ទូរស័ព្ទឆាប់អស់ថ្ម អាចជាបញ្ហាចំពោះអ្នកចូលចិត្តប្រើទូរស័ព្ទរយៈពេលយូរៗ ប៉ុន្តែសម្រាប់អ្នកមានទូរស័ព្ទ Samsung ក្នុងដៃ កុំបារម្ភទៀតអី ព្រោះនៅក្នុង Samsung មានបង្កប់នូវមុខងារមួយចំនួនដែលអាចជួយសន្សំសំចៃថ្មឱ្យប្រើបានកាន់តែយូរ។
ខាងក្រោមនេះជា មុខងារ៣ ដែលលោកអ្នកគួរបើក ដើម្បីជួយរក្សាថ្មទូរស័ព្ទកុំឱ្យឆាប់អស់លឿន៖
ទី១-មុខងារ Adaptive Battery ឱ្យ AI ជួយគ្រប់គ្រងថ្ម៖ មុខងារនេះ វាមានមុខងារសិក្សាពីរបៀបដែលអ្នកប្រើប្រាស់ App ទាំងអស់នៅក្នុងទូរស័ព្ទ។ វាសម្គាល់ថាតើ App ណាខ្លះអ្នកប្រើជាប្រចាំ និង App ណាខ្លះមិនសូវប្រើ ហើយវានឹងកាត់បន្ថាយការចំណាយកម្លាំង ថាមពលទៅកាន់ App ណាដែលមិនសូវសកម្ម។ បើកមុខងារមួយនេះអត់មានប៉ះពាល់ដល់ការដំណើរការរបស់ទូរស័ព្ទទេ។
របៀបបើកដំណើរការ៖ ចូលទៅកាន់ Settings > Battery and device care > Battery > More battery settings > Adaptive battery → បើក ON ជាការស្រេច
សូមមើលរូបភាពបង្ហាញខាងក្រោម៖
ទី២-មុខងារ Adaptive Power Saving៖ បើសិនជាអ្នកប្រើយូរៗអាចបើក Power Saving Mode ព្រោះវាអាចជួយកាត់បន្ថយ background activities និងកាត់បន្ថយពន្លឺអេក្រង់ ចំណេញថ្ម ប្រើមិនសូវឆាប់អស់។
របៀបបើកដំណើរការ៖ ចូលទៅកាន់ Settings > Battery and device care > Battery > Power saving → ចុចបើក Adaptive power saving
សូមមើលរូបភាពបង្ហាញខាងក្រោម៖
ទី៣-មុខងារ Battery Protection៖ Samsung ឡូយត្រង់ថាមានផ្ដល់ជម្រើស Protect Battery ដែលអាចកំណត់ការបញ្ចូលថ្មឱ្យឈប់នៅពេលបាន 85% ជំនួសឱ្យពេញ 100% ដែលវាអាចជួយកាត់បន្ថយការប៉ះពាល់ដល់គុណភាពថ្ម និងធ្វើឱ្យវាមានអាយុកាលប្រើបានយូរ។
របៀបបើកដំណើរការ៖ ចូលទៅកាន់ Settings > Battery and device care > Battery > More Battery Settings → ចុចបើក Protect Battery
សូមមើលរូបភាពបង្ហាញខាងក្រោម៖