Galaxy Z Fold 4 ដែលទើបបកកេស ជាស្មាតហ្វូនលឿននិងខ្លាំងជាងគេបង្អស់ក្រោមដំបូល Samsung
Makara Rin
AUGUST 11 2022
អេឡិចត្រូនិក
307 views
3 mins read

កាលពីយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសត្រកូល Galaxy បត់អេក្រង់ជំនាន់ចុងក្រោយបំផុតក្រោមឈ្មោះថា Galaxy Z Fold 4 រួមទាំង Galaxy Z Flip 4 អមដោយនាឡិការ Galaxy Watch 5 ដែលជាជំនាន់ចុងក្រោយបំផុតផងដែរ។

សម្រាប់ Galaxy Z Fold 4 ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនរបស់ Samsung ខ្លាំងជាងគេបង្អស់គ្មានស្មាតហ្វូនណាមួយរបស់ Samsung អាចប្រៀបបានឡើយ ដោយស្មាតហ្វូននេះបំពាក់នូវឈីបដ៏ទំនើបបំផុត ទំហំតូចជាគេជាងឯង ពោលត្រឹមតែ 4nm ប៉ុណ្ណោះ មានល្បឿនរហូតដល់ ៣.១៨ GHz បំពាក់ Ram 12GB និង ទំហំផ្ទុករហូតដល់ទៅ 1TB ឯណោះ។

Two Graygreen Galaxy Z Fold4 devices are next to each other. One is open at a 45-degree angle and standing up like a tent. An S Pen Fold Edition is leaning diagonally on its hinge. The other Galaxy Z Fold4 is also leaning on the hinge. It is open at an obtuse angle and a colorful, ribbon-like wallpaper is displayed on its Main Screen. Disclosure: S Pen (optional) sold separately, compatible only with main display. Requires S Pen Fold Edition or S Pen Pro.

ចំពោះ Galaxy Fold ទើបតែនឹងចេញនេះ មានអេក្រង់លាតអស់ រហូត ៧.៦អ៊ីញ ជាប្រភេទអេក្រង់ច្បាស់អស់អេក្រង់ស្មាតហ្វូន Samsung ទាំងពួង ប្រភេទអេក្រង់ QXGA+ Dynamic AMOLED 2X ថែមដោយកម្រិតរអិលនៃអេក្រង់ឡើងដល់ 120Hz។

តាមការប្រកាសរបស់ Samsung បានឱ្យដឹងថា Galaxy Z Fold 4 នេះនឹងមានភាពធនខ្លាំងជាងមុនទៀត ដោយមានស៊ុមជាប្រភេទលោហៈអាលុយមីញ៉ូម ស្រោបដោយកញ្ចក់ប្រភេទ Corning Gorilla Glass Victus+ ទាំងមុខ ទាំងក្រោយ ហើយស្មាតហ្វូនប្រចាំត្រកូលកម្រិតនេះក៏មិនភ្លេចដែរនូវអាវក្រោះការពារទឹកនិង ធូលីចូលកម្រិត IPX8។

ទូរស័ព្ទថ្លៃមិនអាចខ្វះបានទេ កាមេរ៉ាអ៊េម នៅលើក្រដាស Galaxy Z Fold មានបំពាក់កាមេរ៉ាបង្កប់ក្រោមអេក្រង់ទំហំ 10 Megapixel រីឯខ្នងក្រោយវិញមានបំពាក់ភ្នែក ៣ មានដូចជា ១២ Megapixel ultra-wide លេនមេ 50 Megapixel និង ចុងក្រោយគឺលេន  Telephoto ទំហំ 10 Megapixel។

The Rear Camera on Galaxy Z Fold4.

សម្រាប់ថ្មវិញ Samsung នៅរក្សារទំហំ 4400 mAh ដដែល ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន សាកថ្ម ៥០% ប្រើពេលត្រឹមតែ៣០នាទីតែប៉ុណ្ណោះ ជាមួយនឹងក្បាលសាក 25W ហើយក្រៅពីនេះនៅតែរក្សាមុខងារសាកថ្ម Wireless និង មុខងារចែកចាយថ្មផ្អិបខ្នង Wireless power sharing បានធម្មតា។

Z Fold 4 នឹងក្លាយជាស្មាតហ្វូនដំបូងបង្អស់ប្រើប្រាស់ Android 12L ដែលជាប្រភេទ Android ដែល Google ធ្វើឡើងយ៉ាងពិសេស សម្រាប់គាំទ្រពពូកស្មាតហ្វូនអេក្រង់ធំ​ ឬស្មាតហ្វូនអេក្រង់បត់។ ចំពោះប្រព័ន្ធទំនាក់ទំនងនិងអ៊ីនធឺណេតគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទេ ដែលវានឹងត្រូវបានគេបំពាក់ម៉ូដឹម 5G ប្រើប្រព័ន្ធ Wi-Fi 6E ជាដើម។

Work without borders

ចំពោះតម្លៃវិញវាផ្ដើមពីតម្លៃ ១៧៩៩ដុល្លារ សម្រាប់ពពួក Base Model ហើយបើ Full Option ទំហំផ្ទុក 1TB វិញ មានតម្លៃរហូតដល់ ២១៥៩.៩៩ដុល្លារ តម្លៃនៅស្រុកគេ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia