លែងពិបាករៀបប្លង់ថតរូបទៀតហើយ! Mate 80 Pro មកជាមួយ AI Composition ឆ្លាតវៃបំផុត ថតរូបស្អាតដូចអ្នកអាជីពដោយស្វ័យប្រវត្តិ
Sakada Techie
MARCH 27 2026
PR
3 mins read

កំពូលស្មាតហ្វូន ត្រកូល Mate ត្រលប់មកវិញហើយជាមួយសមត្ថភាព AI Camera ចាប់ប្លង់រូបដោយស្វ័យប្រវត្តិដូចអ្នកអាជីព, ប្រើប្រាស់ Google ពេលលេញពី Huawei Apps Gallery ។

ជាមួយបច្ចេកវិទ្យា AI Composition ដែលប្រៀបដូចជា Professional AI Cameraman វានឹងជួយរៀបចំប្លង់ (Frame), មុំថត (Angle) និងទីតាំងរបស់មនុស្សឱ្យបានត្រឹមត្រូវបំផុតតាមក្បួនថតរូបអាជីពក្នុងពេល Real-time ហើយប្លង់ថតទាំងនគឺបានសិក្សាររួមបញ្ចូលប្លង់រូបភាពជាង 50ម៉ឺន រូប ដើម្បីអោយ AI ដំណើរការមិនចាំបាច់មាន Internet. រាល់រូបភាព Capture ចេញមកគឺបាន Applied Photography Composition ដោយ AI Composition Technology!

មិនត្រឹមតែប្លង់ស្អាតទេ បច្ចេកវិទ្យា True-to-Colour Camera ចាប់យកពណ៌ច្បាស់ដូចភ្នែកយើងមើលឃើញផ្ទាល់។ ការបញ្ចូលគ្នារវាង AI Composition និង True-to-Colour ធ្វើឲ្យការថតរូបរបស់អ្នកទៅកាន់កម្រិតថ្មីមួយទៀតដែលមិនធ្លាប់មាន។

Photo 2026 03 27 15.50.29

Photo 2026 03 27 16.01.54

Photo 2026 03 27 16.02.07

Photo 2026 03 27 16.02.10

HUAWEI Mate 80 Pro ត្រូវបានឌីហ្សាញថ្មី New Dual Ring Design បង្ហាញពីភាពប្រណីត ថ្លៃថ្នូរ ពេលចាប់កាន់ក្នុងដៃ។ មិនតែស្អាតនោះទេ Mate 80 Pro ក៏ធន់តាន់ បំពាក់កញ្ចក់ Kunlun Glass ជំនាន់ទី2 ធន់នឹងការធ្លាក់បែកជាងមុន 20ដង និងបំពាក់អាវក្រោះការពារទឹកកម្រិត IP68 និង IP69។ 

ហើយ Mate 80 Pro ប្រើប្រាស់ Google Apps បានទាំងអស់ដូចជា YouTube, Maps និង Gmail បានយ៉ាងរលូនចេញពី Huawei AppGallery ផ្ទាល់តែម្តង។ ថែមទាំងប្រើ AI រហ័សទាន់ចិត្តដូចជា Gemini, ChatGPT, ដោយគ្រាន់តែប៉ះពីរដងលើ AI Button។

ជាមួយគ្នាដែរ សម្រាប់អ្នកចូលចិត្តហាត់កីឡាដើម្បីសុខភាព និង Lifestyle, ក្រុមហ៊ុន Huawei ក៏បានដាក់សម្ពោធ HUAWEI Band 11 Series មុខងារ Smartwatch All in one ទាំងសុខភាព និង កីឡា, ប្រើអក្សរខ្មែរពេញលេញ 100%, អេក្រង់ធំ, ធានារយៈពេល១ឆ្នាំ, តម្លៃល្អបំផុតចាប់ពី $39 ។

Screenshot 2026 03 27 at 3.51.56 in the Afternoon

HUAWEI Mate 80 Pro រចនាបទថ្មី ធន់រឹងមាំ និងឆ្លាតវៃជាមួយ AI Camera ចាប់ប្លង់រូបដោយស្វ័យប្រវត្តិដូចអ្នកអាជីព ទទួលកុម៉្មុង់ទុកមុននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និង HUAWEI Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 5 មេសា 2026 ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia