មិនបាច់ដើររកនាំតែយូរទេ! នេះជាកម្មវិធីកែរូបល្អបំផុតទាំង១០ នៅលើទូរស័ព្ទដៃ ដែលអ្នកគួរតែប្រើ
Makara Rin
DECEMBER 17 2024
គន្លឹះល្អៗ
256 views
2 mins read

ចំពោះការកែរូបភាពគឺមានកម្មវិធីច្រើនណាស់ដែលយើងអាចប្រើប្រាស់បាននៅលើទូរស័ព្ទដៃ ដោយកម្មវិធីនីមួយៗគឺមានមុខងារប្លែកៗរៀងខ្លួន ដូច្នេះខាងនេះគឺជាកម្មវិធីដែលល្អបំផុតទាំង១០ ដែលសុទ្ធសឹងតែបំពាក់មកជាមួយនឹងមុខងារល្អៗ ប្លែកៗ និងអាចជំនួយដល់ការកែរសម្រួលរូបភាពឲ្យកាន់តែល្អប្រសើថែមមួយកម្រិតទៀតផងដែរ។

Snapseed

Snapseed គឺជាកម្មវិធីកែរូបថតដ៏មានសមត្ថភាពមួយដែលបង្កើតឡើងដោយ Google។ វាផ្តល់នូវមុខងារជាច្រើនដូចជា "Tune Image" សំរាប់កែពន្លឺនិងពណ៌, "Healing" សំរាប់លុប Object មិនចង់បាន, និងFilter សំរាប់កែសម្រួលឆាប់រហ័ស។ និងមានមុខងារផ្សេងៗជាច្រើនទៀតសម្រាប់ជំនួយដល់ការកែរូបបានស្អាតៗ។

 Snapseed

Adobe Lightroom Mobile

Adobe Lightroom Mobile ក៏មានជាមួយនឹងមុខងារកែសម្រួលរូបថតល្អជាច្រើនផងដែរ រួមមាន presets, ការកំណត់ពណ៌, និងការគ្រប់គ្រងពន្លឺ។ វាអនុញ្ញាតឱ្យកែសម្រួលរូបភាពជាប្រភេទ RAW និងធ្វើការកែសម្រួលនៅលើឧបករណ៍ផ្សេងៗបានថែមទៀត។ កម្មវិធីមួយនេះវាល្អណាស់សម្រាប់អ្នកដែលចូលចិត្តជាមួយនឹងការកែពណ៌រូបភាពនិងចង់បានគុណភាពស្អាតៗ។

Lightroom Mobile

PicsArt

PicsArt រួមបញ្ចូលនូវការកែសម្រួលរូបថតធម្មតាៗជាមួយនឹង Tools ប្លែកៗដូចជាស្ទិកឃើរ, អក្សរ, និងការកែបែបសិល្បៈជាដើម ហើយអ្នកក៏អាចបង្កើតរូបភាពច្រើនដោយដាក់វាជា Collage ឬក៏ដាក់ Filter, នឹងគូររូបនៅលើរូបភាពរបស់ ក៏បានថែមទៀត។

Picsart 

VSCO

VSCO គឺជាកម្មវិធីមួយដែលល្បីឈ្មោះ ដែលវាជាប្រភេទកម្មវិធីបែប minimalist ជាពិសេគឺការផ្តល់មកជាមួយនឹង Presets ក៏ដូចជា Filter ប្លែកៗស្អាត។ កម្មវិធីនេះផ្តល់មកជាមួយនឹង Tools ល្អៗជាច្រើនដូចជា HSL ដែលយើងអាចធ្វើការកែសម្រួលទៅលើ Hue, កែសម្រួលទៅលើ Saturation និងកែសម្រួលទៅលើ Lightness ផងដែរ ដូច្នេះគឺវាមានជម្រើសច្រើនក្នុងការកែសម្រួលពណ៌។

Vsco 

Facetune

Facetune គឺជាកម្មវិធីមួយដេលឯកទេសខាងកែសម្រួលលើរូបភាពបែប Selfie ឬក៏រូបបែប Portrait ជាដើម ដោយយើងអាចធ្វើឲ្យស្បែកកាន់តែស្អាត, កែសម្រួលរូបរាង, នឹងកែទម្រង់លក្ខណៈមុខរបស់យើងឲ្យកាន់តែសង្ហាជាដើម។

Facetune 

Canva

Canva ជាកម្មវិធីកែសម្រួលរូបថត និងជា Platform មួយដែលផ្ទុកទៅដោយ Tools ផ្សេងៗជាច្រើន អ្នកអាចបង្កើតជា Poster, Videos, នឹងឯកសារផ្សេងៗទៀតទៅតាមគម្រូរដែលមានស្រាប់ក៏បាន ក្រៅពីនេះក៏មានជាមួយនឹង Elements ជាច្រើនដើម្បីជាជំនួយក្នុងការកែរសម្រួលទៅតាមចំណង់ចំណូលចិត្តរបស់យើងក៏បានដែរ។

Canva

Polarr

Polarr ផ្តល់នូវការកែកំរិតពណ៌ដោយ AI និង Filter ល្អៗជាច្រើន ហើយវាល្អសំរាប់កែសម្រួលមុខងារ Curve, Color Adjustment, នឹងការប្រើប្រាស់ Overlay ជាដើម ហើយកម្មវិធីនេះគាំទ្រការកែសម្រួលបែប Batching ក៏បានដែរ។

 Polarr

Afterlight

Afterlight វាជាកម្មវិធីដែលល្អបំផុតសំរាប់បន្ថែមប្រភេទ Texture, Filter, Frame ហើយវាក៏បានផ្តល់នូវ Preset សំខាន់ៗផងដែរសម្រាប់ការកែររូប។  ហើយអេបមួយនេះវាងាយស្រួលសម្រាប់អ្នកដែលចូលចិត្តកែសម្រួលរូបបែបលឿនៗ។

Afterlight

TouchRetouch

TouchRetouch ជាកម្មវិធីមួយដែលងាយស្រួលក្នុងការលុបចោលនូវអ្វីដែលយើងមិនចង់ឃើញក្នុងរូបភាព វាមាន Interface ងាយស្រួលក្នុងការមើលនិងប្រើប្រាស់ ដូច្នេះកម្មវិធីមួយនេះវាល្អសម្រាប់អ្នកដែលត្រូវការលុប Object ក្នុងរូបភាព និងប្រើកម្មវិធីដែលមិនសូវសាំញ៉ាំ។

Touch Retouch

Pixelcut

Pixelcut ប្រើ AI ដើម្បីលុប Background  និងមាន Tools សម្រាប់ឲ្យយើងងាយស្រួលក្នុងការបង្កើតជារូបភាពផលិតដ៏ទាក់ទាញមួយបាន។ ដូច្នេះយើងអាចធ្វើការផ្លាស់ប្តូរផ្ទៃខាងក្រោយ, បន្ថែមស្រមោល, នឹងបង្កើតរូបភាពប្លែកៗបានយ៉ាងឆាប់រហ័សថែមទៀតផង

 Pixelcut

សរុបមកជាមួយកម្មវិធីកែសម្រួលរូបថត១០នេះ គឺមានមុខងារល្អៗជាច្រើននិងមានសមត្ថភាពក្នុងការកែច្នៃរូប, កែលម្អ, និងផ្លាស់ប្តូរ style រូបភាពឲ្យកាន់តែស្អាតផងដែរ។ 

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia