ឃើញរថយន្តជប៉ុនជិះពេញផ្លូវ ខណៈល្បីឈ្មោះលើគុណភាពតាន់ សន្សំសំចៃខ្ពស់ ហើយតម្លៃសមរម្យទៀត។ ចុះធ្លាប់ដឹងឬអត់ថា រោងចក្រដំឡើងរថយន្តធំៗរបស់ជប៉ុនមួយចំនួនមានទីតាំងស្ថិតនៅលើទឹកដីប្រទេសកម្ពុជា និងបានបង្កើតការងារឱ្យប្រជាជនខ្មែររាប់រយកន្លែង?
ខាងក្រោមនេះ គឺក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីធំៗ ២ របស់ជប៉ុន ដែលមានទីតាំងរោងចក្រដំឡើងនៅកម្ពុជា៖
ទី១-ក្រុមហ៊ុន K (CAMBODIA) CO., LTD៖ ក្រុមហ៊ុននេះបានបោះទុនប្រមាណ ៧.៣លានដុល្លារ ដើម្បីសាងសង់រោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ ISUZU ដែលជាម៉ាកយីហោផលិតរថយន្តដ៏ល្បីល្បាញមួយរបស់ជប៉ុន។ លុះដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ រោងចក្រដំឡើងរថយន្ដរបស់ជប៉ុនមួយនេះក៏ត្រូវបានដាក់ឱ្យដំណើរការ ដោយមានទីតាំងស្ថិតនៅ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមទាំងបានបង្កើតការប្រមាណខ្ទង់ ១៦៦កន្លែង សម្រាប់ប្រជាជនកម្ពុជា។
គួរបញ្ជាក់ផងដែរថា ISUZU គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនៅជប៉ុន ដែលមានតម្លៃទីផ្សារប្រមាណខ្ទង់ ៨.៧៧ពាន់លានដុល្លារ និងជាអ្នកឈរឈ្មោះល្បីក្នុងផ្នែក ផលិតរថយន្តពាណិជ្ជកម្ម (commercial vehicles) និង ឡានដឹកទំនិញ (trucks)។

យ៉ាងណាមិញនៅកម្ពុជា រោងចក្ររបស់ ក្រុមហ៊ុន K (CAMBODIA) មានដំឡើងតែប្រភេទឡានដឹកទំនិញ (Truck) នៅឡើយទេ ចំពោះឡានប្រភេទផ្សេងទៀតដូចជា SUV ជាដើម គេអាចនឹងមានគម្រោងដំឡើងក្នុងស្រុកខ្មែរ នាពេលអនាគតឆាប់ៗខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅកាន់ ទូរស័ព្ទលេខ 023 900 798 / 077 66 88 99 ឬទៅកាន់ទីតាំង Show Room របស់ ISUZU ផ្ទាល់ នៅទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ភ្នំពេញ។

ទី២-ក្រុមហ៊ុន Toyota៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ជប៉ុនមួយនេះ បានសម្រេចបោះទុនវិនិយោគចំនួន ៣៦,៧លានដុល្លារ សាងសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ រោងចក្រដំឡើងរថយន្ដនេះត្រូវបានបើកឱ្យដំណើរការកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ព្រមទាំងបានបង្កើតការងារប្រមាណ ១៥០កន្លែង ជូនពលរដ្ឋកម្ពុជា។
Toyota ជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនៅក្នុងប្រទេសជប៉ុន ដែលបច្ចុប្បន្នមានតម្លៃលើទីផ្សារប្រមាណ 257.25ពាន់លានដុល្លារ និងជាអ្នកឈរឈ្មោះល្បីក្នុងផ្នែក ផលិតរថយន្ត Hilux Pickup (ប្រើសម្រាប់ដឹកទំនិញ និងពាណិជ្ជកម្ម) និង SUV (រថយន្តប្រភេទគ្រួសារ)។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ ទូរស័ព្ទលេខ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑។

គួរជម្រាបផងដែរថា បើគិតត្រឹម ខែសីហា ឆ្នាំ២០២៥ នេះ មានក្រុមហ៊ុនផលិតរថយន្តមកពីបណ្ដាលប្រទេសផ្សេងៗចំនួន១០ក្រុមហ៊ុនហើយ ដែលបានបោះទុនវិនិយោគសាងសង់រោងចក្រផ្គុំដំឡើងយានយន្ត នៅក្នុងប្រទេសកម្ពុជា៕


