បច្ចុប្បន្ន Telegram បានក្លាយជាមធ្យោបាយដ៏សំខាន់ ក្នុងកិច្ចការងាររដ្ឋបាល អាជីវកម្ម និងទំនាក់ទំនងប្រចាំថ្ងៃ។ ទន្ទឹមនឹងការកើនឡើងនៃការប្រើប្រាស់នេះ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាក៏បានបង្កើនសកម្មភាពបោកបញ្ឆោត ដើម្បីលួចគ្រប់គ្រងគណនី Telegram របស់អ្នកប្រើប្រាស់ផងដែរ។

ល្បិចកលបោកប្រាស់ ៣ ទម្រង់ ដែលជនខិលខូចនិយមប្រើប្រាស់៖
១. បន្លំសុំលេខកូដ OTP៖ បន្លំខ្លួនជាមិត្តភក្តិ សាច់ញាតិ ឬបុគ្គលិកក្រុមហ៊ុន រួចស្នើសុំលេខកូដ OTP ៥ ឬ ៦ ខ្ទង់។
២. តំណភ្ជាប់បោកបញ្ឆោត (Phishing)៖ ផ្ញើលីងក្លែងក្លាយអូសទាញឱ្យបំពេញលេខទូរសព្ទ និងលេខកូដសម្ងាត់។
៣. ការលួចទិន្នន័យតាមរយៈ Session Hijacking៖ បញ្ឆោតឱ្យដំឡើងកម្មវិធី ឬហ្គេមដែលមានបង្កប់មេរោគ ដើម្បីលួចយក Login Sessions។
ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល សូមណែនាំនូវ "៤ វិធានការគន្លឹះ" ដើម្បីការពារគណនីរបស់លោកអ្នក៖
១. បើកមុខងារ Two-Step Verification ដោយចូលទៅកាន់ Settings > Privacy and Security > Two-Step Verification។
២. ពិនិត្យ និងផ្តាច់ឧបករណ៍ដែលមិនស្គាល់ (Active Sessions) ដោយចូលទៅកាន់ Settings > Devices > Terminate all other sessions។
៣. លាក់លេខទូរសព្ទជាសាធារណៈ (Hide Phone Number) ដោយចូលទៅកាន់ Settings > Privacy and Security > Phone Number > "Nobody"។
៤. កុំចុចលើតំណភ្ជាប់គួរឱ្យសង្ស័យ ប្រសិនបើមានសារសុំលេខកូដផ្សេងៗ ត្រូវខលទូរសព្ទទៅសួរនាំសាមីខ្លួនផ្ទាល់ភ្លាមៗដើម្បីផ្ទៀងផ្ទាត់។
