ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta ទើបតេបានបញ្ចេញនូវវែនតាឆ្លាតវៃជំនាន់ចុងក្រោយរបស់ខ្លួនឈ្មោះថា Meta Ray-Ban Display ដែលឮមកថាវាមានសមត្ថភាពពិសេស ប្រើបានច្រើនមុខងារ និងមានភ្ជាប់មកជាមួយ AI ឆ្លាតវៃ ហើយបើនិយាយពីតម្លៃវិញ Meta ដាក់លក់ខ្ទង់ 799$ ដុល្លារ។
តាមការពិតទៅ Meta ធ្លាប់បានបង្កើត វែនតាឆ្លាតវៃ ដល់ទៅ 3 Generation ហើយទាំងលើកនេះ។ Generation ទី១ឈ្មោះថា Ray-Ban Stories ដែលចេញតាំងពីឆ្នាំ 2021។ Generation ទី២វិញចេញនៅខែកញ្ញា ឆ្នាំ២០២៣ មានឈ្មោះថា Ray-Ban Meta ឬ Ray-Ban Meta (Gen 2)។ ហើយនឹងជំនាន់ទី៣ដែលនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានឈ្មោះថា Meta Ray-Ban Display។
បើយើងមើលមួយភ្លែតឃើញថាវាមានរូបរាងដូចទៅនឹងវែនតាធម្មតាដែលគេអាចពាក់ប្រចាំថ្ងៃបាន ប៉ុន្តែ វែនតា Meta Ray-Ban Display ជាវែនតាឆ្លាតវៃបែបទំនើប ដែលបង្កើតឡើងពីសហការណ៍រវាង Meta និង Ray-Ban។ មុខងារសំខាន់ៗរបស់វារួមមាន កាមេរ៉ា AI ថតរូប និងវីដេអូគុណភាពខ្ពស់ មានអេក្រង់តូច អាចបង្ហាញរូបភាព វីដេអូ Notification អាចលេងឆាត ផ្ញើសារ និងខលចេញចូល ព្រមទាំងអាចចាក់ចម្រៀងស្ដាប់បានផងដែរ។ តាមរយៈអេក្រង់តូចនោះ គេក៏អាចប្រើវាសម្រាប់បើកមើលផែនទី (google map) ដើម្បីស្វែងរកទីតាំងផ្សេងៗដែលគេចង់ទៅ។ វាក៏មានមុខងារ AI Assistant ដែលអាចសួរសំណួរ និងបញ្ជាវាឱ្យបើកមុខងារផ្សេងៗបាន ដោយគ្រាន់តែហៅ Hey Meta ស្រដៀងទៅនឹង Siri របស់ iPhone ដែរ។
ដើម្បីដំណើរការ វែនតា Meta Ray-Ban Display នេះបានគឺងាយទេ គេគ្រាន់តែ connect វាជាមួយទូរស័ព្ទដៃ តាមរយៈ Bluetooth ឬ WiFi តែប៉ុណ្ណោះ។ អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថាគេបញ្ជាវាបានយ៉ាងម៉េច បើជាវែនតាអ៊ីចឹង? តាមពិតទៅ Meta ផលិតវាផ្គួបមកជាមួយនឹង ខ្សែដៃ «Neural» ដែលអាចទទួលសញ្ញាពីសរសៃប្រសាទ ជាហេតុដែលគេអាចបញ្ជាវែនតានោះបាន ដោយគ្រាន់តែប្រើម្រាមដៃប៉ុណ្ណោះ។
បើយោងតាមការចុះផ្សាយរបស់ CNN ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា «ក្រុមហ៊ុន Meta បានចំណាយពេល១០ឆ្នាំហើយក្នុងការ សហការណ៍ជាមួយនឹង Ray-Ban ដើម្បីអភិវឌ្ឍន៍វែនតាឆ្លាតវៃដ៏ពិសេសនេះ ដើម្បីសម្រួលដល់ការរស់នៅរបស់មនុស្ស ឱ្យកាន់តែទំនើប»។ នៅក្នុងថ្ងៃប្រកាសសម្ពោធជាផ្លូវការ ភាគីខាងក្រុមហ៊ុន Ray-Ban ដែលជាដៃគូផលិតផ្ទាល់ បានបង្ហាញក្ដីរំពឹងថា «ក្រុមហ៊ុនរបស់ខ្លួននឹង កើនប្រាក់ចំណូលគុណនឹង៣ ជារៀងរាល់ឆ្នាំ ពីការលក់វែនតាឆ្លាតវៃ Meta»។ អ្វីដែលសំខាន់ពួកគេក៏សង្ឃឹមយ៉ាងមុតមាំថានឹងអាចជម្រុញការផលិតវែនតាឆ្លាតវៃទាំងហ្នឹង ឱ្យបានចំនួន១០លានគូ ជារៀងរាល់ឆ្នាំដោយចាប់ផ្ដើមពីឆ្នាំ២០២៦ តទៅ។