Apple ថាអ្នកប្រើ iPhone ដាក់ Case បង្ហិនលុយអត់ប្រយោជន៍ទេ ឈប់ដាក់ Case ទៅ!
Makara Rin
JULY 28 2022
អាជីវកម្ម 4.0
19.5 K views
1 min read

បច្ចុប្បន្ននេះអ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើន​គឺតែងតែដាក់ស្រោមការពារ (Case) នៅលើទូរស័ព្ទពោលគឺដើម្បីការពារ​ពីការធ្លាក់ឬក៏ស្ថិតក្រោមហេតុផលផ្សេងៗទៀត ហើយការដាក់ Case នេះវាបានក្លាយជាទម្លាប់ទៅហើយសម្រាប់អ្នកប្រើប្រាស់ទូទៅ ក្នុងនោះផងដែរចំពោះក្រុមហ៊ុន Apple វិញបានបង្ហាញសារមួយទៅកាន់អ្នកប្រើ iPhone វិញថា​ ការដាក់ Case គឺដូចជាគ្មានបានការអ្វីទេ។

បើយោងទៅតាមការបកស្រាយរបស់ zdnet បានបង្ហាញពីហេតុផលមួយចំនួន​​ទាក់ទងជាមួយអ្នកប្រើ Case ការពារទូរស័ព្ទថា អ្នកបានដកលុយយ៉ាងច្រើនចេញពីហោប៉ៅទៅទិញទូរស័ព្ទថ្មីហើយមានរូបរាងស្អាតដូចការផ្សាយរបស់ក្រុមហ៊ុនគេទៀត ប៉ុន្តែអ្នកបែរទៅជាចាយលុយមួយចំនួនបន្ថែមពីលើទៀត ដើម្បីទិញ Case យកមកស្រោបពីលើទូរស័ព្ទទៅវិញ។

Best iPhone 13 cases 2022: Designs for Apple's pro, pro max and mini models  | The Independent

ក្នុងករណីនេះ ក៏មានសំណួរមួយលើកឡើងថា​​ តើអ្នកណាចង់ឱ្យទូរស័ព្ទដែលខ្លួនខំទិញឬទូរស័ព្ទដែលខ្លួនស្រលាញ់ប្រែរូបរាងទៅជាលែងស្អាត?​ តែផ្ទុយទៅវិញបើអ្នកងាកទៅមើលអ្នកគ្រប់គ្រងក្រុមហ៊ុន Apple បច្ចុប្បន្នក៏មិនដែលមាន Case នៅជាប់ទូរស័ព្ទរបស់គាត់ដែរ។

យ៉ាងណាមិញដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ក្រុមហ៊ុន Apple បានបញ្ចេញវីដេអូផ្សព្វផ្សាយមួយ ដោយបានយក iPhone 13 ដាក់នៅលើកែងតុ​ដោយមិនដាក់ជាមួយនឹងស្រោមការពារនោះទេ​ ហើយធ្វើឱ្យវាធ្លាក់ដោយប្រើប្រាស់សំឡេងរំញ័រនៃការតេចូល ហើយពេលដែលធ្លាក់មក iPhone 13 គឺនៅញ័រក៏ដូចជាឮសំឡេងដដែល​។

គូសបញ្ជាក់ផងដែរថា iPhone 13 បានរុំព័ទ្ធទៅដោយស្រោមការពារប្រភេទ Ceramic ដែលវាមានភាពធនជាងកញ្ចក់ស្មាតហ្វូនដ៏ទៃទៀតឆ្ងាយណាស់​ ដូច្នេះសារដែល Apple ចង់បង្ហាញក្នុងវីដេអូនេះទៅកាន់អ្នកប្រើថា បើទោះជាទូរស័ព្ទតម្លៃថ្លៃរបស់អ្នកមិនដាក់ស្រោមការពារក៏មិនមានបញ្ហាអ្វីដែរជាមួយនឹងពាក្យមួយឃ្លាថា​ <<Relax, it’s iPhone>> ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia