ត្រូវប៉ាន់ហើយ! អ្នកចូលចិត្ត ថតរូប-វីដេអូប្រើកាមេរ៉ា១នេះ រាងតូចច្រឡឹង គុណភាពច្បាស់ញាក់ ខណៈតម្លៃក្រោម៧០០$
SOKLY - កូនផ្កាឈូក
SEPTEMBER 18 2025
អេឡិចត្រូនិក
10 views
3 mins read

អ្នកទាំងអស់គ្នាប្រហែលជាឧស្សាហ៍បានឃើញញឹកញាប់ដែរហើយ នូវកូនកាមេរ៉ា ខ្នាតតូចមួយ ដែលគេនិយមប្រើសម្រាប់ថតវីដេអូ ឬថត Vlog។ កូនកាមេរ៉ាតូចច្រឡឹងមួយហ្នឹងមានឈ្មោះថា OSMO Pocket 3 ដែលផលិតដោយក្រុមហ៊ុន DJI របស់ចិន បើនិយាយពីគុណភាពវិញញាក់សាច់ អាចធ្វើឱ្យ អ្នកផលិតមាតិកាជាច្រើនទុកកាមេរ៉ាធំៗមួយកន្លែងសិន ហើយងាកមកប្រើ Osmo pocket 3 ថតវីដេអូវិញម្ដង។

OSMO Pocket 3 អាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកផលិតមាតិកា និងអ្នកចូលចិត្តថតវីដេអូ ដោយសារតែវាមានលក្ខណៈពិសេសជាច្រើន ប៉ុន្តែចំណុចសំខាន់បំផុតដែលធ្វើឱ្យគេចាយលុយទិញវាមកប្រើនោះគឺ ថតបានស្អាតខ្លាំង រូបភាព វីដេអូច្បាស់ល្អមានគុណភាពខ្ពស់ មិនចាញ់កាមេរ៉ាធំៗដែលមានតម្លៃថ្លៃទេ។

មានមនុស្សជាច្រើនសឹងតែមិនជឿទេថា កាមេរ៉ាតូចតែមួយហ្នឹង ម៉េចនឹងអាចថតបានគុណភាពស្អាតច្បាស់ត្រជាក់ភ្នែកកើតទៅ? ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថា Osmo pocket 3 អាចផលិតនូវវីដេអូគុណភាពខ្ពស់បាន ព្រោះតែបំពាក់នូវមុខងារពិសេសៗមួយចំនួនដូចជា៖

-Sensor 1 inch៖ sensor មានទំហំធំរហូតដល់ ១អ៊ីញ វាជាចំណុចសំខាន់បំផុត ដែលជួយឱ្យរូបភាពច្បាស់។ ភ្ជាប់ជាមួយនឹងប្រព័ន្ធ Color Science ធ្វើឱ្យវាមានសមត្ថភាពរក្សាពណ៌ឱ្យស្រស់ស្អាត បើទោះបីជាស្ថិតក្នុងពេលដែលមានពន្លឺទាប ឬពេលយប់ក៏ដោយ ក៏រូបភាពនៅតែចេញមកច្បាស់ល្អដែរ។ Pocket 3 ផ្ដល់នូវ គុណភាព 4K/120fps អាចថតវីដេអូ Super Slow Motion មិនបារម្ភរឿងទាក់ ឬរអាក់រអួលឡើយ។

-ជាមួយនឹង Gimbal 3-Axis វាមានសមត្ថភាពធ្វើឱ្យវីដេអូមានលំនឹងល្អ បើទោះបីជាដើរ ឬរត់ថត ឬវីដេអូមានសកម្មភាពខ្លាំងៗក៏ដោយ។ 

-អ្វីដែលកាន់តែពិសេសគឺ វាមានមុខងារ Fast Autofocus ដែលអាចចាប់យក Focus លើ main subject បានច្បាស់ កាន់តែល្អសម្រាប់អ្នកចូលចិត្តយកថតវីដេអូ Review Products ផ្សេងៗ។

រូបរាងដ៏តូចច្រឡឹងរបស់ Osmo Pocket 3 ធ្វើឱ្យយើងងាយស្រួលដាក់តាមខ្លួនមែនទែន ចង់យកទៅតាមដល់ទីណាក៏បាន មិនភ័យរឿងស្ពាយធ្ងន់។ បើងាកមកមើលតម្លៃវិញគឺភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះថាវាមានតម្លៃមិនដល់ ៧០០ដុល្លារ នៅក្នុងស្រុកខ្មែររបស់យើង។

បើយោងតាមរបាយការណ៍ចេញផ្សាយនៅចុងខែសីហា ឆ្នាំ២០២៥ ដោយ Leiphone បានឲ្យដឹងថា ក្រុមហ៊ុន SZ DJI Technology Co., Ltd. បានលក់កាមេរ៉ា Osmo Pocket 3 យ៉ាងហោចណាស់ ១០លានគ្រឿង គិតចាប់តាំងពីថ្ងៃដាក់លក់ដំបូងនៅចុងឆ្នាំ ២០២៣។ ក្នុងឆ្នាំ ២០២៤ កាមេរ៉ានេះ បានបង្កើតចំណូលប្រមាណ ២.៨ ពាន់លានដុល្លារ។ ហើយសម្រាប់ឆ្នាំ ២០២៥ ក្រុមហ៊ុន SZ DJI Technology Co., Ltd. រំពឹងថានឹងអាចរកចំណូលសរុបពីការលក់ កាមេរ៉ា Osmo Pocket 3 និងផលិតផលផ្សេងៗទៀត ក្នុងចំនួនប្រមាណ ១១.៩ ពាន់លានដុល្លារ ទៅ ១២.៦ ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ ខ្លួនគ្រោងនឹងចេញ កាមេរ៉ា Osmo Pocket 4 នៅចុងឆ្នាំនេះផងដែរ ខណៈមានការ Update កាន់តែអេម និងមានមុខងារឆ្លាតវៃជាច្រើន។

ចុះអ្នកទាំងគ្នាវិញយល់យ៉ាងណាដែរ ចំពោះ Osmo Pocket 3 តើមានចំណាប់អារម្មណ៍ចង់ទិញទុកគ្រាន់ថតវីដេអូដែរទេ? ឬក៏រង់ចាំទិញ ស៊េរីថ្មីវិញ?

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia