ភ្នំពេញ — AIQAR, រថយន្តអគ្គិសនីទំនើប (EV) ម៉ាកយីហោដែលរួមបញ្ចូលគ្នារវាងវិស្វកម្មអាល្លឺម៉ង់ជាមួយនឹងការផលិតលំដាប់ពិភពលោករបស់ចិនកំពុងប្រារព្ធខួបលើកទីមួយរបស់ខ្លួនក្នុងប្រទេសកម្ពុជាប្រកបដោយមោទនភាពនៅក្នុង ថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2024។ ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនាចុងឆ្នាំនេះ បានបង្ហាញពីបេសកកម្មលើសពីម៉ាករថយន្ត ប៉ុន្តែជាការចូលរួមចំណែកដ៏ធំក្នុងការថែទាំបរិស្ថានប្រទេសកម្ពុជា។
រថយន្តអគ្គិសនីទំនើប AIQAR EV: រចនាបថអាឡឺម៉ង់ ទទួលស្គាល់ជាសកលរថយន្ត AIQAR លើសពីម៉ាក រថយន្ត EV ផ្សេងទៀត - គឺជានិមិត្តសញ្ញានៃការច្នៃប្រឌិត ភាពជាក់លាក់ និងនិរន្តរភាព។ ការខិតខិប្រឹងប្រែងរវាង ក្រុមអ្នកជំនាញ សិក្សានិងអភិវឌ្ឍន៍អាល្លឺម៉ង់ សហការជាមួយក្រុមហ៊ុន Chery Automobile ដែលជាក្រុមហ៊ុននាំចេញរថយន្តទូទាំងពិភពលោកដែលទទួលស្គាល់បំផុតរបស់ប្រទេសចិន រថយន្ត AIQAR តំណាងឱ្យការបញ្ចូលគ្នានៃឧត្តមភាពផ្នែកវិស្វកម្មអឺរ៉ុប និងជំនាញផលិតជិតបីទសវត្សរ៍។
Chery ដែលជាក្រុមហ៊ុនមេរបស់ AIQAR ក៏ដូចជា Jetour និង Exeed ក៏ជាម្ចាស់ភាគហ៊ុន 50% នៃ Jaguar Land Rover នៅក្នុងប្រទេសចិនផងដែរនោះ បានបង្ហាញពីឥទ្ធិពលនិងភាពជឿជាក់ក្នុងវិស្វកម្មរថយន្តសកល។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ Chery ចំពោះគុណភាព ការច្នៃប្រឌិត និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
រថយន្តអគ្គិសនីទំនើប EQ3 Boxy SUV៖ គំរូរថយន្ត EV តែមួយគត់
រថយន្តអគ្គិ AIQAR EQ3 Boxy All-Road SUV ឈានមុខគេក្នុងត្រកូលដែលត្រូវបានប្រារព្ធឡើង ជាមួយការរចនាដ៏ស្វាហាប់ និងមុខងារចម្រុះទំនើបៗជាច្រើន។ រចនាឡើងដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជា EQ3 បានក្លាយជាជម្រើសកំពូលសម្រាប់មន្ត្រីរដ្ឋាភិបាល ឥស្សរជន និងអតិថិជនដែលពេញចិត្តក្នុងបច្ចេកវិទ្យាទំនើបនិងការអនុវត្តជាក់ស្តែង។
EQ3 បង្កប់នូវគោលការណ៍ស្នូលរបស់ AIQAR៖ ភាពធន់ ប្រសិទ្ធភាព និងនិរន្តរភាព។ រូបរាងដ៏ប្លែករបស់វា ដ៏ប្រណិត និងបច្ចេកវិទ្យាទំនើប ធ្វើឱ្យវាក្លាយជាជម្រើសដ៏លេចធ្លោមួយសម្រាប់អ្នកបើកបរ។ ផលិតឡើងជាមួយនឹងតួអាលុយមីញ៉ូមទម្ងន់ស្រាល ដើម្បីធានាបាននូវភាពធន់នឹងការ ច្រេះដ៏ល្អឥតខ្ចោះ ដែលល្អសម្រាប់អាកាសធាតុក្តៅ និងសើមរបស់ប្រទេសកម្ពុជា និងដំណើរការដោយអាគុយម៉ាក CATL លំដាប់ពិភពលោក EQ3 ត្រូវបានជឿជាក់ខ្ពស់ដោយវិស្វករជំនាញៗ។ ដោយបង់ចាប់ពី $425 ក្នុងមួយខែ លោកអ្នកអាចជាម្ចាស់ EQ3 ដោយងាយ ការបង់ប្រចាំខែទាបនេះអាចជំនួសអោយការសន្សំលើថ្លៃសាំងដោយប្តូរទៅប្រើរថយន្តអគ្គិសនី។
អបអរសាទរខួប មួយឆ្នាំនៃភាពជោគជ័យក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ AIQAR Cambodia មានមោទនភាពដែលបានទទួលការទុកចិត្ត និងគាំទ្រ ពីសំណាក់អតិថិជន ទៅលើរថយន្តអគ្គិសនី EV របស់យើងទៅលើគុណភាព ការរចនាស្តង់ដាររបស់អឺរ៉ុប។
រថយន្ត AIQAR លើសពីម៉ាក រថយន្ត EV ផ្សេងទៀត ប៉ុន្តែក៏ជានិមិត្តរូបនៃបច្ចេកវិទ្យា និងស្មារតីបរិស្ថានផងដែរ។នាខែធ្នូនេះ AIQAR Cambodia សូមអញ្ជើញលោកអ្នកចូលរួមក្នុងការប្រារព្ធខួបមួយឆ្នាំជាមួយនឹងប្រូម៉ូសិនចុងឆ្នាំ ដែលបង្ហាញពីការដឹងគុណចំពោះការគាំទ្ររបស់អតិថិជន និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ពួកយើងចំពោះសហគមន៍កម្ពុជា។
សូមអញ្ជើញមកទស្សនារថយន្ត AIQAR នៅក្នុងការិយាល័យតាំងបង្ហាញរបស់ EMC Group នៅលើមហាវិថីសហព័ន្ធរុស្សី (ទល់មុខក្រសួងការពារជាតិ) ឬទាក់ទងមកក្រុមការងារ AIQAR ថ្ងៃនេះ ដើម្បីស្វែងយល់បន្ថែមពីប្រូម៉ូសិនដែលមានកំណត់ទាំងនេះ!
AIQAR Cars | EMC Group
HWC5+8MR មហាវិថីសហព័ន្ធរុស្ស៊ី (110) រាជធានីភ្នំពេញ (ទល់មុខក្រសួងការពារជាតិ)
📞 017 998 979 | 070 998 979