ខេត្ត ២នេះ មានគម្រោងវិនិយោគច្រើនជាងគេបំផុត ៨ខែចុងក្រោយ ខណៈភាគច្រើនជាវិស័យឧស្សាហកម្ម
SOKLY - កូនផ្កាឈូក
SEPTEMBER 29 2025
ឱកាស
30 views
1 min read

គិតត្រឹមរយៈពេល៨ខែ (មករា - សីហា) នៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ជាមួយនឹងទំហំទុនវិនិយោគសរុបប្រមាណ ៧.២ពាន់លានដុល្លារ។ ដោយក្នុងនោះគម្រោងវិនិយោគមានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២.៥ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

អ្វីដែលគួរឱ្យកត់សម្គាល់គឺ មានខេត្តចំនួន២ ដែលមានចំនួនគម្រោងវិនិយោគច្រើនជាងគេបង្អស់។ ក្នុងនោះ ខេត្តកំពង់ស្ពឺ ឈរលើលំដាប់ថ្នាក់ខ្ពស់បំផុត មានរហូតដល់ទៅ ១១៧គម្រោងវិនិយោគ និងមួយទៀតគឺខេត្តស្វាយរៀង មានរហូតដល់ទៅ ១១៣គម្រោងវិនិយោគ។

តាមប្រភពដដែល បានបញ្ជាក់ថា ក្នុងចំណោមវិស័យជាច្រើន វិស័យឧស្សាហកម្មបានទាក់ទាញគម្រោងច្រើនជាងគេ ដោយមានទុនវិនិយោគសរុបប្រមាណ ៥ពាន់លានដុល្លារ។ នៅក្នុងវិស័យឧស្សាហកម្មនេះ វិនិយោគិន បានបោះទុនទៅលើក្រុមហ៊ុន និងរោងចក្រមួយចំនួនដូចជា គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត​ រោងចក្រតម្លើងរថយន្ត រោងចក្រផលិតអាហាកែច្នៃ និងឧស្សាហកម្មផ្សេងៗទៀតជាច្រើន។

គួរជម្រាបផងដែរថា ក្នុងចំណោមគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងនោះមាន ១៩១គម្រោងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ អ្វីដែលកាន់តែពិសេសគឺ គម្រោងវិនិយោគទាំងអស់ បានបង្កើតការងារសរុបប្រមាណជាង ៣៤០ពាន់កន្លែង សម្រាប់ប្រជាជនកម្ពុជាយើង៕

542686644 1237190211772576 8737838991576238106 N (1)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia