សម្រាប់អ្នកដែលប្រើកុំព្យូទ័រ Window ប៉ុន្តែប្រើទូរស័ព្ទ iPhone វិញគឺប្រាកដជាជួបបញ្ហាស្រដៀងៗគ្នាជាមិនខាន ដោយវាពិបាកក្នុងការផ្ទេរឯកសារ និងការប្រើប្រាស់មុខងារផ្សេងៗ មិនសូវទូលំទូលាយដូចស្មាតហ្វូន Android ទេ។ ប៉ុន្តែកុំឥឡូវរឿងទាំងអស់នេះលែងជាបញ្ហាឈឺក្បាលសម្រាប់យើងទៀតហើយ។
មែនទែនទៅគឺមានកម្មវិធីមួយដែលអាចអនុញ្ញាតឲ្យយើងធ្វើការភ្ជាប់ iPhone របស់យើងជាមួយនឹងកុំព្យូទ័រ Window បានដោយប្រើប្រាស់អេបមួយឈ្មោះថា Phone Link។ ហើយថ្មីៗនេះ Microsoft បានប្រកាសថា អ្នកប្រើ Window 11 គឺអាចភ្ជាប់ជាមួយនឹង iPhone ដោយអាចប្រើមុខងារមួយចំនួនដូចជា៖ ទទួលសារតាមរយៈ iMessages អាចតេ ឬទទួលការហៅចូលបាន អាចមើលពី Notification ផ្សេងនៅលើ Laptop បាន។
សម្រាប់ការអាប់ឌែតថ្មីទៅលើកម្មវិធី Phone Link នេះគឺវាអាចភ្ជាប់ជាមួយនឹង iPhone តាមរយៈ Bluetooth ដើម្បីធ្វើការ ហៅចេញ ហៅចូល ផ្ញើសារ មើល Notification ផ្សេងៗពីទូរស័ព្ទនៅលើ Laptop។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងមិនអាចបើកកម្មវិធីនៅក្នុង iPhone នៅលើ Laptop ដូចជាមួយនឹងទូរស័ព្ទប្រភេទ Android បានទេ។
🚨COOL, NEW FEATURE ALERT🚨 access your phone from your PC with Microsoft Phone Link! learn more: https://t.co/leOAsROEr1
— Windows (@Windows) May 15, 2023
ដូច្នេះ ដើម្បីអាចភ្ជាប់ iPhone ជាមួយនឹងកុំព្យូទ័រ Window បានអ្នកគ្រាន់តែចូលទៅទាញយកកម្មវិធី Phone Link ចេញពី App Store ហើយសម្រាប់កុំព្យូទ័រគឺចូលទៅទាញយក Phone Link ចេញពី Microsoft Store រួចធ្វើការភ្ជាប់ជាការស្រេច។
អត្ថបទដោយ៖ រិន មករា