សម្រាប់លោកអ្នកដែលស្រឡាញ់វិស័យយានយន្ត បច្ចេកវិទ្យាគ្រឿងយន្ត និងការផ្សងព្រេង មិនគួររំលងព្រឹត្តិការណ៍ តាំងបង្ហាញរថយន្ត OFFROAD SHOW 2026 នោះទេ! ព្រឹត្តិការណ៍ដ៏កក្រើកប្រចាំឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺនៅថ្ងៃទី ២៣ និង ២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅ ក្រុងតាខ្មៅ។
យោងតាមការបង្ហោះលើផេកផ្លូវការបស់លោក ទៀ ស្យាម ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការតាំងបង្ហាញរថយន្តធម្មតានោះទេ តែវាគឺជា "ការជួបជុំ តាំងបង្ហាញ និងសាកកម្លាំងរថយន្ត Off-Road" ដ៏ធំបំផុតមួយ។ អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ដ៏រំភើបជាច្រើនរួមមាន៖

