មើលសឹងមិនដឹង! AI របស់ Google អាចបង្កើតរូបភាពបែបខ្មែរបានស្អាត ហើយច្បាស់សឹងតែដូចកាពិត
Makara Rin
DECEMBER 20 2024
គន្លឹះល្អៗ
154 views
1 min read

បើនិយាយពី AI Tools ក្នុងការបង្កើតរូបភាពគឺមានច្រើនដោយ AI ទាំងនោះអាចអនុញ្ញាតឲ្យយើងធ្វើការបង្កើតរូបភាពតាមរយៈការស្រមើស្រមៃ ជាមួយនឹងការបញ្ចូលពាក្យ (Prompt) ណាមួយដែលយើងចង់បាន។ ដោយឡែកសម្រាប់ AI ទាំងនោះវាមិនមែនសុទ្ធតែអាចបង្កើតរូបភាពមកបានស្អាតទាំងអស់ទេ ហើយក៏ Free រហូតដែរ ពោលគឺយើងអាចបង្កើតបានតាមចំនួនកំណត់។

ជាក់ស្តែងបច្ចុប្បន្ននេះ Google បានធ្វើការអភិវឌ្ឍបច្ចេកវិទ្យា AI ឲ្យកាន់តែរីកចម្រើននិងកាន់តែមានប្រសិទ្ធភាព តួយ៉ាងដូចជា AI Tool មួយឈ្មោះថា Image Fx ដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការបង្កើតរូបភាពបានស្អាតៗ សឹងតែដូចពិតៗតែម្តងហើយអ្វីដែលសំខាន់គឺយើងអាចប្រើវាបានដោយ Free តែម្តង។

របៀបប្រើ

  • ចូលទៅកាន់វេបសាយ Google Lab FX 
  • បន្ទាប់មកចូលទៅកាន់មុខងារមួយឈ្មោះថា ImageFX
  • ហើយធ្វើការបញ្ចូល Prompt នៅផ្នែកខាងឆ្វេង ហើយសម្រាប់ការបញ្ចូល Prompt ក៏វាផ្តល់ជាជម្រើសដល់យើងក្នុងការជ្រើសរើសថែមទៀតផង
  • នៅផ្នែកខាងក្រោមយើងអាចកំណត់ទៅលើ ទំហំរូបភាពបានថាចង់បានទំហំមួយណា
  • បន្ទាប់មកចុចលើពាក្យ Create វានឹងធ្វើការបង្កើតឲ្យយើងតែម្តង

Feature Images and Thumbnail 2

២

ដូច្នេះសម្រាប់រូបភាពដែល AI Tool មួយនេះអាចផលិតបានគឺហាក់បីដូចជារូបពិតៗតែម្តងជាពិសេសរូបបែបអាស៊ី វាធ្វើបានល្អទៅលើចំណុចតូចៗ​សំខាន់ៗ ក៏ដូចជាព័ណ៌ផងដែរ ហើយអ្វីដែលកាន់តែពិសេសនោះគឺយើងអាចបង្កើតរូបភាពស្អាតៗបែបដោយ Free តែម្តងមិនត្រូវការចាយលុយទិញ Credit អីនោះទេ។

គូសបញ្ជាក់ផងដែរថាសម្រាប់ Google Lab FX នេះគឺនៅមាន Tools ផ្សេងៗជាច្រើនទៀតដូចការបង្កើតចម្រៀង​​ បង្កើតវីដេអូ ជាដើមដូច្នេះអ្នកអាចចូលទៅសាកល្បងប្រើប្រាស់បាន។

Photo 2024 12 20 13 58 01

Photo 2024 12 20 13 58 26

ាសដថាសដថ

Photo 2024 12 20 13 58 21

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia