DGIy (Digital & Green Innovation – Youth Cohort) ឥលូវនេះ យើងចាប់ផ្តើមបើកទទួលពាក្យចូលរួមកម្មវិធីបណ្តុះបណ្តាលរយៈពេល ៣ ខែ ដែលមានគោលបំណងអភិវឌ្ឍសមត្ថភាពយុវជនក្នុងការបង្កើតដំណោះស្រាយឌីជីថល ដើម្បីឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាបៃតង (GreenTech) នៅកម្ពុជា។

កម្មវិធីនេះផ្តល់ឱកាសឱ្យអ្នកចូលរួមសិក្សាពីដំណើរការនៃការបង្កើតនវានុវត្តន៍ ចាប់ពីការស្វែងយល់អំពីបញ្ហាជាក់ស្តែង ការអភិវឌ្ឍគំនិត (Concept Development) ការចូលរួមកម្មវិធី Hackathon រហូតដល់ការធ្វើបទបង្ហាញស្នាដៃនៅក្នុង Demo Day។ ជាពិសេស កម្មវិធីនេះ មិនតម្រូវឱ្យមានចំណេះដឹង ឬបទពិសោធន៍ផ្នែក Coding ជាមុនឡើយ។
លក្ខខណ្ឌនៃការដាក់ពាក្យ
- យុវជនដែលមានអាយុចន្លោះ ១៥–២៥ ឆ្នាំ (សិស្ស និស្សិត ឬអ្នកកំពុងបំពេញការងារ)
- អាចដាក់ពាក្យជាបុគ្គល ឬជាក្រុម ៣–៥ នាក់
- មិនទាមទារជំនាញសរសេរកូដ (Coding)
អត្ថប្រយោជន៍សម្រាប់អ្នកចូលរួម
- ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការបណ្តុះបណ្តាលជាមួយអ្នកជំនាញផ្នែក GreenTech និង AI
- អភិវឌ្ឍជំនាញ Product Innovation, Design Thinking, Pitching និងការបង្កើតផលិតផលឌីជីថល
- ទទួលបានបទពិសោធន៍ធ្វើការជាក្រុម និងដោះស្រាយបញ្ហាជាក់ស្តែង
- ឱកាសចូលរួមដំណើរទស្សនកិច្ចសិក្សានៅបណ្តាប្រទេសអាស៊ាន ដោយឥតគិតថ្លៃ
DGIy ជឿជាក់ថា យុវជនកម្ពុជាមានសក្តានុពលក្នុងការក្លាយជាអ្នកដឹកនាំនវានុវត្តន៍ជំនាន់ថ្មី ដែលអាចប្រើប្រាស់បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកដោះស្រាយបញ្ហាបរិស្ថាន និងបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់កម្ពុជា។
កម្មវិធី DGIy Cambodia ត្រូវបានអនុវត្តរួមគ្នាដោយ GIZ Cambodia និង DICHI Academy ដោយមានការផ្តល់ហិរញ្ញប្បទានរួមពី សហភាពអឺរ៉ុប (European Union), ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់ (BMZ), ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Développement – AFD) និង Expertise France (EF)។

កម្មវិធី DGIy Cambodia គឺជាផ្នែកមួយនៃគម្រោងសកល Digital and Green Innovation Action (DGI-Action) ដែលស្ថិតក្រោមគំនិតផ្តួចផ្តើម #TeamEurope ដោយមានការគាំទ្ររួមពី សហភាពអឺរ៉ុប, ប្រទេសអាល្លឺម៉ង់, ប្រទេសបារាំង, ប្រទេសបែលហ្សិក, ប្រទេសអេស្តូនី និង ប្រទេសហូឡង់។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានតាមរយៈ៖
🔗 https://forms.gle/4wBrBnvEsucSuQYL8
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦





