រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៦ BYD Khiev Auto មានមោទនភាពក្នុងការរៀបចំ ពិធីសម្ពោធជាផ្លូវការបែប Soft Opening របស់ BYD Norea Handover និង After-Sales Service Station ដែលទីតាំងនៅ គម្រោង Norea City មហាវិថីនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់ BYD Khiev Auto ក្នុងការពង្រឹងការផ្តល់សេវាកម្ម និងបទពិសោធន៍កាន់តែប្រសើរជូនដល់អតិថិជន BYD នៅកម្ពុជា។
ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឧកញ៉ា លឹម កុកឡុង និង ឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន BYD Khiev Auto និង ភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម ក្រុមការងារអ្នកសារព័ត៌មាន ថ្នាក់ដឹកនាំតំណាងរោងចក្រ BYD និងសមាជិកនៃក្រុមហ៊ុន BYD Cambodia។
កម្មវិធីបានចាប់ផ្តើមដោយ ពិធីក្រុងពាលី និងពិធីសូត្រមន្តប្រសិទ្ធពរជ័យ តាមប្រពៃណីខ្មែរ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ភាពចម្រុងចម្រើន និងភាពជោគជ័យ សម្រាប់ទីតាំងថ្មី ថ្នាក់ដឹកនាំ ក្រុមការងារ អតិថិជន និងដៃគូរបស់ BYD Khiev Auto។
ការបើកដំណើរការ BYD Norea Handover និង After-Sales Service Station មិនត្រឹមតែជាការបើកទីតាំងថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ BYD Khiev Auto ក្នុងការពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាកម្ម និងបង្កើតបទពិសោធន៍ដ៏ល្អប្រសើរជូនដល់អតិថិជនពេញមួយដំណើរនៃការប្រើប្រាស់រថយន្ត BYD ចាប់ពីការប្រគល់រថយន្ត រហូតដល់សេវាកម្ម After-Sales និងការថែទាំរថយន្តប្រកបដោយវិជ្ជាជីវៈ។
ក្នុងឱកាសនេះ ភ្ញៀវកិត្តិយសក៏មានឱកាសចូលរួម ទស្សនកិច្ច ទីតាំងប្រគល់រថយន្ត និង ទីតាំងសេវាកម្ម After-Sales ដើម្បីស្វែងយល់កាន់តែច្បាស់អំពីទីតាំង បរិយាកាស សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានរៀបចំឡើង ដើម្បីបម្រើអតិថិជន BYD។
នៅក្នុងបរិបទដែលអតិថិជនកាន់តែយកចិត្តទុកដាក់លើទាំង បច្ចេកវិទ្យា គុណភាព និងសេវាកម្មក្រោយការលក់ BYD Khiev Auto នឹងបន្តខិតខំផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍ដ៏ល្អប្រសើរ ដើម្បីបង្កើនទំនុកចិត្ត និងការពេញចិត្តរបស់អតិថិជន។
BYD Norea Handover និង After-Sales Service Station គឺជាជំហានថ្មីមួយទៀតក្នុងការបន្តនាំយក ការច្នៃប្រឌិត ភាពងាយស្រួល គុណភាពសេវាកម្ម និងបទពិសោធន៍ BYD មកកាន់អតិថិជនកាន់តែប្រសើរ។
BYD Khiev Auto សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម អតិថិជន អ្នកសារព័ត៌មាន និងសមាជិកសហគមន៍ BYD ទាំងអស់ ដែលបានចូលរួមអបអរសាទរជាមួយយើង ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។
រួមគ្នា យើងបន្តដំណើរឆ្ពោះទៅកាន់ជំពូកថ្មីនៃការច្នៃប្រឌិត សេវាកម្ម និងភាពរីកចម្រើន។

