ការផ្តល់ជូនពិសេសនេះក្នុងឪកាសស្វាគមន៏រោងចក្រដំឡើងរថយន្តនៅកម្ពុជាដែលមានទីតាំងនៅខេត្តកំពុងឆ្នាំង រថយន្ត GAC EMKOO គឺជារថយន្ត SUV ដែលត្រូវបានរចនាឡើងដោយបញ្ចូលគ្នារវាង ភាពទំនើប សោភ័ណភាព បច្ចេកវិទ្យាខ្ពស់ និងសមត្ថភាពបើកបរដ៏អស្ចារ្យ ។ចំណែករចនាបទខាងក្រៅបង្ហាញអត្តសញ្ញាណថ្មីនៃ SUV សម័យទំនើបជាមួយនឹងរចនាបថបែបអនាគត Futuristic Design ដែលធ្វើឱ្យរថយន្ដនេះកាន់តែទាក់ទាញនៅលើដងផ្លូវមើលកាន់តែយូរកានតែមានភាពទាក់ទាញ។
GAC EMKOO រថយន្តទំនើបបែបអនាគត ទំនើប សីវិល័យ ដែលបានភ្ជាប់មកជាមួយម៉ាស៉ីន 4 សីឡាំង ទំហំ 1.5T GDI ដែលGAC អោយឈ្មោះថា Megawave Powerផលិតបានកម្លាំងសេះរហូតដល់ 177PS និងកម្លាំងរមួល 270NM ។ ម៉ាស៊ីននេះត្រូវបានផ្គូត់ផ្គង់ជាមួយប្រអប់លេខប្រភេទ 7-speed dual-clutch ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 8.8 វិនាទី និងកម្រិតស៊ីសាំងជាមធ្យម 6.4 លីត្រ/100km។
កម្លាំងខ្លាំង ស្ទុះល្អ សន្សំសច្ចៃខ្ពស់ ជាមួយប្រព័ន្ធទំនើបៗ ជាច្រើន:
-ខាងក្រៅ ការរចនាលំនាំរថយន្តបែបវិទ្យាសាស្រ្ដ
-ផ្លិតទឹក Auto ដែលបក់តាមទឹកភ្លៀង
-ដៃទ្វារបង្កប់ ស្រស់ស្អាត
-កញ្ចក់មើលក្រោយប្រភេទកាត់ពន្លឺ
-មានកាមេរ៉ា 360 ដឺក្រេងាយស្រួលបើកបរ និងការចូលចត
-កុងទ័រ Digital 7 inch និងអេក្រង់កម្សាន្ត Touch Screen 10.1 inch មានមុខងារ Apple Carplay ដោយមិនបាច់ប្រើខ្សែ
-មានភ្លើង Dim ស្រស់ស្អាត ទាំងមុខ ចំហៀង
-ដំបូលប្រភេទ UV មិនក្តៅ ធន់ រឹងមាំ អាចបើកបានធំពីមុខទៅដល់ក្រោយ -ខាងក្រោយមានម៉ាស៊ីនត្រជាក់ដាច់ដោយឡែក
-ពូកស្បែក Premium មានមុខងារខ្យល់ត្រជាក់
-ប្រព័ន្ធហ្វ្រាំង ABS នឹងប្រើប្រាស់ហ្រ្វាំងគៀបទាំងបួនកង់
-ហ្រ្វាំងដៃអេឡិចត្រូនិច និង ប្រព័ន្ធ Auto Hold
-សោរឆ្លាតវៃ Smart Key មានមុខងារបញ្ឆេះរថយន្តពីចម្ងាយ
-ប្រព័ន្ធជំនួយបើកបរ ADAS 2.0


ជាមួយនឹងការរចនាដ៏ទំនើប និងបច្ចេកវិទ្យាចុងក្រោយ GAC EMKOO មិនត្រឹមតែមានភាពទាក់ទាញនោះទេ ប៉ុន្តែបង្ហាញពីភាពលេចធ្លោនៃគុណភាព និងស្តង់ដារផលិតដែលទទួលស្គាល់ជាសកល។
រថយន្តGAC EMKOOប្រើប្រាស់គ្រោងតួររថយន្តជាប្រភេទ GPMA ដែលជាគ្រោងតួរថយន្តសកលដែលត្រូវបានប្រើប្រាស់ដោយរថយន្ត លំដាប់ៗយក្សម៉ាក់ល្បីៗ
-តួរថយន្តធ្វើពីដែកថែបច្រើនជាង 60% ធន់រឹងមាំ និងត្រូវបានឆ្លងកាត់ការតេស្តយ៉ាងម៉ត់ចត់
អ្វីដែលពិសេសជាងនេះទៅទៀត 𝐆AC EMKOO ទទួលបានផ្កាយ 𝟓 ពីការធ្វើតេស្តបុកប៉ះកម្រិតធ្ងន់ពីស្ថាប័ន 𝐀𝐒𝐄𝐀𝐍 𝐍𝐂𝐀𝐏 ក្នុងឆ្នាំ2024
គួរបញ្ជាក់ផងដែរថា ការស្វាគមន៏ការបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជានេះ កន្លងមកក្រុមហ៊ុនបានប្រកាសតម្លៃថ្មីរួចមកហើយសម្រាប់ម៉ូឌែល GAC GS3 Emzoom គឺត្រឹមតែ 21500$ តែប៉ុណ្ណោះ

ការតាំងចិត្តរបស់ម៉ាកយីហោររបស់ GAC មុនចូលទៅក្នុងទីផ្សារដោយបានប្រកាន់ភ្ជាប់នូវ Q.D.R
Q – Quality (គុណភាព)
ជារោងចក្រផលិតរថយន្តរបស់ប្រទេសចិនដែលប្រកាន់ខ្ចាប់នូវស្តង់ដារគុណភាពខ្ពស់ដួច TOYOTA និង HONDA
D – Durability (ភាពធន់)
គ្រប់ម៉ូឌែលរថយន្ត GAC ត្រូវបានធ្វើតេស្តសាកល្បងជាង 4,000,000 km មុននឹងដាក់ចេញនៅលើទីផ្សារ ដើម្បីធានាភាពធន់ និងគុណភាពប្រើប្រាស់បានយូរលើសពី 10 ឆ្នាំ ឬ 24 មុឺនគីឡូម៉ែត្រ
R – Reliability (ភាពជឿទុកចិត្តបាន)
កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយ 18 ក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តលំដាប់ពិភពលោក ដើម្បីផលិតបាននូវរថយន្តដែលមានគុណភាពខ្ពស់

ទាំងអស់នេះបង្ហាញថា ការប្តេជ្ញាចិត្តលើគុណភាព និងស្តង់ដារខ្ពស់របស់រថយន្ដម៉ាក GAC បានឈានដល់កម្រិតអន្ដរជាតិ។ជាមួយតម្លៃថ្មីត្រឹមតែ 26500$ តែប៉ុណ្ណោះ អតិថិជនអាចក្លាយជាម្ចាស់រថយន្ត SUV 5កៅអី ដែលមាន រចនាបទរថយន្ដបែបអនាគត មានបច្ចេកវិទ្យាខ្ពស់ និងសមត្ថភាពបើកបរដែលទុកចិត្តបាន។
សម្រាប់ពត៌មានលំអិតអាចទំនាក់ទំនងទៅកាន់ GAC Cambodia
095 999 029 (KH/EN)
095 777 160 (中文)
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : https://t.me/GACCambodiaOfficial
អគារតាំងបង្ហាញរថយន្ត 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮
𝗚𝗼𝗼𝗴𝗹𝗲 𝗺𝗮𝗽: https://shorturl.at/raJCr
អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ

