ការរធ្វើកិច្ចការសាលាឱ្យបានល្អអាចជាការលំបាកប្រសិនបើយើងប្រើបច្ចេកវិទ្យាឲ្យជួយខ្លះតួយ៉ាងដូចជាកម្មវិធីដែលជាប់នៅក្នុងទូរស័ព្ទដៃយើងតែម្តង។ ហើយកម្មវិធីមានប្រយោជន៍ជាច្រើនបច្ចុប្បន្ននេះវាអាចនឹងជួយអ្នកគ្រប់គ្រងពេលវេលា, ជួយឲ្យការកត់ចំណាំឲ្យកាន់តែប្រសើរ, នឹងបង្កើនសមត្ថភាពរបស់អ្នកដោយងាយស្រួលថែមទៀតផង។ ហើយខាងក្រោមនេះគឺជាកម្មវិធីមានប្រយោជណ៍ទាំង១០ដែលអ្នកអាចប្រើប្រាស់បាន។
Notion
Notion គឺជាកម្មវិធីពហុមុខងារដែលអ្នកអាចបង្កើតកំណត់ត្រា, បញ្ជីកិច្ចការ, ។ អ្នកអាចរៀបចំទាំងអស់នៅក្នុងទំព័រធំខាងក្រៅឬទំព័រតូចៗផ្សេងៗទៀដែលធ្វើឱ្យងាយស្រួលតាមដានកិច្ចការ, កាលបរិច្ឆេទ, នឹងកំណត់ត្រាទៅតាមលំដាប់លំដោយ វាល្អបំផុតសំរាប់បង្កើតផ្ទាំងកិច្ចការផ្ទាល់ខ្លួន ឬការធ្វើការងាររួមគ្នាជាដើម។
Todoist
Todoist វាអាចជួយអ្នកគ្រប់គ្រងកិច្ចការនិងបង្កើនប្រសិទ្ឋភាពការងារ។ អ្នកអាចបង្កើតបញ្ជីកិច្ចការ, កំណត់កាលបរិច្ឆេទ, នឹងទទួលបានការផ្តល់ដំណឹងសម្រាប់សំរាប់ការងារដែលកំពុងមកដល់បន្ទាន់ជាដើម។ វាមាន Interface ងាយស្រួលឱ្យអ្នករៀបចំកិច្ចការជាគម្រោង, រៀបចំការងារអាទិភាព, នឹងកាលកំណត់ ដោយធានាបានថាអ្នកមិនបំភ្លេចកិច្ចការណាមួយឡើយ។
Evernote
Evernote គឺជាកម្មវិធីកត់ត្រាដ៏ល្អមួយដែលអាចប្រើប្រាស់គ្រប់ឧបករណ៍ទាំងអស់។ អ្នកអាចបង្កើតកំណត់ត្រាអត្ថបទ, បន្ថែមរូបភាព, នឹងស្កេនឯកសារ។ លក្ខណៈកំណត់ពាក្យនិងសៀវភៅធ្វើឱ្យងាយស្រួលតំរៀបព័ត៌មាន ដែលធ្វើឱ្យវាស័កសមសម្រាប់ការស្រាវជ្រាវ, កំណត់ត្រាបង្រៀន, នឹងរៀបចំកិច្ចការផ្សេងៗសម្រាប់សិក្សា។
Microsoft OneNote
OneNote វាអាចអេបមួយដែលផ្តល់នូវបទពិសោធន៍ការប្រើប្រាស់សៀវភៅបែបឌីជីថល។ អ្នកអាចបង្កើតសៀវភៅផ្សេងៗសំរាប់មុខវិជ្ជាផ្សេងៗ, កត់កំណត់ត្រាដាក់សញ្ញាឬសរសេរដៃ, នឹងបន្ថែមជាមួយនឹងរូបភាពឬកំណត់ត្រាជាសំឡេងជាដើម។ វាបានបញ្ចូលជាមួយនឹងកម្មវិធី Microsoft Office ផ្សេងៗ, ដែលធ្វើឱ្យវាល្អសំរាប់សិស្សដែលប្រើ Word ឬ Excel។
Forest
Forest ជាអេបមួយដែលអាចជួយអ្នកក្នុងការផ្តោតលើការសិក្សានិងបង្កើនផលិតភាពការងារ។ ដូច្នេះសម្រាប់អេបមួយនេះវាហាក់ដូចជាការដាំដើមឈើបបែបឌីជីថល ប្រសិនបើយើងផ្តោលើការងារ ការសិក្សា នោះដើមឈើវានឹងកាន់តែដុះលូតលាស់ ដែលវាកត្តាមួយជួយជំរុញឲ្យផ្ចង់អារម្មណ៍កាន់តែខ្លាំងលើការសិក្សារ។
Trello
សម្រាប់អេប Trello គឺមានប្រយោជន៍ខ្លាំងក្នុងការតាមដានកិច្ចការងារ វាអាចតាមដានពីដំណើរការរបស់អ្នកថាតើធ្វើដល់ត្រឹមណា នៅសល់អ្វីខ្លះ ហើយវាល្អសម្រាប់អ្នកធ្វើការងារជាក្រុមព្រោះនៅក្នុងកម្មវិធីនេះអនុញ្ញឲ្យយើងធ្វើការបង្កើតជាផ្ទាំងកិច្ចការទៅតាមផ្នែកនីមួយ ហើយអ្នកអាចអូសវាទៅចំណុចបន្ទាប់ប្រសិនបើយើងធ្វើហើយ។
Google Keep
Google Keep ល្អសំរាប់កត់ត្រាឆាប់រហ័សនឹងប្រាប់ពេលវេលា។ អ្នកអាចបង្កើតបញ្ជីផ្សេងៗដោយកំណត់ទៅតាមពណ៌នីមួយៗ, អាចបន្ថែមរូបភាព, នឹងប្រើកំណត់ត្រាជាសំឡេងក៏បានដែរ។ អ្នកអាចប្រើវាបាននៅលើឧបករណ៍ទាំងអស់តែម្តង, ដូច្នេះវាជួយឲ្យអ្នកអាចកត់ត្រាកិច្ចការងារផ្សេងៗចេញពីកន្លែងណាក៏បានដែរ។
My Study Life
My Study Life គឺជាអេបមួយដែលគេរចនាមកពិសេសសំរាប់សិស្សតែម្តង។ អ្នកអាចដាក់ឬកំណត់កាលវិភាគ, អាចដាក់កិច្ចការ assignment, នឹងកាលបរិច្ឆេទប្រលងក៏បាន។ វាអាចជួយផ្ញើរសារដំណឹងដើម្បីរំលឹកនឹងជួយអ្នកតាមដានរាល់ដំណើរការងារផ្សេងៗបានយ៉ាងល្អ។
Focus To-Do
ចំពោះអេបមួយនេះវិញគឺវាផ្តោតសំខាន់លើការកំណត់ពេលវេលាសិក្សា គ្រប់គ្រងកិច្ចការផ្សេងៗ អាចកំណត់ពេលវេលាសម្រាក ពេលវេលាសម្រាប់ផ្ចង់អារម្មណ៍ ដែលវាអាចជួយបង្កើនផលិតភាពការងារឲ្យកាន់ល្អថែមមួយកម្រិតទៀត។
GoodNotes
GoodNotes គឺជាអេបមួយសម្រាប់ប្រើប្រាស់នៅលើ iOS ហើយវាល្អបំផុតសម្រាប់ការកត់ត្រាដូចជាការកត់ការសរសេរនៅលើ iPad ជាដើមដោយប្រើប្រាស់ជាមួយនឹងប៊ិច ជាពិសេក៏យើងអាចរៀបចំហ្វាល់ផ្សេងឲ្យងាយស្រួលធ្វើ ឬក៏ដាក់វាជា Folder ជាដើមនិងមានមុខងារផ្សេងៗជាច្រើនទៀតដើម្បីជួយសម្រួលដល់ការកត់ត្រាឲ្យកាន់តែប្រសើ។
ដូច្នេះសម្រាប់កម្មវិធីទាំង១០ខាងលើនេះគឺ សុទ្ធសឹងតែជាអេបដែលល្អបំផុតហើយដោយវាអាចជាជំនួយការក្នុងការសិក្សារៀនសូត្រ ជួយដល់ការបង្កើតនប្រសិទ្ធភាពការងាររបស់អ្នកឲ្យកាន់តែរលូន ដូចនេះហើយអ្នកគួរតែសាកល្បងប្រើប្រាស់វា។
អត្ថបទដោយ៖ រិន មករា