ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសបើកទទួលពាក្យជាផ្លូវការ សម្រាប់កម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពី "សន្តិសុខសាយប័រ ឆ្នាំ២០២៦" (Cybersecurity Short Video Competition 2026) ដើម្បីផ្តល់ឱកាសដល់សិស្ស និងនិស្សិតកម្ពុជា បញ្ចេញសមត្ថភាពនិងភាពច្នៃប្រឌិត ក្នុងការចូលរួមអប់រំសាធារណជនឱ្យយល់ដឹងពីការការពារខ្លួនពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង កម្មវិធីប្រកួតប្រជែងនេះ តម្រូវឱ្យបេក្ខជនផលិតជាវីដេអូអប់រំខ្លីៗ ដែលមានរយៈពេលយ៉ាងយូរត្រឹម ៦០វិនាទី (១នាទី)។ បេក្ខជនអាចជ្រើសរើសប្រធានបទមួយដែលទាក់ទងនឹងសន្តិសុខសាយប័រ យកមកផលិត និងបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រធានបទទាំងនោះរួមមាន៖
លក្ខខណ្ឌនៃការចូលរួម៖ បេក្ខជនដែលមានបំណងចង់ចូលរួមប្រកួតប្រជែង ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
- ជាសិស្ស ឬនិស្សិតដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានអប់រំ (ចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅ)
- មានអាយុក្រោម ៣០ (សាមសិប) ឆ្នាំ
- មានសញ្ជាតិខ្មែរ
- មានភាពក្លាហាន និងភាពច្នៃប្រឌិតខ្ពស់ក្នុងការផលិត និងការបង្ហាញវីដេអូជាសាធារណៈ។
រង្វាន់ជ័យលាភី៖ ក្រសួងនឹងធ្វើការជ្រើសរើសជ័យលាភីចំនួន ៣ (បី) រូប ដោយនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តរួមមាន៖
- ជ័យលាភីលេខ ១៖ ទទួលបានប្រាក់រង្វាន់ ២,០០០,០០០ (ពីរលាន) រៀល
- ជ័យលាភីលេខ ២៖ ទទួលបានប្រាក់រង្វាន់ ១,០០០,០០០ (មួយលាន) រៀល
- ជ័យលាភីលេខ ៣៖ ទទួលបានប្រាក់រង្វាន់ ៦០០,០០០ (ប្រាំមួយសែន) រៀល
កាលវិភាគ និងរបៀបដាក់ពាក្យ៖ សិស្សានុសិស្ស និងនិស្សិតទាំងអស់ អាចធ្វើការចុះឈ្មោះដាក់ពាក្យចូលរួមការប្រកួតតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/csvc2026 ដោយកាលបរិច្ឆេទឈប់ទទួលពាក្យគឺ ត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៥៩នាទីយប់។ បន្ទាប់ពីបិទទទួលពាក្យ បេក្ខជននឹងទទួលបានអ៊ីមែលបញ្ជាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ហើយកម្មវិធីនឹងធ្វើការប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទ ០១៧ ៩១៦ ២០៨ ឬចូលអានសេចក្តីជូនដំណឹងផ្លូវការតាមរយៈតំណភ្ជាប់៖ https://go.gov.kh/mptc/825m43 ៕


