AION CAMBODIA ប្រកាសនាំចូលម៉ូឌែលថ្មី AION i60 (REEV) មកកម្ពុជា តម្លៃចាប់ផ្តើមត្រឹមតែ 2x,xxx$
Sakada Techie
MARCH 23 2026
PR
2 mins read

ក្រុមហ៊ុន AION CAMBODIA មានមោទនភាពប្រកាសនាំចូលម៉ូឌែលថ្មី AION i60 ប្រភេទ REEV (Range-Extended Electric Vehicle) មកទីផ្សារកម្ពុជា ឆាប់ៗនេះ ជាមួយបច្ចេកវិទ្យាទំនើប រចនាបែបទំនើបប្រណិត គុណភាពខ្ពស់ តម្លៃចាប់ផ្តើមត្រឹមតែ 2x,xxx$ និងការធានារយៈពេលវែង 8ឆ្នាំ ឬ 200,000km។

AION i60 REEV រួមបញ្ចូលអត្ថប្រយោជន៍រវាងរថយន្តអគ្គិសនី និងរថយន្តសាំង ដែលដំណើរការដោយម៉ូទ័រអគ្គិសនី 100% ផ្តល់អារម្មណ៍ស្ងប់ស្ងាត់ និងរលូន ខណៈដែលម៉ាស៊ីនសាំង 1.5L មានតួនាទីផលិតថាមពលអគ្គិសនីបន្ថែមទៅឲ្យថ្ម ​នៅពេលថ្មចុះទាប—ជាជម្រើសដ៏ល្អសម្រាប់ស្ថានភាពបច្ចុប្បន្នកាលដែលប្រេងឥន្ធនៈកំពុងតែឡើងថ្លៃ។

ដើម្បីធានាបាននូវគុណភាព និងបទពិសោធន៍ល្អបំផុត ក្រុមហ៊ុនសូមណែនាំអតិថិជនឲ្យជ្រើសរើសទិញតាមរយៈ AION CAMBODIA ដោយផ្ទាល់ ដើម្បីទទួលបាន៖

  • ការធានាគុណភាពរយៈពេលវែង 8ឆ្នាំ ឬ 200,000km

  • រថយន្តមានប្រភពច្បាស់លាស់ពីរោងចក្រផ្លូវការ

  • ស្តង់ដារបច្ចេកទេស និងគុណភាពត្រឹមត្រូវ

  • សេវាកម្មបន្ទាប់ពីការលក់ពេញលេញ

  • ជាងជំនាញបច្ចេកទេស ដែលទទួលបានការហ្វឹកហាត់ពីរោងចក្រផ្ទាល់

  • សុវត្ថិភាព និងភាពជឿជាក់ក្នុងការប្រើប្រាស់រយៈពេលវែង

AION CAMBODIA គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្លូវការតែមួយគត់នៃម៉ាក “AION | HYPTEC” នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម និងពីក្រុមហ៊ុនដើម GAC AION NEW ENERGY AUTOMOBILE CO., LTD ប្រទេសចិន។

Photo 2026 03 23 16.48.09

សម្រាប់ព័ត៌មានបន្ថែម អំពីរថយន្តអគ្គិសនី AION អតិថិជនអាចទំនាក់ទំនងតាមរយៈ៖
លេខទូរស័ព្ទ 061 93 3333
AION Cambodia Facebook Page: https://www.facebook.com/aioncambodia
HYPTEC Cambodia Facebook Page: https://www.facebook.com/hypteccambodia
AION Cambodia Telegram Channel: https://t.me/aioncambodia
HYPTEC Cambodia Telegram Channel: https://t.me/hypteccambodia

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia