វិនិយោគមិនដកដៃ! ក្រុមហ៊ុន ជីប ម៉ុង លែន បើកសម្ពោធការដ្ឋានសាងសង់គម្រោង ហ្រ្គេនលែនម៉ាក 271 II និងវីឡាម៉ូដថ្មី ៣ បន្ថែមទៀត
Sakada Techie
MARCH 23 2026
PR
3 mins read

ភ្នំពេញ, ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦៖ ក្រោយពីទទួលបានការគាំទ្រលើសពីការរំពឹងទុក កាលពី 3 សប្តាហ៍មុន ដោយក្រុមហ៊ុន ជីប ម៉ុង លែន បានអង្រួនទីផ្សារអចលនទ្រព្យជាមួយ ពិធីបើកការដ្ឋានសាងសង់ផ្ទះម៉ូដថ្មី ហូម អហ្វហ្វីស៍ II (Home Office II) ឥឡូវនេះក្រុមហ៊ុន ជីប ម៉ុង លែន បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង ហ្រ្គេនលែនម៉ាក 271 II និងវីឡាម៉ូដថ្មី 3 បន្ថែមទៀត ដែលជារីឡាស្ថិតក្នុង “Grand Series” របស់គម្រោង  ហ្រ្គេនលែនម៉ាក 271រួមមាន៖

·      វីឡា ឃីង ហ្រ្គេន (King Grand Villa):  ជាវីឡាដែលឆ្លុះបញ្ចាំងពី ឧត្តមភាពនៃការរស់នៅបែបអភិជន ជាមួយការសម្រិតសម្រាំងនៃប្រណីតភាពដែល ពោរពេញដោយកិត្យានុភាពយ៉ាងល្អឥតខ្ចោះ។
 
2026 03 21 14.29.58
 
 
  • វីឡា ឃ្វីន ហ្រ្គេន II (Queen Grand Villa II): ជាវីឡាដែលមានរចនាបទទំនើបស៊ីវីល័យ ពោរពេញដោយភាពទាក់ទាញ និងភាពសម្បូរបែប ប្រកបដោយផាសុកភាពខ្ពស់បំផុតក្នុងការរស់នៅ។

2026 03 21 14.30.04

  • និងពិសេសគឺ Business Villa: ជាប្រភេទ វីឡាអាជីវកម្ម ស្ថិតក្នុងទីតាំងសក្តានុពល ចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ ដែលនឹងប្រែក្លាយការវិនិយោគ និងការប្រកបអាជីវកម្មរបស់លោកអ្នក ទទួលបានភាពជោគជ័យយ៉ាងច្រើនវិសេសវិ សាល។

 

2026 03 21 14.30.08

 
ចំណុចពិសេស ដែលធ្វើឲ្យហ្រ្គេនលែនម៉ាក 271 មានភាពលេចធ្លោខុសប្លែកពីគេនោះ ទីតាំងនៃ គម្រោង គឺ ស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រមានសក្ដានុពលដ៏ល្អឥតខ្ចោះ នៃតំបន់ពាណិជ្ជកម្មថ្មី មួយក្នុងរាជធានីភ្នំពេញ។ ជាពិសេស ទីនេះជាចំណុចប្រសព្វនៃសសៃឈាមផ្លូវមេសំខាន់ៗដូចជា៖ មហាវិថីអ្នកឧកញ៉ាហ៊ុននាង ផ្លូវ 60M ផ្លូវ​ 271 និង ផ្លូវ 371 ហើយមានចម្ងាយត្រឹមតែ 3 នាទីពីផ្សារទំនើបជីប ម៉ុង 271 មេហ្គាម៉ល និងងាយស្រួលធ្វើដំណើរទៅកាន់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោថែមទៀតផង។ 
 
 2026 03 21 14.58.19
 
 
2026 03 21 14.36.24
 
 
 

បន្ថែមពីនេះ អតិថិជនទាំងអស់ នឹងទទួលបាននូវបទពិសោធន៍ថ្មីនៃការរស់នៅ ជាមួយមុខងារយ៉ាងសម្បូរបែបនៅក្នុងគម្រោងផ្ទាល់រួមមានដូចជា៖

  • មជ្ឈមណ្ឌលសន្និបាតអន្តរជាតិជីប ម៉ុង ដ៏ធំជាងគេនៅក្នុងប្រទេស​ ផ្តល់ជូនបទពិសោធន៍នៃការរៀបចំកម្មវិធីធំៗ ដូចជាប្រជុំអាស៊ាន សន្និបាតខ្នាតធំ រឹ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍លំដាប់កំពូល ដែលស្វាគមន័ភ្ញៀវបានរហូតដល់​ជាង​​១០០០០នាក់។​ ​ បន្ថែមលើសពីនេះ មជ្ឈមណ្ឌល សន្និបាតអន្តរជាតិ​មួយនេះមាន មុខងារ/​សេវាកម្ម ជាច្រើនបន្ថែមទៀត ដូចជាបន្ទប់ប្រជុំ សាលពិព័ណធំៗ និង​ កន្លែងរៀបចំសិក្ខាសាលាផ្សេងៗ ជាមួយ​ការ Design​ ​ស្តង់ដារអន្តរជាតិតំបូងគេ  បំពាក់ផ្ទាំង LED ដ៏ទំនើប  និង  ចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗរបស់លោកអ្នក
  • ការសិក្សាលំដាប់អន្តរជាតិ ជាមួយវត្តមានសាលាអន្តរជាតិ iCAN British International School ផ្តល់នូវការអប់រំស្តង់ដារអន្តរជាតិសម្រាប់បុត្រធីតារបស់លោកអ្នក។
  • រីករាយជាមួយកន្លែងកម្សាន្ត និងជួបជុំដែលសម្បូរទៅដោយហាងម៉ាកយីហោល្បីៗ និងតម្រូវការប្រចាំថ្ងៃ។
  • កន្លែងសម្រាកលំហែកាយជាមួយ ឧទ្យាន ហ្រ្គេនលែនម៉ាក ជាប់មាត់ទឹក ផ្តល់នូវខ្យល់អាកាសបរិសុទ្ធ និងអាម្មណ៍ស្រស់ស្រាយគ្រប់ពេលវេលា។

 

2026 03 21 14.36.21
 
 
 

ក្រុមហ៊ុន ជីប ម៉ុង លែន មានចក្ខុវិស័យវែងឆ្ងាយ ហើយតែងតែប្តេជ្ញាផ្តល់ជូននូវ "គេហដ្ឋានដែលមានគុណភាពសំណង់រឹងមាំល្អដាច់គេ និងការបង្កើតសហគមន៍រស់នៅដ៏សម្បូរបែប" ដើម្បីធានាបានថា រាល់ការវិនិយោគរបស់អតិថិជនគឺជា "ទំនុកចិត្ត និងជឿជាក់ក្នុងការរស់នៅ" យ៉ាងពិតប្រាកដ។

ដើម្បីទទួលបានព័ត៌មានលម្អិតអំពីវីឡាម៉ូដថ្មីមុនគេ សូមធ្វើការណាត់ជួបក្រុមការងារផ្នែកលក់ឥឡូវនេះ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 061 997 888។

·       Facebook Page: Chip Mong Land

·       Telegram: Chip Mong Land (https://t.me/chipmongland)

·       Website: https://chipmongland.com/

 2026 03 21 14.36.32
 
 
 2026 03 21 14.36.14
 
 
 
 
 
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia