត់ជាអ្នកចូលចិត្តសត្វពស់ម្នាក់ ហើយគាត់មានអារម្មណ៍សោកស្ដាយសម្រាប់សត្វនេះ ដែលបាត់បង់ជើងដោយសារតែការវិវត្តម្ដងបន្តិចៗ។

ក្នុងវីដេអូគាត់បានបញ្ជាក់នៅក្នុងវីដេអូថា តាមពិតទៅជើងសត្វពស់មិនបានវិវត្តិបាត់តែម្ដងនោះទេ ដោយសត្វពស់នេះមានជាជើងពីរពេលដែលពួកវានៅជាអំប្រ៊ីយ៉ុង។

ក្នុងវីដេអូគាត់ច្នៃប្រឌិតធ្វើជាជើងរូបូតសម្រាប់ពស់ ដោយមានជើង សរុប ៤ ពីរមុខ ពីរក្រោយ ដែលងាយស្រួលក្នុងការដែលពស់នោះចេញចូលបានតាមចិត្ត។

យ៉ាងណាក៏ដោយក្នុងដំណាក់កាលធ្វើលេងដំបូងនេះ សត្វពស់មិនអាចបញ្ជាជើងនេះបាននៅឡើយទេ ដោយមានការបញ្ជាពីក្រោយ។

សូមទស្សនាវីដេអូ៖

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia