ទីបំផុត OPPO បើកបង្ហាញស្មាតហ្វូន AI ដំបូងបង្អស់លើ Reno12 Series 5G ជាមួយតម្លៃនឹកស្មានមិនដល់
Makara Rin
JULY 28 2024
PR
3 mins read

ថ្ងៃទី27 ខែកក្កដា ឆ្នាំ2024 កាលពីយប់មិញនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសដាក់សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើបៗជាច្រើនគួរឲ្យចាប់អារម្មណ៍ និងជាស្មាតហ្វូន AI ដំបូងបំផុតដែលមានតម្លៃសមរម្យជាងគេក្នុងទីផ្សារ នោះគឺ OPPO Reno12 Series 5G តែមួយគត់

Ds C00246 Ds C00254

Ds C00262

Ds C00263

ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្រោមការយោងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ថ្នាក់ដឹកនាំក្រុមហ៊ុន OPPO គ្រប់ជាន់ថ្នាក់ ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន OPPO និងតារាល្បីៗជាច្រើនរូប រួមទាំងម្ចាស់ហាងដែលជាដៃគូសហការ និងមិត្តអ្នកសារព័ត៌មាន ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

Ds C00348

Ds C09828

Ds C00114

Ds C00105

Ds C00226

Ds C00186

OPPO បានបើកបង្ហាញស្មាតហ្វូនស៊េរីទំនើប Reno12 Series 5G រហូតដល់ទៅ 3 ម៉ូឌែលរូមមាន Reno12 5G | Reno12 F | Reno12 Pro 5G ដែលស្មាតហ្វូនទាំងនេះសុទ្ធតែមានចំណុចពិសេសៗរៀងខ្លួនជាមួយការអាប់ដេតផ្លាស់ប្តូររូបរាងឌីហ្សាញថ្មី សមត្ថភាពកាមេរ៉ា និងកម្លាំងម៉ាស៊ីន ប៉ុន្តែអ្វីដែលមានលក្ខណៈពិសេសនោះគឺវាបំពាក់ដោយមុខងារ AI ទំនើបៗដូចជា AI លុបរូបភាពវៃឆ្លាត | AI ជំនួយសេវាទូរស័ព្ទ | AI កាត់រូបភាពវៃឆ្លាត និង AI បង្កើតរូបភាពវៃឆ្លាត។ ក្នុងពេលបច្ចុប្បន្ននេះ ស្មាតហ្វូនដែលមានមុខងារ AI ទាំងនេះគឺមានតែនៅលើទូរស័ព្ទលំដាប់ Flagship តម្លៃខ្ពស់ៗខ្ទង់ពាន់ដុល្លារប៉ុណ្ណោះ។

Ds C00200 Ds C09964

 

Ds C09950

Ds C09971

លោកអ្នកអាចកក់ស្មាតហ្វូន OPPO Reno12 Serie 5G ទាំង 3 ម៉ូឌែល ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 ខែសីហា ឆ្នាំ2024

·      Reno12 F តម្លៃ $279 ថែមជូន៖
▪️ បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $59
▪️ ប្រអប់កាដូពិសេស តម្លៃ $39

·      Reno12 5G តម្លៃ $429 ថែមជូន៖
▪️ បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $79
▪️ ប្រអប់កាដូពិសេស តម្លៃ $39

·      Reno12 Pro 5G តម្លៃ $569 ថែមជូន៖
▪️ បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $89
▪️ ប្រអប់កាដូពិសេស តម្លៃ $39

 Poster

ក្នុងព្រឹត្តិការណ៍សម្ពោធនេះក្រុមហ៊ុន OPPO និងធនាគារ វីង (ខេមបូឌា) ម.ក ក្រុមហ៊ុន Wing Inter logistics Technologies ស្តីពីការសិក្សាស្វែងយល់ភាពជាដៃគូសហការប្រតិបត្តិការអាជីវកម្មដើម្បីលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេវាកម្មបង់រំលស់ដល់អតិថិជន រួមទាំង សេវាផ្តល់កម្ចីទៅដល់ដៃគូចែកចាយរបស់ក្រុមហ៊ុន OPPO នៅទូទាំងប្រទេសកម្ពុជា ។

Ds C00275

Ds C00285

តាមរយៈកិច្ចសហការនេះ នឹងនាំមកនូវភាពងាយស្រួល ហើយផ្តល់ជម្រើសកាន់តែច្រើនទៅដល់អតិថិជនដូចជា សេវាកម្មបង់រំលស់ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់មានលទ្ធភាពទទួលបានកម្ចីពីធនាគារ វីង ដើម្បីទិញផលិតផលពិសេសៗជាច្រើនរបស់ OPPO កាន់តែមានភាពងាយស្រួល និងមានភាពបត់បែនជាងមុន។ មិនតែប៉ុណ្ណោះ ដៃគូអាជីវកម្មចែកចាយរបស់ OPPO ក៏អាចស្នើកម្ចីពីធនាគារ វីង ដោយមិនតម្រូវឲ្យមានទ្រព្យបញ្ចាំ ហើយថែមទាំងអាចប្រើប្រាស់ថ្នាលទីផ្សារឌីជីថល Wingmarket ដើម្បីទទួលបានដើមទុនបន្ថែម ដែលជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅរកភាពរីកចម្រើនជាមួយគ្នា៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia