TECNO CAMON 50 - ស្មាតហ្វូន​បំពាក់កាមេរ៉ាកម្រិតកំពូល ដែលមានមុខងារ Super-Zoom FlashSnap ថតចលនាបានយ៉ាងឥតខ្ចោះ តម្លៃក្រោម ៣០០ ដុល្លារ
Sakada Techie
MARCH 22 2026
PR
5 mins read

ភ្នំពេញ ថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៦៖ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនឈានមុខ TECNO Mobile ថ្ងៃនេះបានបង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួនមានឈ្មោះថា CAMON 50 ។ ដែលស្មាតហ្វូនស៊េរីនេះតំណាងឱ្យការវិវត្តន៍ដ៏រឹងមាំនៃបច្ចេកវិទ្យាស្មាតហ្វូន ដោយបញ្ចូលគ្នានូវ hardware កម្រិតអាជីព ជាមួយនឹង Ai ដែលមានភាពវៃឆ្លាតបំផុត ។

Image2

កាមេរ៉ាថតរូបកម្រិតកំពូល 50MP Sony LYT-700C មានមុខងារ Super Zoom FlashSnap រហូតដល់ X2 

CAMON 50 គឺជាកំពូលស្មាតហ្វូន​សម្រាប់អ្នកចង់ថតរូបកម្រិតអាជីព ។ វាប្រើប្រាស់សិនស័រ Sony LYTIA 700C Ultra Night ទំហំ 50MP ដែលអាចថតរូបបានច្បាស់ល្អក្នុងពេលរាត្រី រឺក្នុងលក្ខខណ្ឌមានពន្លឺខ្សោយ ។

ស្មាតហ្វូននេះបំពាក់កាមេរ៉ាទំហំរហូតដល់ 50MP សម្រាប់ការថតរូប Portrait ។ ជាមួយនឹង Ai 20X Zoom វាធានាបាននូវរាល់រូបភាពដែលថតចេញមកមានភាពច្បាស់លាស់កម្រិតអាជីព ។

Image3

Ai RAW 2.0 គឺជាAi ដែលគ្រប់គ្រងលើប្រព័ន្ធកាមេរ៉ា TECNO CAMON 50 ​ដែលគ្រប់គ្រងពន្លឺ និងពណ៌លើរូបថតបាន Detail យ៉ាងច្បាស់ ។ មុខងារ Super-Zoom FlashSnap អនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូបភាពសកម្មភាពលឿនៗពីចម្ងាយដោយគ្មានភាពព្រិល ។ លើសពីនេះ មុខងារ Ai Auto Zoom ជួយកាត់តរូបភាពដោយស្វ័យប្រវត្តិដើម្បីឱ្យរូបភាពមានគុណភាពខ្ពស់ស្អាតដូចការថតអាជីព ។

ដូច្នេះយើងអាចបញ្ជាក់បានថា CAMON 50 គឺស្មាតហ្វូន​បំពាក់កាមេរ៉ាកម្រិតកំពូល ដែលមានមុខងារ Super-Zoom FlashSnap ថតចលនាបានយ៉ាងឥតខ្ចោះ ក្នុងតម្លៃក្រោម ៣០០ ដុល្លារ

2026 03 22 22.52.17

Ai ទាំងអស់ក្នុងទំព័រតែមួយ

TECNO Ai  ជំនួយការប្រចាំថ្ងៃក្នុងការបង្កើតគំនិតថ្មី និងប្រសិទ្ធភាពការងារ។ CAMON 50  ដាក់បង្ហាញនូវ Ai Art Gallery ដែលអាចប្រែក្លាយរូបថតធម្មតាឱ្យទៅជាស្នាដៃសិល្បៈដ៏អស្ចារ្យ ។ វាក៏មានមុខងារ Ai Image-to-Video Generator បំលែងរូបភាពទៅជាវិដេអូបែបកំប្លែង, Live Photo ថតរូបបង្កើតជាចលនាយ៉ាងទាក់ទាញ និង Ai 3D PhotoSpace បំលែងរូបភាពធម្មតា ទៅជា រូប 3D ។

Image5

មុខងារ Ai LightMaster 2.0 ជួយលុបបំបាត់ពន្លឺចាំង ឬស្រមោលដែលរំខានដោយគ្រាន់តែចុចតែម្តង ។ បន្ថែមពីនេះ Ai Key ជួយសម្រួលដល់ការងារប្រចាំថ្ងៃដូចជា One-Tap FlashMemo ជំនួយការកត់ចំណាំ និងការរៀបចំព័ត៌មានបានលឿន  និង Ai Writing 2.0 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតអត្ថបទល្អជាងមុន ។ គ្រប់គ្រងនិងតាមដានសុខភាពដោយ Ai Health Assistant។ ជំនួយការ Ai ដែលបានអាប់ដេតថ្មីគឺ Ella បានវិវត្តន៍ទៅជាអ្នកណែនាំដ៏ពូកែ ដែលដើរតួជាដៃគូហាត់និយាយផ្ទាល់ខ្លួន និងជាអ្នកដោះស្រាយបញ្ហា ២៤ ម៉ោង របស់អ្នក។

ប្រើប្រាស់ដោយមានទំនុកចិត្ត៖ សុវត្ថិភាព ជាមួយកម្រិតការពារធូលី និងទឹកខ្ពស់បំផុតគឺ IP69K/IP69/IP68

CAMON 50  ត្រូវបានបង្កើតឡើងដើម្បីក្លាយស្មាតហ្វូនដែលមានសុវត្ថិភាពខ្ពស់សម្រាប់អ្នក។ នេះគឺជាការបង្ហាញខ្លួនដំបូងនៃ TGuard ដែលជាប្រព័ន្ធសុវត្ថិភាពដ៏ទូលំទូលាយរបស់ TECNO។ ចំណុចលេចធ្លោបំផុតនៃ TGuard គឺបច្ចេកវិទ្យាស្វែងរកឧបករណ៍ដោយមិនប្រើប្រព័ន្ធបណ្តាញ (off-grid search) ជាលើកដំបូងក្នុងឧស្សាហកម្មទូរស័ព្ទ ដែលអនុញ្ញាតឱ្យអ្នកកំណត់ទីតាំងទូរស័ព្ទរបស់អ្នកបានយ៉ាងច្បាស់ ទោះបីជាមិនមានស៊ីមកាត ឬមិនមានអ៊ីនធឺណិតក៏ដោយ។

ស្មាតហ្វូន CAMON 50 ផ្ដល់នូវសមត្ថភាពខ្លាំង ដោយប្រើប្រាស់បន្ទះឈីប MediaTek Helio G200U។ ស្មាតហ្វូននេះ មានបំពាក់អេក្រង់ **1.5K 144Hz Ultra-bright AMOLED** សម្រាប់ការបង្ហាញរូបភាពបានយ៉ាងរលូនបំផុត។ ភាពធន់គឺជាអាទិភាពចម្បង ដោយស្មាតហ្វូននេះមានកម្រិតការពារធូលី និងទឹកខ្ពស់បំផុតគឺ IP69K/IP69/IP68  ធន់នឹងទឹក ធូលីដី កម្តៅ និងបរិយាកាសគ្រប់ស្ថានភាព។ វាក៏ភ្ជាប់មកជាមួយថ្មដែលមានអាយុកាលប្រើប្រាស់បានយូររហូតដល់ ៥ ឆ្នាំ កម្លាំងថាមពលថ្ម 6500mAh និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 45W Super Charge។ សម្រាប់អ្នកចូលចិត្តដើរផ្សងផ្សេងអាចប្រើនូវ  បច្ចេកវិទ្យាថ្មី FreeLink អនុញ្ញាតឱ្យអ្នក ខល និងផ្ញើសារដោយមិនចាំបាច់មានសេវាទូរស័ព្ទ តាមរយៈប្រព័ន្ធ Bluetooth ចម្ងាយឆ្ងាយរហូតដល់ ២គីឡូម៉ែត។

ចំណុចពិសេសសង្ខេប៖    

  1. មុខងារ 2X Super-Zoom FlashSnap ជាមួយ Live Photo

  2. កាមេរ៉ាទំហំ 50MP Sony LYT-700C ថតរូបយប់ច្បាស់ខ្លាំង 

  3. ធន់ខ្លាំងកម្រិតយោធា IP69K/IP69/IP68 ធន់នឹងទឹក ធូលីដី កម្តៅ និងបរិយាកាសគ្រប់ស្ថានភាព

  4. អេក្រង់ច្បាស់កម្រិត 1.5K 144Hz Ultra-bright AMOLED

  5. ថ្មធំ 6500mAh ជាមួយសាកថ្មល្បឿនលឿន Super Charge 45W

  6. ប្រើបានរលូន ៥ឆ្នាំដោយមិនធ្លាក់ល្បឿន​ ធានាការអាប់ដេត Android បានរហូតដល់ទៅ ៣ជំនាន់

Image7

ជម្រើសពណ៌: ខ្មៅ (Black), ទឹកប្រាក់ (Titanium), បៃតង (Green)

តម្លៃពិសេស មាន ២ជម្រើសតាមទំហំខាងក្រោម៖

Memory 128GB + 16GB RAM តម្លៃត្រឹមតែ $259
Memory 256GB + 16GB RAM តម្លៃត្រឹមតែ $289

មិនតែប៉ុណ្ណោះសម្រាប់ការជាវគ្រប់បណ្តាហាងលក់ទូរស័ព្ទនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជាលោកអ្នក នឹងទទួលបានការថែមជូនកាដូដែលមានតម្លៃប្រហាក់ប្រហែល $30 ឯណោះ មានដូចជា Power bank 10000mAh រួមទាំង  Case ដ៏ស្រស់ស្អាតផងដែរ។

គួបញ្ជាក់ផងដែរថា TECNO គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតពិភពលោក ដែលមានប្រតិបត្តិការក្នុងទីផ្សារជាង ៧០ ប្រទេស។ TECNO បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើបដិវត្តបទពិសោធន៍ឌីជីថលនៅក្នុងទីផ្សារកំពុងរីកចម្រើន ទូទាំងពិភពលោកដោយមិនឈប់ឈរក្នុងការជំរុញការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការរចនាបែបសម័យទំនើប ភាពស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ និងបញ្ញាសិប្បនិម្មិត (TECNO Ai)។

សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia] ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia