Apple បញ្ចេញ iOS 18 ជាផ្លូវការឲ្យទាញយកប្រើហើយ នេះជាមុខងារ៣ដែលប្លែកមិនដែលមានលើ iPhone
Makara Rin
SEPTEMBER 17 2024
គន្លឹះល្អៗ
144 views
1 min read

បន្ទាប់ពីរង់ចាំអស់រយៈពេលយ៉ាងយូរ ជាមួយនឹងកំណែទម្រង់ថ្មីនៅលើ iPhone ពេលនេះ Apple បានធ្វើការបញ្ចេញជាមួយនឹង iOS 18 ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដោយក្នុងនោះគឺមានមុខងារប្លែកៗជាច្រើន ទាំង UI ឬក៏ការកំណត់ជាច្រើនទៀត ហើយខាងក្រោមនេះគឺមុខងារចំនួន៣ ដែលខ្ញុំគិតថាប្លែកសម្រាប់អ្នកប្រើ iPhone

1, Pause Recording

នៅលើ iOS 18 នេះអ្នកទាំងអស់គ្នាអាចប្រើប្រាស់មុខងារ ផ្អាកការថតវីដេអូ សិនបាន មានន័យថាយើងមិនចាំបាច់ត្រូវបិទវីដេអូដូចមុនទៀតទេ ដូច្នេះវាកាន់តែងាយស្រួលនៅលើពេលដែលយើងចង់ផ្អាកការថតសកម្មភាពណាមួយរួចបន្តជាមួយនឹងសកម្មភាពផ្សេងទៀត។

 1

2, New Battery Charging

ទី២គឺទៅលើមុខងារថ្ម ដែលនៅក្នុងជំនាន់ថ្មីនេះយើងអាចធ្វើការកំណត់ទៅលើកម្រិតនៃកាសាកបានដែលហៅថា charging limit ពោលគឺវាអាចឲ្យយើងកំណត់ចាប់ពីចន្លោះ 80% ដល់ 100% មានន័យថា នៅពេលដែលយើងកំណត់វានៅត្រឹមចំនួនណាមួយនោះវានឹងធ្វើការបញ្ចូលថាមពលត្រឹមតែចំនួនកំណត់តែប៉ុណ្ណោះ ដូច្នេះវាអាចជួយរក្សាគុណភាពថ្មបានយូរ។

2 លើសពីនេះទៅសម្រាប់សុខភាពថ្ម​ Battery Health វិញ ក៏គេបានបន្ថែមមកជាមួយនឹងមុខងារ Cycle Count ផងដែរ ដោយមុខងារនេះវាផ្តល់ភាពស្រួលក្នុងការតាមដានសុខភាពថ្ម ដែលវានឹងបញ្ជាក់ថាទូរស័ព្ទយើងបានសាកច្រើនឬតិច។

3, Hide Distraction Items

ទី៣គឺជាមុខងារមួយដែលអាចជួយទៅដល់អ្នកប្រើប្រាស់ច្រើន ដោយមុខងារនេះអាចឲ្យយើងធ្វើការបិទរាល់ពាណិជ្ជកម្ម ឬក៏អ្វីរំខានចិត្តរបស់យើងនៅពេលដែលមើលវានៅលើវេបសាយ អ្វីដែលកាន់តែពិសេសគឺវាបង្ហាញផ្ទាំង Animation ដូចជា Thanos Snap Effect អ៊ីចឹង។

 3

អត្ថបទដោយ៖ រិន​ មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia