ស្តាយស្ទើរបោកក្បាល! YouTuber ល្បីឈ្មោះ KSI ខាតជិត៣លាន$ ត្រឹម១ថ្ងៃ ក្រោយវិនិយោគលើកាក់ Luna
Raty Oun
MAY 16 2022
អាជីវកម្ម 4.0
3 K views
2 mins read

ាក់នេះជារឿងដ៏គួរឲ្យសោកស្តាយមួយដែលលោក JJ Olatunji ឬ​ KSI ដែលជា Rapper និង Youtuber ដ៏ល្បីមួយរូបបាន បង្ហោះសារនៅក្នុងបណ្តាញសង្គម  Twitter ថាលោកបានខាតលុយអស់ប្រមាណ ២.៨លានដុល្លារទៅលើការនិយោគជាមួយកាក់ Luna នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CruptoPotatoKsi

ប្រភពដដែលបានបន្តថា មូលហេតុដែល KSI ខាតបង់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះដោយសារតែ កាលពីថ្ងៃទី ៩ខែ ឧសភាឆ្នាំ ២០២២ គាត់បានទិញកាក់ Luna ចំនួន ១០០០០០ (មួយសែនកាក់) អំឡុងពេលដែលកាក់ Luna មានតម្លៃ ២០$-៣០$ ក្នុងមួយកាក់ ប៉ុន្តែនៅថ្ងៃទី១៣ខែឧសភា ស្រាប់តែកាក់ Luna បានធ្លាក់ចុះតម្លៃយ៉ាងខ្លាំង ពោលគឺចុះមកសល់ត្រឹម ០.០១ដុល្លារ ក្នុងមួយកាក់វិញ។ ដែលធ្វើឲ្យប្រាក់វិនិយោគរបស់គាត់ធ្លាក់ពី ២.៨លានដុល្លារចុះមកសល់ត្រឹម ១០០០ដុល្លារតែប៉ុណ្ណោះ។  Luna Coin

ជាមួយគ្នានេះដែរ មិនមែនមានតែ KSI ប៉ុណ្ណោះទេដែលខាតលុយវិនិយោគយ៉ាងច្រើនបែបនេះ ពោលគឺគ្រប់អ្នកដែលវិនិយោគកាក់ Luna ទាំងអស់គឺសុទ្ធតែខាត។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោក KSI បាននិយាយថាលោកមិនបាក់ទឹកចិត្តចំពោះការដែលខាតលុយនេះទេ ជាមួយគ្នានោះលោកបានបង្ហោះសារនៅក្នុងបណ្តាញសង្កម Twitter ថា​ សុខភាពផ្លូវចិត្តរបស់លោក មិនមានបញ្ហាអ្វីទេ ព្រោះថាយ៉ាងណាក៏នៅមានគ្រួសារ​ និងមិត្តភក្ដិនៅចាំជួយលើទឹកចិត្តលោកដែរ។

គូសបញ្ជាក់ថា Terra Luna គឺជាគម្រោងរូបិយប័ណ្ណគ្រីបតូដ៏ល្បីល្បាញបំផុតមួយនៅលើលោក ដែលត្រូវបានបង្កើតឡើងដោយបុរសជនជាតិកូរ៉េម្នាក់ដែលមានឈ្មោះថា Do Kwon នៅក្នុងឆ្នាំ២០១៨។ ហើយកាលពីពេលកន្លងទៅខាង Terra Luna បានប្រកាសពីគោលដៅក្នុងការក្លាយជាកន្លែង បណ្តាញទូទាត់លុយនៅលើប្លុកឆែន (Blockchain) នាពេលអនាគត ប៉ុន្ដែដោយសារតែជួបប្រទះបញ្ហាមួយចំនួន បានធ្វើឱ្យកាក់ Luna ធ្លាក់ថ្លៃយ៉ាងគំហុក ហើយបច្ចុប្បន្ននេះ លោក Do Kwon ដែលជាមេរបស់ Terra Luna កំពុងតែរកវិធីដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ ដើម្បីសង្រ្គោះតម្លៃកាក់ខ្លួនត្រឡប់មកវិញ។

យ៉ាងណាមិញ ការវិនិយោគទៅលើគ្រីបតូ មិនមែនជារឿងដែលអាក្រក់ទេ ដោយមានមុនស្សជាច្រើនទទួលបានផ្លែផ្កាក្នុងវិស័យមួយនេះ ប៉ុន្ដែយ៉ាងណាក៏ដោយ អ្នកគួរតែសិក្សាពីគម្រោងគ្រីតូ ទីផ្សារ និងដំណើរការផ្សេងៗ នៅក្នុងពិភពគ្រីតូឱ្យច្បាស់សិន មុននឹងសម្រេចចិត្តវិនិយោគ៕

អត្ថបទដោយ៖ អូន រ៉ាទី 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia